Trending now
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖

រៀបចំបុណ្យតេតដ៏សប្បាយរីករាយ សុវត្ថិភាព និងសន្សំសំចៃជូនប្រជាជន Thanh Hoa

11:47 | 26/01/2022

ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើវិស័យសាងសង់លំនៅឋានជូនកម្មករ កម្មការិនី ជាមួយនឹងការពង្រឹងការដឹកនាំ ការបង្កើតយន្តការ គោលនយោបាយ និងការបែងចែកប្រភពធនធាន...។

អញ្ជើញមកតំបន់ អញ្ជើញមកតំបន់ 'Sa Pa' នៃខេត្ត Thanh Hoa ដើម្បីគយគន់ទេសភាពនិទាឃរដូវមកដល់
ក្រសួងកសិកម្ម ​សហការជាមួយវិស័យឯកជន ដើម្បីធានាការផ្គត់ផ្គង់បន្លែ«សុវត្ថិភាព»នៅលើទីផ្សារ ក្រសួងកសិកម្ម ​សហការជាមួយវិស័យឯកជន ដើម្បីធានាការផ្គត់ផ្គង់បន្លែ«សុវត្ថិភាព»នៅលើទីផ្សារ
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបានទៅសួរសុខទុក្ខ ជូនពរបុណ្យតេត និងជួបសំណេះសំណាលជាមួយសមាជិកក្លឹប Ham Rong (រូបថត៖ VGP/Nhat Bac)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបានទៅសួរសុខទុក្ខ ជូនពរបុណ្យតេត និងជួបសំណេះសំណាលជាមួយសមាជិកក្លឹប Ham Rong (រូបថត៖ VGP/Nhat Bac)

នាព្រឹកថ្ងៃទី ២៥ ខែមករា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបានអញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជួបសំណេះសំណាលជាមួយសមាជិកក្លឹប Ham Rong ដែលជាកន្លែងប្រមូលផ្តុំអតីតយុទ្ធជនបដិវត្ត កម្មាភិបាលមជ្ឈិមវ័យចូលនិវត្តន៍របស់បក្ស រដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធដែលចូលនិវត្តន៍នៅទីក្រុង Thanh Hoa; ជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ សមាជិកសហជីព កម្មករ កម្មការិនីក្រីក្រ ប្រជាជនជួបការលំបាក ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩ នៅមណ្ឌលឧស្សាហកម្ម Le Mon។

ថ្លែងមតិនៅទីកន្លែងដែលលោកបានអញ្ជើញទស្សនា លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ នៅឆ្នាំ ២០២២នេះ ភារកិច្ចសំខាន់ៗគឺត្រូវបន្តពន្លឿនការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង អនុវត្តន៍កម្មវិធីមេ ស្តីពីការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត និងកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី រក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ និងសុវត្ថិភាពប្រជាពលរដ្ឋ...។ ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើវិស័យសាងសង់លំនៅឋានជូនកម្មករ កម្មការិនី ជាមួយនឹងការពង្រឹងការដឹកនាំ ការបង្កើតយន្តការ គោលនយោបាយ និងការបែងចែកប្រភពធនធាន...។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈកម្មាធិការបក្ស អាជ្ញាធរនិងស្ថាប័នគ្រប់លំដាប់ថ្នាក់ ផ្តោតការយកចិត្តទុកដាក់ខ្ពស់ ផ្តល់ការថែទាំងល្អបំផុតសម្រាប់ប្រជាជន និងនិយោជិត អំណរបុណ្យតេតប្រកបដោយភាពសប្បាយរីករាយ សុវត្ថិភាព សន្សំសំចៃ និងពោរពេញទៅដោយមនោសញ្ជេតនា៕

VOV

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា