Trending now

Dien Bien បើកពិធីបុណ្យផ្កាជើងគោឆ្នាំ ២០២២

09:09 | 15/03/2022

នាយប់ថ្ងៃទី ១៣ ខែមីនា នៅទីលាន ៧ ឧសភា ទីក្រុង Dien Bien Phu គណៈកម្មាធិការប្រជាជនខេត្ត Dien Bien បានប្រារព្ធពិធីបុណ្យផ្កាជើងគោឆ្នាំ ២០២២។ អញ្ជើញចូលរួមមានលោក Do Van Chien លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។

បុណ្យផ្កាជើងគោនៅខេត្ត Dien Bien បុណ្យផ្កាជើងគោនៅខេត្ត Dien Bien
នាំ​បុណ្យតេត​ដ៏​កក់ក្តៅ​ដល់​កុមារ​ជួប​ការលំបាក​ជាង​៣០០​នាក់​នៅ​ខេត្ត Dien Bien​ នាំ​បុណ្យតេត​ដ៏​កក់ក្តៅ​ដល់​កុមារ​ជួប​ការលំបាក​ជាង​៣០០​នាក់​នៅ​ខេត្ត Dien Bien​

ចំណុចលេចធ្លោនៃពិធីបើកគឺកម្មវិធីសិល្បៈក្រោមប្រធានបទ "ផ្កាជើងគោបញ្ចេញសម្រស់នៅតំបន់"។ ឈុតឆាកសម្តែង បានបង្ហាញពីគំនូរសិល្បៈពោរពេញទៅដោយវប្បធម៌ជនជាតិភាគតិចនៅខេត្ត Dien Bien។

Dien Bien បើកពិធីបុណ្យផ្កាជើងគោឆ្នាំ ២០២២
កម្មវិធីសិល្បៈក្នុងពិធីបុណ្យផ្កាជើងគោឆ្នាំ ២០២២ (រូបថត៖ vnanet.vn)

ពិធីបុណ្យផ្កាជើងគោខេត្ត Dien Bien គឺជាព្រឹត្តិការណ៍វប្បធម៌-ទេសចរណ៍ដ៏សំខាន់របស់ខេត្ត Dien Bien ឆ្នាំ ២០២២។ បុណ្យនេះត្រូវបានរៀបចំឡើងសំដៅផ្សព្វផ្សាយ និងលើកតម្កើងលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិភាគតិចនៅខេត្ត Dien Bien ដែលភ្ជាប់នឹងសម្រស់នៃផ្កាជើងគោ ជាផ្កាប្រចាំតំបន់របស់ខេត្ត Dien Bien និងភាគពាយ័ព្យ ព្រមទាំងទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនមកខេត្ត Dien Bien និងអះអាងថាខេត្ត Dien Bien ជាគោលដៅគួរឲ្យទាក់ទាញក្នុងតំបន់ទេសចរណ៍ភាគពាយ័ព្យ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង