Trending now

ពិធីប្រគល់មេដាយ ជូនលោកស្រី Tran To Nga ដើម្បីជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ

10:47 | 18/03/2022

យុគសម័យ - គណៈកម្មាធិការមជ្ឈិមនៃសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន ទើបតែរៀបចំពិធីប្រគល់មេដាយជូនលោកស្រី Tran To Nga អាណិកជនវៀតណាម​នៅឯប្រទេសបារាំង។

តុលាការអេវីរី (Evry) - បារាំងបានបដិសេធពាក្យសុំរបស់លោកស្រីត្រឹនតូង៉ា (Tran To  Nga) ដោយផ្អែកលើនិយមន័យហួសសម័យ តុលាការអេវីរី (Evry) - បារាំងបានបដិសេធពាក្យសុំរបស់លោកស្រីត្រឹនតូង៉ា (Tran To Nga) ដោយផ្អែកលើនិយមន័យហួសសម័យ
ការគាំទ្រចំពោះករណីបណ្ដឹងរបស់លោកស្រី To Nga ដែលទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ ការគាំទ្រចំពោះករណីបណ្ដឹងរបស់លោកស្រី To Nga ដែលទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ
ពិធីប្រគល់មេដាយ ជូនលោកស្រី Tran To Nga ដើម្បីជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ

ប្រធាន VAVA លោក Nguyen Van Rinh បានប្រគល់មេដាយ “ដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ” ដល់លោកស្រី Tran To Nga។

មេដាយ​នេះដើម្បីជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ ដែលទទួលស្គាល់គុណូបការៈរបស់លោកស្រី ក្នុងការតស៊ូទាមទារយុត្តិធម៌ជូនជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង​ទុំ និងមានសកម្មភាពជាច្រើន ដើម្បីគាំទ្រជនរងគ្រោះដោយជាតិគីមីពុល​ពណ៌លឿងទុំ នៅវៀតណាម។

លោកស្រី Tran To Nga បានរួមចំណែកជាច្រើនក្នុងចលនាគាំទ្រនិងជួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ។ លោកស្រីកំពុងបន្តប្តឹងទាមទារឱ្យក្រុមហ៊ុនគីមីអាមេរិកត្រូវ​សង​សំណងការ​ខូចខាត​ដែលក្រុមហ៊ុនទាំងនេះបានបង្កឱ្យលោកស្រី និងគ្រួសារ របស់លោកស្រី ចាប់តាំងពីលោកស្រីជាអ្នកយកព័ត៌មាន ក្នុងសង្គ្រាមនៅប្រទេសវៀតណាម។

ពិធីប្រគល់មេដាយ ជូនលោកស្រី Tran To Nga ដើម្បីជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ
លោកស្រី Tran To Nga បានថតរូបអនុស្សាវរីយ៍ជាមួយសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង​ទុំវៀតណាម។

ប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតវៀតណាម (VAVA) លោក Nguyen Van Rinh មានប្រសាសន៍ថា VAVA តែងតែយកចិត្តទុកដាក់ និងគាំទ្រលោកស្រីយ៉ាងជិតស្និទ្ធ អមដំណើរជាមួយលោកស្រី ក្នុងដំណើរការបណ្តឹង នាពេលខាងមុខ ក៏ដូចជាត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ លោកស្រី Nga ក្នុងវិស័យទំនាក់ទំនង​រវាងប្រជាជន​និងប្រជាជន៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស