Trending now

វៀតណាមមានបំណងចង់ឲ្យភាគីជម្លោះនៅអ៊ុយក្រែនអត់ធ្មត់ កាត់បន្ថយភាពតានតឹង

10:44 | 18/03/2022 យោងតាមវិឡូសំលេងវៀតណាម

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងនាមជាមិត្តប្រពៃណីដ៏ជិតស្និទ្ធរបស់ទាំងរុស្ស៊ី និងអ៊ុយក្រែន វៀតណាមមានបំណងដោយស្មោះអស់ពីដួងចិត្តចង់ឲ្យភាគីនានាអត់ធ្មត់ កាត់បន្ថយភាពតានតឹង ហើយបន្តខិតខំប្រឹងប្រែងធ្វើការសន្ទនាដើម្បីស្វែងរកដំណោះ ស្រាយយូរអង្វែងដោយឈរលើមូលដ្ឋានដ៏ស្របតាមច្បាប់អន្តរជាតិ និង គិតគូរពីផល ប្រយោជន៍ស្របច្បាប់របស់ភាគីទាំងអស់។

វៀតណាម-សៀរ៉ាឡេអូនជំរុញកិច្ចសហប្រតិបត្តិការកសិកម្ម ការផ្លាស់ប្តូរឌីជីថល វៀតណាម-សៀរ៉ាឡេអូនជំរុញកិច្ចសហប្រតិបត្តិការកសិកម្ម ការផ្លាស់ប្តូរឌីជីថល
វៀតណាមស្នើឲ្យ UNESCO ពង្រីកតួនាទីក្នុងការតភ្ជាប់និងកសាងពិភពលោកសន្តិភាព វៀតណាមស្នើឲ្យ UNESCO ពង្រីកតួនាទីក្នុងការតភ្ជាប់និងកសាងពិភពលោកសន្តិភាព
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានធ្វើការសន្ទនា ការងារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov និងជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmitro Kuleba ដើម្បីពិភាក្សាអំពីស្ថានភាពជម្លោះនៅអ៊ុយក្រែន។
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានធ្វើការសន្ទនា ការងារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov និងជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmitro Kuleba ដើម្បីពិភាក្សាអំពីស្ថានភាពជម្លោះនៅអ៊ុយក្រែន។

រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានធ្វើការសន្ទនា ការងារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នាយប់ថ្ងៃទី ១៥ ខែមីនា និងជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmitro Kuleba នាល្ងាចថ្ងៃ ទី ១៦ ខែមីនា ដើម្បីពិភាក្សាអំពីស្ថានភាពជម្លោះនៅអ៊ុយក្រែន។

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ លោករដ្ឋមន្ត្រី Bui Thanh Son បានបញ្ជាក់នូវ គោលជំហរដ៏ឥតងាករេរបស់វៀតណាម តាមនោះ រាល់វិវាទ និងការខ្វែងគំនិតអន្តរ ជាតិ គួរតែត្រូវបានដោះស្រាយដោយសន្តិវិធី គោរពតាមគោលការណ៍ជាមូលដ្ឋាននៃ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់បណ្ដាប្រទេស។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងនាមជាមិត្តប្រពៃណីដ៏ជិតស្និទ្ធរបស់ទាំងរុស្ស៊ី និងអ៊ុយក្រែន វៀតណាមមានបំណងដោយស្មោះអស់ពីដួងចិត្តចង់ឲ្យភាគីនានាអត់ធ្មត់ កាត់បន្ថយភាពតានតឹង ហើយបន្តខិតខំប្រឹងប្រែងធ្វើការសន្ទនាដើម្បីស្វែងរកដំណោះ ស្រាយយូរអង្វែងដោយ ឈរ លើមូលដ្ឋានដ៏ស្របតាមច្បាប់អន្តរជាតិ និង គិតគូរពីផល ប្រយោជន៍ស្របច្បាប់របស់ភាគីទាំងអស់។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថាវៀតណាម ត្រៀមខ្លួនជាស្រេចចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីរួមវិភាគទានសម្រាប់ ដំណើរការនេះ។

លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យរុស្ស៊ី និងអ៊ុយក្រែនបន្តរៀបចំច្រក របៀងមនុស្សធម៌ និងចាត់វិធានការធានាសុវត្ថិភាពសម្រាប់ជនស៊ីវិល រួមទាំងជនជាតិ វៀតណាមនៅអ៊ុយក្រែនផងដែរ ក្នុងការជម្លៀសចេញពីតំបន់ជម្លោះ។

ទាំងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអ៊ុយក្រែនបានបញ្ជាក់នូវបំណងចង់បន្តរក្សា និង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមព្រមទាំងអះអាងថា នឹងប្រឹងប្រែងដោយ អស់ពីសមត្ថភាពដើម្បីជួយសម្រួលដល់ការជម្លៀសពលរដ្ឋវៀតណាមប្រកបដោយ សុវត្ថិភាព៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្ញើសារអបអរសាទរមហាពិធីបុណ្យវិសាខបូជាក្នុងឆ្នាំ ២០២៦