Trending now

មូលនិធិ Zhi Shan ផ្តល់ថវិកាចំនួន ១.៥ ពាន់លានដុង ដល់សិស្សានុសិស្សជួបការលំបាកក្នុងខេត្ត Thua Thien Hue

00:00 | 11/03/2022 ឌីណា

យុគសម័យ - គណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue ទើបតែបានចេញសេចក្តីសម្រេចលេខ ៦១១/QD-UBND ចុះថ្ងៃទី ៨ ខែមិនា ឆ្នាំ ២០២២ អនុម័តលើការទទួលបានជំនួយ​ដែល​មាន​តំលៃ ១,៥ ពាន់លានដុង ក្រោមគម្រោង “ជួយកុមារជួបការលំបាកក្នុងខេត្ត Thua Thien Hue” ដែលឧបត្ថម្ភដោយមូលនិធិ Zhi Shan (តៃវ៉ាន់-ចិន)។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ Pham Binh Minh ជូនពរជនរួមជាតិកាតូលិកនៅទីក្រុង Thua Thien - Hue ឧបនាយករដ្ឋមន្ត្រីប្រចាំការ Pham Binh Minh ជូនពរជនរួមជាតិកាតូលិកនៅទីក្រុង Thua Thien - Hue
សម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Thua Thien Hue ជួយឧបត្ថម្ភសម្ភារៈពេទ្យ ដើម្បីជួយខេត្ត Sekong និងខេត្ត Salavan (ប្រទេសឡាវ) ក្នុងការប្រយុទ្ធប្រឆាំងនឹងជំង សម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Thua Thien Hue ជួយឧបត្ថម្ភសម្ភារៈពេទ្យ ដើម្បីជួយខេត្ត Sekong និងខេត្ត Salavan (ប្រទេសឡាវ) ក្នុងការប្រយុទ្ធប្រឆាំងនឹងជំង
មូលនិធិ Zhi Shan ផ្តល់ថវិកាចំនួន ១.៥ ពាន់លានដុង ដល់សិស្សានុសិស្សជួបការលំបាកក្នុងខេត្ត Thua Thien Hue
សាលាបឋមសិក្សា Thuy Bieu ទីក្រុង Hue គឺជាសាលាមួយក្នុងចំណោមបណ្តាសាលានៅជាយក្រុងនៃទីក្រុង ដែលមានសិស្សក្រីក្រ និងមានស្ថានភាពលំបាកជាច្រើន ប៉ុន្តែ​ចូល​ចិត្ត​ការរៀន​សូត្រ។

ដូច្នោះហើយ មូលនិធិ Zhi Shan នឹងគាំទ្រដល់សិស្សានុសិស្សដែលជួបការលំបាកចំនួន ២០០នាក់ ដើម្បីបន្តការសិក្សានិងកែលម្អគុណភាពសិក្សារបស់ពួកគេ កាត់បន្ថយអត្រាមិនទៅសាលារៀននិងជួយពួកគេឱ្យក្លាយជាមនុស្សឯករាជ្យ និងរួមចំណែកដល់ការអភិវឌ្ឍសង្គម។

ទន្ទឹមនឹងនោះ គាំទ្រកសាងបណ្ណាល័យនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យក្នុងស្រុកនៃខេត្ត Thua Thien Hue ដើម្បីកែលម្អបរិយាកាសអានសៀវភៅសម្រាប់កុមារ។

មូលនិធិ Zhi Shan ផ្តល់ថវិកាចំនួន ១.៥ ពាន់លានដុង ដល់សិស្សានុសិស្សជួបការលំបាកក្នុងខេត្ត Thua Thien Hue
កុមារកំព្រានៅវត្ត Duc Son ក្នុងឃុំ Thuy Bang ទីរួមស្រុក Huong Thuy ខេត្ត Thua Thien-Hue។

មូលនិធិ Zhi-Shan គឺជាអង្គការក្រៅរដ្ឋាភិបាលដែលមានឯកទេសក្នុងការអនុវត្តបណ្តា​ផ្នែកនៃគម្រោង ដើម្បីគាំទ្រវេជ្ជសាស្ត្រ និងការអប់រំដល់កុមារដែលជួបការលំបាកនៅតៃវ៉ាន់ វៀតណាម ចិន និងមីយ៉ាន់ម៉ា។

មូលនិធិ Zhi-Shan បាននិងកំពុងអនុវត្តបណ្តាផ្នែកនៃគម្រោងជាច្រើនក្នុងខេត្តចំនួន ៦ (ខេត្តThua Thien Hue ខេត្ត Quang Tri ខេត្ត Quang Binh ខេត្ត Ha Tinh ខេត្ត Nghe An ខេត្ត Quang Ngai) និងមណ្ឌលកុមារកំព្រាចំនួន ៣ នៅទីក្រុង Ho Chi Minh ឧបត្ថម្ភសិស្សានុសិស្សដែលជួបការលំបាកជាង ១០០០០ នាក់៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស