យុគសម័យ - ភ្ញៀវទេសចរនៅឆ្ងាយៗនាពេលមកទស្សនារូងភ្នំ Lung Khuy ម្ដងៗ សុទ្ធតែបានស្ដាប់រឿងព្រេងនិទានស្ដីពីគូសង្សាជនជាតិ Mong ដែលផ្សាភ្ជាប់នឹងអណ្ដូងទឹកនៅក្នុងរូងភ្នំនេះ។ រឿងនេះដំណាល ថា តាំងពីយូរយាណាស់មកហើយ នៅតំបន់ខ្ពង់រាបថ្មតែងតែរងគ្រោះដោយការរាំងស្ងួតដ៏ធ្ងន់ធ្ងរ ដែលបណ្ដាលឲ្យជីវភាពរស់នៅរបស់ជនរួមជាតិជនជាតិ Mong នៅទីនេះជួបការលំបាកលំបិនជាច្រើន។ ជនជាតិ Mong បានឡើងភ្នំបួងសួងសុំឲ្យអស់ពពួកទេវតាបញ្ចប់គ្រោះរាំងស្ងួត។
![]() |
![]() |
![]() |
ស្ចែងរកអំពីសម្រស់រូងភ្នំ Lung Khuy ខេត្ត Ha Giang |
ស្ថិតនៅលើតំបន់ខ្ពង់រាបថ្ម Dong Van រូងភ្នំ Lung Khuy ជារមណីយដ្ឋានលេចធ្លោមួយក្នុងខ្សែទេសចរណ៍ឧទ្យានភូគព្ភសាស្ត្រសកលលោក Dong Van។ រូងភ្នំ Lung Khuy ត្រូវបានប្រសិទ្ធនាមថា រូងភ្នំស្រស់ស្អាតបំផុតនៅតំបន់ខ្ពង់រាប។ លក្ខណៈពិសេសនៃរូងភ្នំ Lung Khuy គឺជាប្រព័ន្ធថ្មស្តាឡាក់ទីតដែលនៅតែរក្សាបាននូវសភាពដើម និងរឿងព្រេងនិទានស្ដីពីសេចក្ដីស្រឡាញ់របស់គូសង្សាជនជាតិ Mong ដែលផ្សាភ្ជាប់ជាមួយនឹងរូងភ្នំនេះ។
រូងភ្នំ Lung Khuy មានចម្ងាយ៣គ.មពីទីរួមស្រុក Tam Son ស្រុក Quang Ba ខេត្ត Ha Giang ភាគខាងជើងវៀតណាម។ ពីជើងភ្នំ ភ្ញៀវទេសចរត្រឹមតែអាចដើរថ្មើជើងតាមផ្លូវលំឡើងរូងភ្នំប៉ុណ្ណោះ។ ច្រកទ្វារចូលក្នុងរូងភ្នំនេះមានកំពស់ជិត១,៥ម៉ែត្រ និងរយៈទទឹង១ម៉ែត្រតែប៉ុណ្ណោះ ដែលធ្វើឲ្យរូងភ្នំនេះលាក់កំបាំងពីការចូលទៅដល់របស់មនុស្ស។ ដោយហេតុនេះ ទោះបីឆ្លងកាត់រយៈជាច្រើនសតវត្ស ហើយក្ដី ប៉ុន្តែ រូងភ្នំ Lung Khuy នៅតែរក្សាបាននូវសភាពដើមដដែល។ រូងភ្នំនេះមានវ័យអាយុឡើងដល់ទៅរាប់លានឆ្នាំ ប៉ុន្តែវាទើបនឹងបានស្គាល់ដល់ចាប់ពីប៉ុន្មានឆ្នាំថ្មីនេះ។ លោក Nguyen Ngoc Hai ភ្ញៀវទេសចរមួយនាក់ដែលមកទស្សនារូងភ្នំ Lung Khuy ជាលើកដំបូង បានសំណេះសំណាលថា៖ “មុននេះ ខ្ញុំធ្លាប់ទៅធ្វើការនៅ Quan Ba ក្នុងអំឡុង៥ឆ្នាំ ប៉ុន្តែមិនស្គាល់ដល់រូងភ្នំនេះឡើយ។ រហូតដល់ពេលថ្មីៗនេះ ទើបខ្ញុំដឹងថា នៅទីនេះមានរូងភ្នំស្រស់ស្អាតមួយ ដូច្នេះបានជាខ្ញុំនាំក្រុមគ្រួសារទៅទស្សនា”។
![]() |
សម្រស់រូងភ្នំ Lung Khuy ខេត្ត Ha Giang |
មិនដូចជារូងភ្នំផ្សេងៗទៀត ថ្មស្តាឡាក់ទីតនៅក្នុងរូងភ្នំ Lung Khuy បានដុះនៅពេញពិដានរូងភ្នំនេះ។ ភាពស្រស់ស្អាតនៃថ្មស្ដាឡាក់ទីតមានរូបរាងដ៏សម្បូរបែប ដុះពីខាងលើចុះក្រោម ធ្វើឲ្យភ្ញៀវទេសចរមានការស្រឡាំងកាំងជានិច្ច។ លោក Pham Hung ភ្ញៀវទេសចរមួយនាក់បានរៀបរាប់ថា៖ “ប្រការដែលធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ សភាពដើមនៅតែបានរក្សាដដែលហាក់ដូចជាមិនមានអ្វីៗដែលប៉ះពាល់ពីមនុស្សឡើយ។ ខ្ញុំបានចូលទស្សនារូងភ្នំជាច្រើនកន្លែងហើយ ប៉ុន្តែរូងភ្នំនេះរក្សាបានសភាពដើមយ៉ាងល្អបំផុត ពិសេសគឺចំពោះប្រព័ន្ធស្តាឡាក់ទីត។ មកដល់ទីនេះខ្ញុំឃើញកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់គណៈគ្រប់គ្រងក្នុងការងារអភិរក្សបេតិកភណ្ឌ”។
![]() |
សម្រស់រូងភ្នំ Lung Khuy ខេត្ត Ha Giang |
ភ្ញៀវទេសចរនៅឆ្ងាយៗនាពេលមកទស្សនារូងភ្នំ Lung Khuy ម្ដងៗ សុទ្ធតែបានស្ដាប់រឿងព្រេងនិទានស្ដីពីគូសង្សាជនជាតិ Mong ដែលផ្សាភ្ជាប់នឹងអណ្ដូងទឹកនៅក្នុងរូងភ្នំនេះ។ រឿងនេះដំណាល ថា តាំងពីយូរយាណាស់មកហើយ នៅតំបន់ខ្ពង់រាបថ្មតែងតែរងគ្រោះដោយការរាំងស្ងួតដ៏ធ្ងន់ធ្ងរ ដែលបណ្ដាលឲ្យជីវភាពរស់នៅរបស់ជនរួមជាតិជនជាតិ Mong នៅទីនេះជួបការលំបាកលំបិនជាច្រើន។ ជនជាតិ Mong បានឡើងភ្នំបួងសួងសុំឲ្យអស់ពពួកទេវតាបញ្ចប់គ្រោះរាំងស្ងួត។
ពពួកទេវតាបានប្រទានពឲ្យភូមិ Lung Khuy នូវស្ទ្រីមទឹកតូចមួយ ដែលជាព្រះអណ្ដូងនាបច្ចុប្បន្ន ហើយបញ្ជូនឲ្យព្រះជង្គនាគចុះឋានកណ្ដាលដើម្បីគ្រប់គ្រងអណ្ដូងនេះ។ ព្រះជង្គនាគនាពេលចុះឋានកណ្ដាលបានប្រែក្រឡាទៅជាបុរសជនជាតិ Mong មួយរូប ដើម្បីជួយអ្នកភូមិបួងសួងសុំឲ្យមានភ្លៀងធ្លាក់ ជួយដើមឈើនិងដំណាំរីកលូតលាស់ឡើងវិញ។ ព្រះជង្គនាគបានរៀបការណ៍ជាមួយក្រមុំជនជាតិ Mong មួយនាក់ ហើយគូស្វាមីភរិយានេះរស់នៅក្នុងរូងភ្នំ Lung Khuy។ តាមអ្នកតំបន់ឲ្យដឹងថា ឈ្មោះ Lung Khuy តាមភាសា Mong គឺមានន័យថា នាគក្នុងរូងភ្នំ។ លោក Nguyen Ngoc Hai បានឲ្យដឹងថែមទៀតថា៖ “ដើម្បីដំណាលរឿងស្ដីពីរូងភ្នំនេះ ប្រជាជននៅទីនេះតែងតែចាប់ផ្ដើមដោយរឿងព្រេងទិទានស្ដីពីសេចក្ដីស្រឡាញ់រវាងទេវតាជាមួយក្រមុំជនជាតិ Mong។ រូងភ្នំ Lung Khuy ជាលំនៅដ្ឋានរបស់គូស្វាមីភរិយានេះ ហើយគេបានបង្កើតឡើងសេចក្ដីស្រឡាញ់គួរឲ្យរំភើបចិត្តយ៉ាងខ្លាំង”។
ក្នុងបុណ្យចូលឆ្នាំថ្មី ជនជាតិ Mong ក្នុងតំបន់តែងតែយកទឹកក្នុងអណ្ដូង Lung Khuy មកផ្ទះវិញដើម្បីធ្វើពិធីសែនព្រេនជីដូនជីតា បួងសួងសុំឲ្យក្រុមគ្រួសារជួបតែសេចក្ដីសុខ សំណាងល្អ ហើយសុំឲ្យមានរដូវអំណោយផលទៀតផង។ ភាពស្រស់ស្អាតនៃធម្មជាតិគួបផ្សំជាមួយភាពស្រស់ស្អាតក្នុងជីវភាពរស់នៅខាងវប្បធម៌របស់ជនរួមជាតិ Mong នៅទីនេះបានធ្វើឲ្យភ្ញៀវទេសចរពីគ្រប់ទិសទីមកទស្សនារូងភ្នំ Lung Khuy កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕
VOV
មតិពីមិត្តអ្នកអាន