នារសៀលថ្ងៃទី ១៥ មីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំវៀតណាម លោកស្រី Tredene Dobson។
![]() |
![]() |
![]() |
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំវៀតណាម លោកស្រី Tredene Dobson (រូបថត៖ VTV) |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានស្នើនូវែលហ្សេឡង់បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ទំនិញវៀតណាមចូលទីផ្សារនូវែលហ្សេឡង់ ដើម្បីជម្រុញទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចឲ្យបាន ២ ពាន់លានដុល្លារនៅឆ្នាំ ២០២៤។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការដែលភាគីទាំងពីរបានចុះហត្ថលេខាលើកម្មវិធីសកម្មភាពដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងដំណាក់កាល ២០១១-២០២៤។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរសម្របសម្រួលការអនុវត្តផែនការសកម្មភាព ធ្វើឱ្យកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ទូលំទូលាយនិងជាក់ស្តែងថែមទៀត។ លោកនាយករដ្ឋមន្ត្រីក៏បានសម្តែងនូវគោលបំណងចង់ឲ្យនូវែលហ្សេឡង់បន្តរក្សា និងបង្កើនចំនួនអាហារូបករណ៍របស់រដ្ឋាភិបាលនូវែលហ្សេឡង់ (NZAID) សម្រាប់វៀតណាមជារៀងរាល់ឆ្នាំបន្តអនុវត្តកម្មវិធីបណ្តុះបណ្តាលភាសាអង់គ្លេស (ELTO) សម្រាប់កម្មាភិបាលនៃក្រសួង និងស្ថាប័ននានារបស់វៀតណាម។
លោកស្រីឯកអគ្គរដ្ឋទូត Tredene Dobson បានអះអាងថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជំរុញទំនាក់ទំនងប្រទេសទាំងពីរនាពេលខាងមុខ ជាពិសេសអនុវត្តកម្មវិធីសកម្មភាពដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងដំណាក់កាល ២០១១-២០២៤ និងបន្តគាំទ្រវៀតណាមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ព្រមទាំងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិ ភាគីទាំងពីរបានឯកភាពគ្នាបន្តគាំទ្រដល់ការការពារសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២); ចូលរួមយ៉ាងសកម្មនិងរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខនៅសមុទ្រខាងកើតនិយាយដោយឡែកនិងក្នុងតំបន់និយាយរួម៕
មតិពីមិត្តអ្នកអាន