Trending now
ឯកអគ្គរដ្ឋទូតស៊ុយអែតលោកស្រី Ann Mawe៖

វៀតណាមដើរលើផ្លូវត្រឹមត្រូវក្នុងការធានាសមភាពយេនឌ័រ

10:17 | 12/03/2022 យោងតាមវិឡូសំលេងវៀតណាម

និយាយជាមួយអ្នកយកព័ត៌មាន នៃទីភ្នាក់ងារ សារព័ត៌មានវៀតណាម ក្នុងឱកាស មហាសន្និបាតតំណាងស្ត្រីទូទាំងប្រទេសលើក ទី១៣ លោកស្រីឯកអគ្គរដ្ឋទូត Ann Mawe បានសម្តែងការចាប់អារម្មណ៍ចំពោះកិច្ច ខិតខំប្រឹងប្រែងក្នុងការធ្វើស្ថាប័នភាវូបនីយកម្មនូវសមភាពយេនឌ័រនៅវៀតណាម។

អ្នករចនាម៉ូដវៀតណាមបង្ហាញការសម្រាំងម៉ូតនៅ Milan Fashion Week អ្នករចនាម៉ូដវៀតណាមបង្ហាញការសម្រាំងម៉ូតនៅ Milan Fashion Week
ការបោះពុម្ពសៀវភៅជាភាសាឡាវចំនួន ៦១ ក្បាលសម្រាប់ឆ្នាំ ២០១៨-២០២១ ការបោះពុម្ពសៀវភៅជាភាសាឡាវចំនួន ៦១ ក្បាលសម្រាប់ឆ្នាំ ២០១៨-២០២១
ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម លោកស្រី Ann Mawe។ (រូបថត៖ VTCNews)
ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម លោកស្រី Ann Mawe។ (រូបថត៖ VTCNews)

ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម លោកស្រី Ann Mawe បានឲ្យដឹង ថា វៀតណាមសម្រេចបានសមិទ្ធិផលជាច្រើនក្នុងការធានាសមភាពយេនឌ័រ ហើយ កំពុងដើរលើផ្លូវត្រឹមត្រូវក្នុងវិស័យនេះ។ និយាយជាមួយអ្នកយកព័ត៌មាន នៃទីភ្នាក់ងារ សារព័ត៌មានវៀតណាម ក្នុងឱកាស មហាសន្និ បាតតំណាងស្ត្រីទូទាំងប្រទេសលើក ទី១៣ លោកស្រីឯកអគ្គរដ្ឋទូត Ann Mawe បានសម្តែងការចាប់អារម្មណ៍ចំពោះកិច្ច ខិតខំប្រឹងប្រែងក្នុងការធ្វើស្ថាប័នភាវូបនីយកម្មនូវសមភាពយេនឌ័រនៅ វៀតណាម។

លោកស្រីឯកអគ្គរដ្ឋទូត Ann Mawe បានវាយតំលៃខ្ពស់ចំពោះ “យុទ្ធសាស្ត្រជាតិស្តីពីសមភាព យេនឌ័រ ដំណាក់កាល ២០២១-២០៣០” របស់វៀតណាម ព្រមទាំង សម្តែងការចាប់អារម្មណ៍ចំពោះគោលដៅលើកទឹកចិត្តស្ត្រីចាប់ផ្តើមអាជីវកម្មផងដែរ។ វៀតណាមខិតខំមានអត្រានាយិកា ឬម្ចាស់អាជីវកម្មជាស្ត្រីសម្រេចបានយ៉ាងហោច ណាស់ ២៧% នៅឆ្នាំ ២០២៥ និង ៣០% នៅឆ្នាំ ២០៣០។ យុទ្ធសាស្ត្រនេះឆ្ពោះទៅរក ការកាត់បន្ថយពេលវេលាធ្វើការងារផ្ទះរបស់ស្ត្រី ធៀបនឹងបុរសឲ្យចុះ ១,៧ដងក្នុងឆ្នាំ ២០២៥ ហើយចុះ១,៤ដងនៅឆ្នាំ២០៣០ ក៏ដូចជាការរួមបញ្ចូលខ្លឹមសារអំពីសមភាព យេនឌ័រទៅក្នុងកម្មវិធីសិក្សានៅគ្រប់កម្រិតផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ