Trending now

វៀតណាម-សៀរ៉ាឡេអូនជំរុញកិច្ចសហប្រតិបត្តិការកសិកម្ម ការផ្លាស់ប្តូរឌីជីថល

10:38 | 18/03/2022 យោងតាមវិឡូសំលេងវៀតណាម

លោក Jacob Jusu Saffa រដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យ ប្រធានាធិបតី តំណាងឲ្យរដ្ឋាភិបាលប្រទេសសៀរ៉ាឡេអូន និងប្រធានក្រុមប្រឹក្សា ភិបាល FPT លោក Truong Gia Binh បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិ បត្តិការអំពីការជំរុញការផ្លាស់ប្តូរឌីជីថលថ្នាក់ជាតិ និងការបណ្តុះបណ្តាលធនធាន មនុស្សផ្នែក ឌីជីថលសម្រាប់សៀរ៉ាឡេអូនផងដែរ។

ខេត្ត​ Lang Son អ​នុវត្តកម្មវិធីឌីជីថលព្រំដែនឌីជីថលចាប់ពីថ្ងៃទី ២១ ខែកុម្ភៈ ខេត្ត​ Lang Son អ​នុវត្តកម្មវិធីឌីជីថលព្រំដែនឌីជីថលចាប់ពីថ្ងៃទី ២១ ខែកុម្ភៈ
ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង ការផ្លាស់ប្តូរឌីជីថល និងប្រជាប្រិយភាពនៃវប្បធម៌ និងភាសារុស្ស៊ី-វៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង ការផ្លាស់ប្តូរឌីជីថល និងប្រជាប្រិយភាពនៃវប្បធម៌ និងភាសារុស្ស៊ី-វៀតណាម
ប្រធានាធិបតីសៀរ៉ាឡេអូន លោក Julius Maada Bio អញ្ជើញថ្លែងក្នុងជំនួបជាមួយតំណាងវិទ្យាស្ថានវិទ្យាសាស្ត្រកសិកម្មវៀតណាម។ (រូបថត៖ VNA)
ប្រធានាធិបតីសៀរ៉ាឡេអូន លោក Julius Maada Bio អញ្ជើញថ្លែងក្នុងជំនួបជាមួយតំណាងវិទ្យាស្ថានវិទ្យាសាស្ត្រកសិកម្មវៀតណាម។ (រូបថត៖ VNA)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នារសៀលថ្ងៃទី ១៦ មិនា នៅទីក្រុងហាណូយ ប្រធានាធិបតីសៀរ៉ាឡេអូន លោក Julius Maada Bio បានអញ្ជើញទៅទស្សនាវិទ្យាស្ថានវិទ្យាសាស្ត្រកសិកម្មវៀតណាម (VAAS)។

ថ្លែងនៅទីនេះ លោកប្រធានាធិបតី Julius Maada Bio បានសង្កត់ធ្ងន់ថា សៀរ៉ាឡេអូន មានការចាប់អារម្មណ៍ចំពោះសមិទ្ធិផលដ៏ធំធេងរបស់វៀតណាមក្នុង វិស័យកសិកម្ម។ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេស ទាំងពីរ ក៏ដូចជាសក្ដានុពល ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាង ភាគីទាំងពីរ សៀរ៉ាឡេអូន មានបំណងចង់ទទួលបានការជួយឧបត្ថម្ភ និងការចែក រំលែកបទពិសោធន៍របស់វៀតណាមក្នុងវិស័យនេះ។

ក្នុងឱកាសនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា អំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងសៀរ៉ាឡេអូន និងវិទ្យាស្ថានវិទ្យាសាស្ត្រកសិកម្ម វៀតណាមលើវិស័យដំណាំដាំដុះ។

នៅថ្ងៃទី១៦ ខែមីនាផងដែរ ប្រធានាធិបតីនៃសាធារណរដ្ឋសៀរ៉ាឡេអូនលោក Julius Maada Bio បានអញ្ជើញទៅទស្សនានិងធ្វើការនៅសម្ព័ន្ធក្រុមហ៊ុន FPT ដើម្បី ពិភាក្សាអំពីគោលជំហរពន្លឿនកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្លាស់ប្តូរឌីជីថល។ ឆ្លៀតឱកាសនេះដែរ លោក Jacob Jusu Saffa រដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យ ប្រធានាធិបតី តំណាងឲ្យរដ្ឋាភិបាលប្រទេសសៀរ៉ាឡេអូន និងប្រធានក្រុមប្រឹក្សា ភិបាល FPT លោក Truong Gia Binh បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិ បត្តិការអំពីការជំរុញការផ្លាស់ប្តូរឌីជីថលថ្នាក់ជាតិ និងការបណ្តុះបណ្តាលធនធាន មនុស្សផ្នែកឌីជីថលសម្រាប់សៀរ៉ាឡេអូនផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា