នារសៀលថ្ងៃទី១៦ ខែមីនា មានពិធីទទួលតួនាទីជាប្រធានបណ្តាញនៃអប់រំអាស៊ាន អាណត្តិ ២០២២ -២០២៣ និងពិធីផ្ទេរតំណែងប្រធានបណ្តាញនៃអប់រំអាស៊ាន ពីរដ្ឋមន្ត្រីក្រសួងអប់រំហ្វីលីពីន ជូនដល់ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម។
![]() |
![]() |
![]() |
រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមលោក Nguyen Kim Son។ |
រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម លោក Nguyen Kim Son បានអបអរសាទរចំពោះ ក្រសួងអប់រំនិងបណ្តុះបណ្តាលហ្វីលីពីន ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី Magtolis Briones ដែលបានបញ្ចប់អាណត្តិក្នុងតួនាទីជាប្រធានវិស័យអប់រំអាស៊ាន ឆ្នាំ ២០២០-២០២១ ប្រកបដោយជោគជ័យ។ លោករដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាមបានសង្កត់ធ្ងន់ថា នេះគឺជាអាណត្តិដ៏លំបាកមួយ ដោយសារផលប៉ះពាល់នៃ COVID-19។ ដូច្នេះលទ្ធផលដែលសម្រេចបាន ដោយក្រសួងអប់រំហ្វីលីពីនចាំបាច់ទទួលស្គាល់និងកោតសរសើរ។
ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ការអប់រំបានរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាត COVID-19។ ប្រទេសអាស៊ានបានជួបប្រទះការលំបាកដូចគ្នា ដូចជា៖ ការបិទទ្វារសាលារៀន; ការលំបាកក្នុងការបង្រៀន-រៀនតាមអ៊ីនធឺណិត និងតាមទូរទស្សន៍ បញ្ហាសុខភាព និងសុវត្ថិភាពរបស់សិស្ស នៅពេលដែលពួកគេមិនទៅសាលា ក្នុងរយៈពេលវែង ហានិភ័យនៃការបង្កើតប្រហោងនៃចំណេះដឹង និងបំណិនរបស់សិស្ស និងធានាការវិលត្រឡប់ទៅសាលារៀនរបស់សិស្ស ប្រកបដោយសុវត្ថិភាព នៅពេលដែលស្ថានភាពសមស្រប។
![]() |
ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមទទួលដំណែងជាផ្លូវការជាប្រធានបណ្តាញអប់រំអាស៊ានសម្រាប់អាណត្តិឆ្នាំ ២០២២ និងឆ្នាំ ២០២៣។ (រូបថត៖ VNA) |
នៅក្នុងបរិបទនៃដំណាក់កាលអន្តរកាលរវាងស្ថានភាពនៃ "ការអប់រំឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩" ទៅជាស្ថានភាព "ការអប់រំសម្របខ្លួនទៅនឹងជំងឺរាតត្បាតកូវីដ-១៩" ដែលទាមទារឱ្យអ្នកសិក្សា សាលារៀន និងមាតាបិតាត្រៀមខ្លួនដើម្បីសម្របខ្លួនទៅនឹង ទម្រង់នៃការរៀនណាមួយ រួមទាំងការជួបមុខគ្នា តាមអ៊ីនធឺណិត ឬការរួមបញ្ចូលគ្នានៃទាំងពីរ។
ចែករំលែកនូវកិត្តិយសរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម នៅពេលទទួលតួនាទីជាប្រធានវិស័យអប់រំអាស៊ាន ក្នុងអាណត្តិ ២០២២-២០២៣ លោករដ្ឋមន្ត្រី Nguyen Kim Son បានសម្តែងនូវគោលបំណងចង់ទទួលបានការគាំទ្រ និងជំនួយពីបណ្តាប្រទេសសមាជិកអាស៊ាន និងដៃគូនានាក្នុងអាណត្តិជាប្រធានវិស័យអប់រំអាស៊ាននេះ។
អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi ក្នុងសុន្ទរកថារបស់លោកក្នុងពិធីនេះបានសង្កត់ធ្ងន់ថា៖ “ខ្ញុំមានទំនុកចិត្តថា កិច្ចសហប្រតិបត្តិការលើវិស័យអប់រំក្នុងអាស៊ាន ជាពិសេសជាមួយនឹងភារកិច្ចកសាងប្រព័ន្ធអប់រំដែលកាន់តែមានការពឹងផ្អែកទៅលើកម្លាំងរបស់ខ្លួនឯង នឹងផ្តល់អាទិភាពក្នុងជំរុញនិងបង្កើន ក្រោមការដឹកនាំរបស់ក្រួសងអប់រំ និងបណ្តុះបណ្តាលវៀតណាម”៕

មតិពីមិត្តអ្នកអាន