Trending now

ប្រាសាទ An Ma ជាកន្លែងទាក់ទាញភ្ញៀវទេសចរមកទស្សនា

14:12 | 09/07/2021

បឹង Ba Be ស្ថិតនៅឃុំ Nam Mau (ស្រុក Ba Be ខេត្ត Bac Kan) ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញដែលទាក់ទាញភ្ញៀវទេសចរជាច្រើន។ កន្លែងនេះមិនត្រឹមតែមានទេសភាពធម្មជាតិស្រស់ត្រកាលប៉ុណ្ណោះទេ ថែមទាំងមានប្រាសាទ An Ma រួមជាមួយរឿងព្រេងរបស់ជនជាតិ Tay ដែលធ្វើឱ្យកន្លែងនេះកាន់តែទាក់ទាញថែមទៀតផង។

ខេត្ត Bac Kan ផ្លាស់ប្តូរយ៉ោងខ្លាំងក្លាពីគំរូសហករណ៍បែបថ្មី ខេត្ត Bac Kan ផ្លាស់ប្តូរយ៉ោងខ្លាំងក្លាពីគំរូសហករណ៍បែបថ្មី
ICC-Preah Vihear  ពង្រឹងការអភិរក្សនិងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារនិងរមណីយដ្ឋានប្រាសាទព្រះវិហារ ICC-Preah Vihear ពង្រឹងការអភិរក្សនិងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារនិងរមណីយដ្ឋានប្រាសាទព្រះវិហារ

កាលពីព្រេងនាយ ប្រាសាទ An Ma គឺជាកន្លែងគោរពបូជានាហ្មឺនមន្ត្រីដែលស្មោះត្រង់ជាមួយរាជវង្សស្ដេច Mac នៅក្នុងចម្បាំងជាមួយកងទ័ពនៃរាជវង្សស្ដេច Le ដែលបាក់ទ័ពរត់មកនៅទីនេះហើយធ្វើអត្តឃាត។ ប្រជាជនបានសាងសង់ប្រាសាទ An Ma ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធនាហ្មឺនមន្ត្រីស្មោះត្រង់ទាំងនេះ។ ប្រាសាទ An Ma គឺជាសំណង់បុរាណមួយ ដែលមានទេសភាពសមសួនដ៏សុខដុមរមនា និងមានព្រៃព្រឹក្សាត្រឈឹងត្រឈៃចោលស្រមោលយ៉ាងត្រជាក់។

ប្រាសាទ An Ma ជាកន្លែងទាក់ទាញភ្ញៀវទេសចរមកទស្សនា
ប្រាសាទ An Ma នៅក្រោមម្លប់ដើមឈើបៃតង

ក្រៅពីនោះ ប្រាសាទ An Ma ក៏ជាកន្លែងរៀបចំសកម្មភាពសាសនារបស់ប្រជាជនក្នុងតំបន់ដែរ។ ជារៀងរាល់ឆ្នាំ ពិធីបុណ្យប្រាសាទ An Ma ត្រូវបានធ្វើឡើងនៅថ្ងៃទី ៦ នៃខែទី២ គិតតាមច័ន្ទគតិ។ ប្រជាជនជិះទូកទៅកាន់ប្រាសាទដើម្បីធ្វើបុណ្យ និងបួងសួងសុំឲ្យមួយឆ្នាំធាតុអាកាសអំណោយផល ដំណាំរីកលូតលាស់ល្អ និងគ្រួសារប្រកបដោយសុខសានត្រាន។ ចាប់តាំងពីការជំរុញសកម្មភាពទេសចរណ៍ ប្រាសាទ An Ma បានទាក់ទាញភ្ញៀវទេសចរមួយចំនួនឱ្យមកទស្សនា និងអុជធូប។ ដើម្បីលើកកម្ពស់តម្លៃនៃកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនិងវប្បធម៌ តំបន់មូលដ្ឋានបានផ្សារភ្ជាប់សកម្មភាពទេសចរណ៍សហគមន៍ជាមួយការទៅទស្សនាកន្លែងគោរពបូជា។

ប្រាសាទ An Ma គឺជាគោលដៅទេសចរណ៍មួយគួរឱ្យចាប់អារម្មណ៍ ក្នុងដំណើរការស្វែងយល់អំពីបឹង Ba Be។ ក្នុងរយៈពេលកន្លងមក តំបន់នេះបានអភិរក្សប្រាសាទ An Ma បានល្អ ទន្ទឹមនឹងនេះផ្សារភ្ជាប់ជាមួយនឹងសកម្មភាពទេសចរណ៍ ដែលទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើង ៗ។ មិនត្រឹមតែប៉ុណ្ណោះ ការជំរុញសកម្មភាពទេសចរណ៍និងសេវាកម្ម ក៏បានជួយប្រជាជនក្នុងតំបន់ មានការងារធ្វើ និងកែលំអជីវភាពរស់នៅនៅស្រុកកំណើតរបស់ពួកគេ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សន្និសីទ​ដើម្បី​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​នៃ​សមាជ​ទូទាំងប្រទេស​លើក​ទី ១៤ របស់​បក្ស​ស្តីពី​ការទូត​ប្រជាជន
ពិធីបើកការប្រកួត និងពិព័រណ៍រូបថតសិល្បៈជាតិលើកទី៤ «មានមោទនភាពចំពោះតំបន់ព្រំដែនរបស់យើង»
សិក្ខាសាលាស្តីពី "និន្នាការនៃការអភិវឌ្ឍនៃការទូតរវាងប្រជាជន និងប្រជាជនទូទាំងពិភពលោក និងផលប៉ះពាល់របស់វាទៅលើប្រទេសវៀតណាម"
ការប្រកួត "រឿងវៀតណាមរបស់ខ្ញុំ" - ​​ផ្សព្វផ្សាយភាសា និងវប្បធម៌វៀតណាមនៅប្រទេសថៃ
សិក្ខាសាលា "សកម្មភាពការទូតរវាងប្រជាជន និងប្រជាជនជុំវិញពិភពលោក និងមេរៀនមួយចំនួនដែលបានរៀនសម្រាប់ប្រទេសវៀតណាម"