Trending now

ពិធីបុណ្យវាយស្គររបស់ប្រជាជន Ma Coong

11:02 | 08/03/2022 ឌីណា

ស្ថិតនៅលើជួរភ្នំ Truong Son ដ៏ធំមហិមា ជាច្រើនជំនាន់កន្លងមក ប្រជាជន Ma Coong (ជនជាតិ Bru-Van Kieu) នៅឃុំ Thuong Trach ស្រុក Bo Trach (Quang Binh) តែងតែយកចិត្តទុកដាក់ថែរក្សា និងលើកកំពស់អត្តសញ្ញាណវប្បធម៌នៃពិធីបុណ្យវាយស្គររបស់ពួកគេ។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ១៦ ខែមាឃជារៀងរាល់ឆ្នាំ ដែលជាពិធីបុណ្យដ៏ធំ និងសំខាន់បំផុតសម្រាប់ប្រជាជន Ma Coong។

ប្រាសាទ An Ma ជាកន្លែងទាក់ទាញភ្ញៀវទេសចរមកទស្សនា ប្រាសាទ An Ma ជាកន្លែងទាក់ទាញភ្ញៀវទេសចរមកទស្សនា
អញ្ជើញទស្សនាសារមន្ទីរពិភពកាហ្វេ នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak អញ្ជើញទស្សនាសារមន្ទីរពិភពកាហ្វេ នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak

មានរឿងព្រេងនិទានថា កាលពីព្រេងនាយ នៅលើទឹកដីរបស់ប្រជាជន Ma Coong មានសត្វស្វាពណ៌លឿងដ៏សាហាវមួយក្បាល ជារៀងរាល់យប់ វាតែងតែទៅវាលស្រែរបស់អ្នកភូមិ ដើម្បីស៊ីពោត និងបំផ្លាញស្រូវ។ ស្បៀងរបស់ប្រជាជន Ma Coong ធ្វើបានប៉ុន្មានត្រូវសត្វស្វាសាហាវមួយនេះប្លន់យកទៅទាំងអស់។ ដើម្បីការពារស្បៀង ប្រជាជនបានប្រើគ្រប់មធ្យោបាយ ប៉ុន្តែសត្វស្វានៅតែមិនខ្លាចទេ។ ប្រឈមមុខនឹងការពិតនោះ ព្រឹទ្ធាចារ្យភូមិបានបង្កើតវិធីវាយស្គរ និងគងដើម្បីដេញស្វា។ ថ្ងៃមួយ សត្វស្វានេះមកភូមិ ប្រជាជនវាយស្គរ បង្កើតជាសំលេងរំពងខ្ទរៗ ធ្វើឲ្យសត្វស្វាភ័យខ្លាច ហើយគេចចេញទៅជារៀងរហូត…

ពិធីបុណ្យវាយស្គររបស់ប្រជាជន Ma Coong
ប្រជាជន Ma Coong នៅឃុំ Thuong Trach ស្រុក Bo Trach (Quang Binh) រីករាយចូល​រួម​ពិធីបុណ្យវាយស្គរ

ដើម្បីរំលឹកដល់គុណូបការៈរបស់ព្រឹទ្ធាចារ្យភូមិ និងបួងសួងសុំឲ្យបានផលល្អ ជារៀងរាល់ឆ្នាំ ប្រជាជននាំគ្នារៀបចំពិធីសែនព្រេន ដើម្បីឧទ្ទិសកុសលផលបុណ្យដល់អាទិទេព។ សកម្មភាពនោះយូរៗទៅបានក្លាយជាពិធីបុណ្យវាយស្គររបស់ប្រជាជន Ma Coong។ ជាច្រើនជំនាន់កន្លងមក ជារៀងរាល់ឆ្នាំ ក្នុងឱកាសព្រះច័ន្ទពេញបូណ៌មី ខែមាឃ ប្រជាជន Ma Coong ប្រារព្ធពិធីបុណ្យវាយស្គរ ដើម្បីអបអរសាទររដូវថ្មី ហើយបួងសួងសុំឱ្យអាកាសធាតុអំណោយផល និងផលដំណាំល្អ។ ប្រជាជននៅទីនេះជឿថា សំលេងរំពងខ្ទរៗកាន់តែខ្លាំង ផលដំណាំកាន់តែសម្បូរ រួមជាមួយនឹងឆ្នាំថ្មីមានសំណាងល្អជាច្រើន៕

ឌីណា

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុសញ្ញាហាណូយ៖ សញ្ញាសម្គាល់មួយទៀតនៃការទូតពហុភាគីរបស់វៀតណាម
សាររបស់ប្រធានរដ្ឋ ក្នុងឱកាសដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត
វៀតណាម​ប្រកាស​ពិធី​ចុះហត្ថលេខា​លើ​អនុសញ្ញា​ប្រឆាំង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​នៅ​អាហ្វ្រិក
ខ្ញុំមិនអាចស្រមៃថាជីវិតនឹងទៅជាយ៉ាងណាបើគ្មានភាសាវៀតណាម
កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល ស្តីពីការធានាសន្តិសុខថាមពលជាតិ