Trending now

អញ្ជើញមក Lung Cung ដើម្បីគយគន់ព្រៃផ្កា Son Tra រីកស្គុះស្គាយយ៉ាងស្រស់ស្អាត បន្ទាប់ពីរដូវរងារ

10:49 | 17/03/2022

យុគសម័យ - ប៉ុន្មានថ្ងៃនេះនៅ Lung Cung (ឃុំ Nam Co ស្រុក Mu Cang Chai) ផ្កាពណ៌សស្គុះរីកសុះសាយបន្ទាប់ពីប៉ុន្មានខែត្រជាក់​ក្នុង​រដូវរងារ។

ស្ចែងរកអំពីសម្រស់រូងភ្នំ Lung Khuy ខេត្ត Ha Giang ស្ចែងរកអំពីសម្រស់រូងភ្នំ Lung Khuy ខេត្ត Ha Giang
របរតម្បាញក្រណាត់ដ៏វិសេសវិសាលនៅឃុំ Lung Tam របរតម្បាញក្រណាត់ដ៏វិសេសវិសាលនៅឃុំ Lung Tam
អញ្ជើញមក Lung Cung ដើម្បីគយគន់ព្រៃផ្កា Son Tra រីកស្គុះស្គាយយ៉ាងស្រស់ស្អាត បន្ទាប់ពីរដូវរងារ

រៀងរាល់ខែមីនា ដើមឈើ Son Tra រីកក្នុងពេលតែមួយ ហើយរីកស្គុះស្គាយតែប្រហែលក្នុង​រយៈ ២០ - ៣០ ថ្ងៃ។ កំពូលភ្នំ Lung Cung (នៅភូមិ Lung Cung ឃុំ Nam Co ស្រុក Mu Cang Chai ខេត្ត Yen Bai) គឺជាកំពូលភ្នំខ្ពស់បំផុតនៅជួរ​ភ្នំ Hoang Lien Son ដែលបែងចែកព្រំប្រទល់រវាងស្រុក Mu Cang Chai និងស្រុក Van Ban នៃខេត្ត Lao Cai ដោយ​មានកម្ពស់ ២៩១៣ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ អាកាសធាតុត្រជាក់ និងមានពពកពេញមួយឆ្នាំ។

អញ្ជើញមក Lung Cung ដើម្បីគយគន់ព្រៃផ្កា Son Tra រីកស្គុះស្គាយយ៉ាងស្រស់ស្អាត បន្ទាប់ពីរដូវរងារ
ព្រៃ Son Tra រីកស្គុះស្គាយ។

ភូមិ Lung Cung (ឃុំ Nam Co ស្រុក Mu Cang Chai) មានចំងាយ ១៥០ km ពីទីក្រុង Yen Bai។ អ្នក​ទស្សនា​ជិះ​ម៉ូតូ​ចេញ​ពី​ភូមិ Lung Cung​ តាម​ផ្លូវ​មាន​ខ្យល់​បក់​ខ្លាំង​ ហើយ​ចំណាយប្រហែល ៤៥ នាទី បន្ទាប់​មក​ឡើង​ប្រហែល​ ១១ គីឡូម៉ែត្រ​ដោយ​ខ្លួន​ឯង ​ដើម្បី​ឡើង​ដល់​កំពូល។

អញ្ជើញមក Lung Cung ដើម្បីគយគន់ព្រៃផ្កា Son Tra រីកស្គុះស្គាយយ៉ាងស្រស់ស្អាត បន្ទាប់ពីរដូវរងារ

Tra រីកស្គុះស្គាយ។មានវាលដីមួយទំហំប្រហែល ១ ហិចតា ដែលអាចគយគន់ទេសភាពជុំវិញដូចជា៖ ជ្រលងភ្នំ Lung Cung ឃុំ Che Cu Nha (ស្រុក Mu Cang Chai) បណ្តាឃុំ ក្នុងស្រុក Van Ban (Lao Cai) … អាកាសធាតុនៅទីនេះគឺបរិសុទ្ធណាស់ជាមួយនឹងប្រភេទ​រុក្ខជាតិដ៏សម្បូរបែប ។

អញ្ជើញមក Lung Cung ដើម្បីគយគន់ព្រៃផ្កា Son Tra រីកស្គុះស្គាយយ៉ាងស្រស់ស្អាត បន្ទាប់ពីរដូវរងារ

ផ្កា Son Tra នៅពេល​រីក ដែលអាចមើលឃើញយ៉ាងច្បាស់ផ្កាមាន​ស្រទាប់ចំនួន ៥ នឹងលំអងផ្កាពណ៌លឿងដែល​ប្តូរ​ទៅ​ពណ៌​​ត្នោតជា​បណ្តើរៗ ដែលចាប់យកព្រះអាទិត្យ និងខ្យល់ ដើម្បីផ្កា​បង្ហាញ​ភាព​ស្រស់ស្អាត។

គេបានដឹងថា ស្រុក Mu Cang Chai បច្ចុប្បន្នមានផ្ទៃដីជាង ៦០០០ ហិកតា ដាំ​ដើម Son Tra ដែលក្នុងនោះជាង ៣០០០ ហិកតាបានប្រមូលផល ហើយទទួលបានបរិមាណ​ផលសរុប ៣០០០ តោន/ឆ្នាំ ដែលនាំមកនូវប្រាក់ចំណូលសម្រាប់ប្រជាជនដោយមិនបាច់​យកចិត្តទុកដាក់លើថែទាំដើមឈើ។

ឥឡូវនេះ ដើម Son Tra មិនត្រឹមទេជាដើមឈើព្រៃទៀតហើយ ប៉ុន្តែឥឡូវនេះត្រូវបានគេកំណត់ថា ជាដើមឈើសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការដាំព្រៃការពារដែល​មាន​ពហុគោលបំណងនៅស្រុក Mu Cang Chai៕

Tien Phong

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា