ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ បានផលិតវីដេអូខ្លីមួយ ដើម្បីបង្ហាញពីភាពសម្បូរបែបនៃរមណីយដ្ឋានកោះកេរ្តិ៍ ក្នុងខេត្តព្រះវិហារ ភាគខាងជើង ក្នុងឱកាសនៃទិវាវប្បធម៌ជាតិនៅកម្ពុជា នៅថ្ងៃទី៣ ខែមីនា។
![]() |
![]() |
![]() |
កម្ពុជា និងអង្គការយូណេស្កូជំរុញការអភិរក្សបេតិកភណ្ឌវប្បធម៌ |
ខ្សែភាពយន្តនេះបង្ហាញពីទេសភាពដ៏ល្អបំផុតមួយចំនួន រួមមានរូបចម្លាក់ ស្រះដែលបង្កើតឡើងដោយមនុស្សហៅថា រហាល និងប្រាសាទជាច្រើនដូចជាប្រាសាទស្រុត និងប្រាសាទប្រាង្គនៃប្រាសាទធំ។
កោះកេរ្តិ៍ ដែលជារមណីយដ្ឋានបុរាណវិទ្យា គឺជាតំបន់បេតិកភណ្ឌវប្បធម៌ដ៏សំខាន់បំផុតមួយក្នុងប្រទេសកម្ពុជា ដែលមានសំណល់បុរាណវិទ្យាចំនួន ១៦៩ និងប្រាសាទចំនួន ៧៦ ខណៈដែលកំពុងបន្តធ្វើជាកន្លែងគោរពបូជារបស់សហគមន៍មូលដ្ឋាន។
អង្គការយូណេស្កូបាននឹងកំពុងធ្វើការយ៉ាងសកម្មជាមួយរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមនានា ដើម្បីប្រើប្រាស់បេតិកភណ្ឌវប្បធម៌ និងឧស្សាហកម្មវប្បធម៌ច្នៃប្រឌិត សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ កម្ពុជាមានបេតិកភណ្ឌពិភពលោកចំនួនបី គឺប្រាសាទអង្គរ ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក។
នៅឆ្នាំ២០២១ កម្ពុជាបានរៀបចំឯកសារដោយជោគជ័យនូវការដាក់បញ្ជូលប្រាសាទកោះកេរ្តិ៍សម្រាប់ចុះបញ្ជីបេតិកភណ្ឌពិភពលោក ដែលនឹងត្រូវវាយតម្លៃដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងខែមិថុនា។
ទិន្នន័យពីក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញថា តំបន់ទេសចរណ៍បានស្វាគមន៍ភ្ញៀវទេសចរបរទេស និងក្នុងស្រុកជាង ៣.១ លាននាក់ក្នុងខែដំបូងនៃឆ្នាំនេះ ដោយសារការរឹតបន្តឹងក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ត្រូវបានបន្ធូរបន្ថយ៕
Thmeythmey/cambodianess
មតិពីមិត្តអ្នកអាន