Trending now

ICC-Preah Vihear ពង្រឹងការអភិរក្សនិងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារនិងរមណីយដ្ឋានប្រាសាទព្រះវិហារ

16:46 | 22/12/2020 (សរុបដោយវិច្ឆិកា)

នៅឆ្នាំនេះ កិច្ចពិភាក្សារបស់គណៈកម្មាធិការ ICC-Preah Vihear គឺផ្តោតការពិភាក្សាអំពីការងារកំណាយបុរាណប្រព័ន្ធបង្ហូរទឹកនៅប្រាសាទព្រះវិហារ ការជួសជុលជណ្តើរបុរាណខាងកើតដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក ការរៀបចំទីកន្លែងបដិសណ្ឋារកិច្ចទេសចរណ៍ ការរៀបចំកម្មវិធីអភិវឌ្ឍសហគមន៍មូលដ្ឋាន និងការងារចាំបាច់មួយចំនួនផ្សេងៗទៀត។

ICC-Preah Vihear ពង្រឹងការអភិរក្សនិងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារនិងរមណីយដ្ឋានប្រាសាទព្រះវិហារ។

គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ ហៅកាត់ថា អាយស៊ីស៊ីព្រះវិហារ (ICC-Preah Vihear) បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី៦របស់ខ្លួន ដោយលើផ្តោតការពិភាក្សាអំពីការងារកំណាយបុរាណប្រព័ន្ធបង្ហូរទឹកនៅប្រាសាទព្រះវិហារ ការជួសជុលជណ្តើរបុរាណខាងកើត ការរៀបចំទីកន្លែងបដិសណ្ឋារកិច្ចទេសចរណ៍ ការរៀបចំកម្មវិធីអភិវឌ្ឍសហគមន៍មូលដ្ឋាន និងការងារចាំបាច់មួយចំនួនផ្សេងៗទៀត។

កិច្ចប្រជុំគណៈកម្មាធិការ ICC-Preah Vihear ដឹកនាំដោយសហប្រធាននៃប្រទេសចិន និងប្រទេសឥណ្ឌា រួមជាមួយបណ្តាប្រទេសជាសមាជិកចំនួន ៦ ទៀត ដូចជាប្រទេសប៊ែលហ្ស៉ិក បារាំង ជប៉ុន សាធារណរដ្ឋកូរ៉េ ថៃ និងសហរដ្ឋអាមេរិច ព្រមទាំងមានការចូលរួមពីអ្នកជំនាញជាតិ-អន្តរជាតិ ដើម្បីពិភាក្សាគ្នាអំពីយន្តការនៃការអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ។

កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធ Video Conference នាថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២០ នេះផងដែរ។

នៅឆ្នាំនេះ កិច្ចពិភាក្សារបស់គណៈកម្មាធិការ ICC-Preah Vihear គឺផ្តោតការពិភាក្សាអំពីការងារកំណាយបុរាណប្រព័ន្ធបង្ហូរទឹកនៅប្រាសាទព្រះវិហារ ការជួសជុលជណ្តើរបុរាណខាងកើតដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក ការរៀបចំទីកន្លែងបដិសណ្ឋារកិច្ចទេសចរណ៍ ការរៀបចំកម្មវិធីអភិវឌ្ឍសហគមន៍មូលដ្ឋាន និងការងារចាំបាច់មួយចំនួនផ្សេងៗទៀត។

អាជ្ញាធរជាតិព្រះវិហារ និងលេខាធិការដ្ឋានអចិន្ត្រៃយ៍ ICC-Preah Vihear តែងរៀបចំកិច្ចប្រជុំ ICC-Preah Vihear ២ ដង ក្នុងមួយឆ្នាំ ដែលរួមមានកិច្ចប្រជុំពេញអង្គរៀបចំនៅរៀងរាល់ខែមីនា និងកិច្ចប្រជុំបច្ចេកទេសនៅរៀងរាល់ខែកញ្ញា ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ កិច្ចប្រជុំនេះត្រូវបានលើកពេលជាច្រើនដង ហើយដែលត្រូវបានអង្គប្រជុំសម្រេចធ្វើការប្រជុំនៅដំណាច់ឆ្នាំ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ដើម្បីតាមដានវឌ្ឍនភាពការងាររបស់អាជ្ញាធរជាតិព្រះវិហារ ដែលបានអនុវត្តមួយឆ្នាំកន្លងមកនេះ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការដោះស្រាយ "កាតលឿង" របស់ IUU៖ ទីក្រុងដាណាំងបានអនុវត្តយ៉ាងពេញលេញនូវអនុសាសន៍របស់ EC
សន្និសីទ​ដើម្បី​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​នៃ​សមាជ​ទូទាំងប្រទេស​លើក​ទី ១៤ របស់​បក្ស​ស្តីពី​ការទូត​ប្រជាជន
ពិធីបើកការប្រកួត និងពិព័រណ៍រូបថតសិល្បៈជាតិលើកទី៤ «មានមោទនភាពចំពោះតំបន់ព្រំដែនរបស់យើង»
សិក្ខាសាលាស្តីពី "និន្នាការនៃការអភិវឌ្ឍនៃការទូតរវាងប្រជាជន និងប្រជាជនទូទាំងពិភពលោក និងផលប៉ះពាល់របស់វាទៅលើប្រទេសវៀតណាម"
ការប្រកួត "រឿងវៀតណាមរបស់ខ្ញុំ" - ​​ផ្សព្វផ្សាយភាសា និងវប្បធម៌វៀតណាមនៅប្រទេសថៃ