Trending now

កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយឡាវ-វៀតណាមរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ

15:47 | 07/03/2022

ក្នុងឱកាសរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៦២ / ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២) និងខួបលើកទី ៤៥ នៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ វៀតណាម-ឡាវ (ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ១៩៧៧ / ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២២) កាសែត Pathetlao របស់ទីភ្នាក់ងារសារព័ត៌មានឡាវ (KPL) នាថ្ងៃទី ៤ ខែមីនា បានចុះផ្សាយអត្ថបទមួយ ក្រោមចំណងជើងថា “កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឡាវ-វៀតណាម រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ”។

ក្រុមហ៊ុនសាជីវកម្ម Phongsubthavy Group (ឡាវ) បរិច្ចាគថវិកានិងសម្ភារៈបិរក្ខាពេទ្យដែលមានតម្លៃ ១ លានដុល្លារដល់មូលនិធិបង្កានិងទប់ស្កាត់ជំងឺកូវីដ១៩របស់ប្រទ ក្រុមហ៊ុនសាជីវកម្ម Phongsubthavy Group (ឡាវ) បរិច្ចាគថវិកានិងសម្ភារៈបិរក្ខាពេទ្យដែលមានតម្លៃ ១ លានដុល្លារដល់មូលនិធិបង្កានិងទប់ស្កាត់ជំងឺកូវីដ១៩របស់ប្រទ
ទំហំពាណិជ្ជកម្មរវាងវៀតណាមនិងឡាវកើនឡើងយ៉ាងខ្លាំងនៅត្រីមាសទីមួយ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងវៀតណាមនិងឡាវកើនឡើងយ៉ាងខ្លាំងនៅត្រីមាសទីមួយ ឆ្នាំ២០២១

អត្ថបទនោះបានលើកឡើងថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងសហប្រតិបត្តិការពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ឡាវ-វៀតណាម លើវិស័យនយោបាយ កិច្ចការបរទេស ការអប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ បានរីកចម្រើនកាន់តែស៊ីជម្រៅ ដែលនាំមកនូវផលប្រយោជន៍ខ្ពស់បំផុតដល់ប្រជាជននៃប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយឡាវ-វៀតណាមរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ
ទិដ្ឋភាពនៃសម័យប្រជុំលើកទី ៤៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី វៀតណាម-ឡាវ (រូបថត៖ vnanet.vn)

ក្នុងវិស័យវិនិយោគរបស់សហគ្រាសវៀតណាមនៅឡាវ មកទល់បច្ចុប្បន្ននេះ មានគម្រោងជាច្រើនបានអនុវត្តនិងបញ្ចប់ហើយ។ ជំនួយឥតសំណងរបស់វៀតណាមសម្រាប់ឡាវក៏កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដែរ។

ក្នុងនោះ គម្រោងមួយក្នុងចំណោមគម្រោងដែលសម្រេចបានជោគជ័យលេចធ្លោគឺអគាររដ្ឋសភាឡាវថ្មី ដែលជាអំណោយដែលមិនអាចកាត់ថ្លៃបានរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះបក្ស រដ្ឋ និងប្រជាជនឡាវ។

កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន អង្គការសង្គម និងមូលដ្ឋាននានា បន្តត្រូវបានជំរុញ និងអនុវត្តតាមផែនការ ប្រកបដោយប្រសិទ្ធភាព ដែលសមស្របទៅនឹងស្ថានភាពជាក់ស្តែង តាមរយៈសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ការផ្លាស់ប្តូរបទពិសោធន៍ និងការជួយគ្នាទៅវិញទៅមក។ល។

កាសែត Pathedlao បានសន្និដ្ឋានថា៖ “កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយទាំងនេះរវាងឡាវ និងវៀតណាម ក្នុងបំណងពង្រឹងទំនាក់ទំនងបង្កើតឡើងនិងពូនជ្រំដោយលោកប្រធានហូជីមិញ លោកប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong ឲ្យកាន់តែរីកចម្រើនថែមទៀត និងក្លាយជាមរតកដែលមិនអាចកាត់ថ្លៃបានសម្រាប់ជំនាន់ក្រោយនៃប្រទេសទាំងពីរ”៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា