Trending now

ជនជាតិវៀតណាមនៅរ៉ូម៉ានី៖ ភាពកក់ក្តៅរវាងជនរួមជាតិវៀតណាមនៅក្នុងស្ថានភាពលំបាក

09:10 | 15/03/2022 ឌីណា

យុគសម័យ - សហគមន៍ជនវៀតណាមនៅប្រទេសរូម៉ានីបានបង្កើតឡើងនៅដើមទសវត្សរ៍ទី ៩0 នៃសតវត្ស ២០ នាគ្រាដំបូង ភាគច្រើនជានិស្សិត និងកម្មករ ដែលបានមកសិក្សា ធ្វើការ និងរស់នៅ ក្នុងរយៈពេលវែង​ នៅ​ប្រទេស​រ៉ូម៉ានី។

រ៉ូម៉ានីប្រគល់ជូនវៀតណាមវ៉ាក់សាំង Astra Zeneca ចំនួន ១០០ ពាន់ដូស រ៉ូម៉ានីប្រគល់ជូនវៀតណាមវ៉ាក់សាំង Astra Zeneca ចំនួន ១០០ ពាន់ដូស
វៀតណាមនិងរ៉ូម៉ានីពិភាក្សាអំពីទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ វៀតណាមនិងរ៉ូម៉ានីពិភាក្សាអំពីទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ
ជនជាតិវៀតណាមនៅរ៉ូម៉ានី៖ ភាពកក់ក្តៅរវាងជនរួមជាតិវៀតណាមនៅក្នុងស្ថានភាពលំបាក

ប្រជាជន​វៀតណាម​បាន​ជម្លៀស​ចេញ​ពី​ប្រទេស​អ៊ុយក្រែន​នៅ​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន​រង់ចាំ​យន្តហោះ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ក្នុង​រដ្ឋធានី Bucharest។ (រូបថត៖ VNA)

នៅខែធ្នូ ឆ្នាំ១៩៩៤ នៅទីស្នាក់ការរបស់ស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Bucharest ជនវៀតណាមរស់នៅទីនេះបានប្រមូលផ្តុំនិងបង្កើតសមាគមន៍ជនជាតិវៀតណាម​នៅប្រទេស​រ៉ូម៉ានី ក្នុងគោលបំណង ជួយគ្នាទៅវិញទៅមក និងជួយឧបត្ថម្ភគ្នាក្នុងជីវភាពប្រចាំថ្ងៃពង្រឹង​សាមគ្គីភាព ក្នុង​សហគមន៍ និង​ថែរក្សា​លក្ខណៈ​វប្បធម៌​ប្រពៃណី​របស់​ជាតិ។

បច្ចុប្បន្ន សហគមន៍ជនវៀតណាមរស់នៅភាគច្រើននៅរដ្ឋធានី Bucharest និងតំបន់ជុំវិញមួយចំនួន ភាគច្រើនមានឯកសារស្នាក់នៅស្របច្បាប់ ក្នុងរយៈពេលវែង។

មុខរបរចម្បងរបស់ជនវៀតណាមនៅក្នុងសហគមន៍គឺការជួញដូរនៅទីផ្សារ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលការប្រមូលផ្តុំធំបំផុតគឺនៅប្រព័ន្ធមជ្ឈមណ្ឌលពាណិជ្ជកម្ម Dragonul Rosu ក្នុងរដ្ឋធានី Bucharest ។ ពួកគេ​ភាគច្រើន​មាន​​សេដ្ឋកិច្ច​មាន​ស្ថិរភាព រួមទាំង​មាន​ប្រជាជន​ទទួល​ជោគជ័យ​ជាច្រើន​នាក់​ផងដែរ​។

ថ្វីត្បិតតែចំនួនសមាជិក​នៃសហគមន៍ជនវៀតណាមនៅប្រទេសរ៉ូម៉ានីមានមិនច្រើនក៏ដោយ បច្ចុប្បន្នមានតិចជាង ១០០០នាក់ ប៉ុន្តែប្រជាជនក្នុងសហគមន៍តែងតែ​រួបរួមគ្នា ជិតស្និទ្ធ រស់នៅប្រកបដោយក្តីមេត្តា ជួយគ្នាទៅវិញទៅមកក្នុងជីវិតជានិច្ច ឆ្ពោះទៅមាតុភូមិប្រទេសជាតិ។

លើសពីនេះ ប្រជាជនវៀតណាមតែងតែគោរពច្បាប់ និងវប្បធម៌របស់ប្រទេសស្វាមី រកស៊ីស្របច្បាប់ស្របតាមបទប្បញ្ញត្តិនៃច្បាប់។

មកដល់ពេលនេះ សហគមន៍វៀតណាមបានរួមបញ្ចូលយ៉ាងស៊ីជម្រៅក្នុងជីវភាពសង្គមរ៉ូម៉ានី ហើយទន្ទឹមនឹងនោះបានរួមចំណែកយ៉ាងសំខាន់ក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេស​ទាំងពីរវៀតណាម និងរូម៉ានី។

លោក Bui Doan Hai - អនុប្រធានសមាគមជនវៀតណាមនៅរ៉ូម៉ានី និយាយថា៖ សហគមន៍ ជនវៀតណាមនៅរ៉ូម៉ានីមានប្រពៃណីសាមគ្គីភាព និងចំណងមិត្តភាព។ មានស្មារតីជួយ​គ្នាទៅវិញទៅមក។ សមាជិកសហគមន៍មានឆន្ទៈគាំទ្រ និងចែករំលែកគ្នាទៅវិញទៅមកក្នុងជីវិត ជាពិសេសក្នុងគ្រាលំបាក។

នៅពេលដែលជនវៀតណាមជាច្រើនត្រូវជម្លៀសចេញពីអ៊ុយក្រែនទៅកាន់ប្រទេសរូម៉ានី ឆ្លើយតបនឹងការអំពាវនាវរបស់ស្ថានទូតវៀតណាម និងសមាគមជនវៀតណាមប្រចាំនៅរូម៉ានី ក៏ដូចជាពីស្មារតីនៃសាមគ្គីភាព និងទឹក​ចិត្តមនុស្សធម៌ដ៏ខ្ពង់ខ្ពស់ សហគមន៍ជន​វៀតណាមបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីអនុវត្ត។ "យុទ្ធនាការ" ដគាំទ្រការជម្លៀសទាំងផ្លូវចិត្ត និងរាងកាយ។

លោក Hai បានមានប្រសាសន៍ថា សមាជិកសហគមន៍មិនគិត​ទេ ទាំងយប់ទាំងថ្ងៃនិងមានភាពមមាញឹកក្នុងការប្រកបរបរចិញ្ចឹមជីវិត ដោយត្រៀមខ្លួនជារួម​ស្រេច ប្រចាំនៅស្ថានីយ៍រថភ្លើង ដើម្បីទទួលស្វាគមន៍ ណែនាំ និងជួយប្រជាពលរដ្ឋក្នុងការជម្លៀសចេញ ស្វែងរកកន្លែងស្នាក់នៅបណ្តោះអាសន្ន និងផ្លាស់ប្តូរ​ទំលំនៅជាបណ្តោះអាសន្ន។ រៀបចំរបស់របរប្រើប្រាស់ជាច្រើនដូចជា ភួយ ខ្នើយ របស់របរផ្ទាល់ខ្លួនសម្រាប់មនុស្ស ជំនួយជាស្បៀងអាហារ និងការហូបចុក ដើម្បីជួយមនុស្សជំនះការលំបាក។

តាមលោក Hai កាយវិការដ៏ថ្លៃថ្នូរបស់សហគមន៍បានបង្ហាញពីប្រពៃណីដ៏ថ្លៃថ្នូ ស្មារតីជួយគ្នាទៅវិញទៅមក របស់ប្រទេសយើង។ លោក Le Van Tuan ជនវៀតណាម​ម្នាក់ដែលរស់នៅក្នុងរដ្ឋធានី Bucarest បាននិយាយថា សាមគ្គីភាព ការរួបរួមគ្នា និងរស់​នៅ​​ប្រកបដោយដោយនោសញ្ចេតនា

ការដឹងគុណគឺជា "លក្ខណៈសម្បត្តិពិសេស" របស់សហគមន៍ជនវៀតណាមនៅឯប្រទេសរ៉ូម៉ានីយុទ្ធនាការ​គាំទ្រ​ជនរួមជាតិ​វៀតណាម​ពី​ប្រទេស​អ៊ុយក្រែន​គឺជា​ភស្តុតាង​យ៉ាង​ច្បាស់បញ្ជាក់​អំពី​រឿងនេះ៕

ឌីណា

bao moi

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

​​វៀតណាមសព្វថ្ងៃបានក្លាយជាកន្លែងប្រមូលផ្តុំនៃបណ្តាប្រជាជាតិស្រឡាញ់សន្តិភាពនៅលើពិភពលោក
វៀតណាម តែងតែចងចាំ និងថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃពីមិត្តអន្តរជាតិ
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា
លោក To Lam អគ្គលេខាបក្ស ជួបសវនាការជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា