Trending now

ខេត្ត Thanh Hoa ប្រគល់អគារស្នាក់ការចំនួន ៣២ នៅភូមិជាប់ព្រំដែនវៀតណាម-ឡាវ

09:52 | 02/03/2022 ឌីណា

យុគសម័យ - នាថ្ងៃទី ២៨ ខែកុម្ភៈ នគរបាលខេត្ត Thanh Hoa បានសហការជាមួយនគរបាលខេត្ត Houaphanh បានបើកសម្ពោធ និងប្រគល់អគារស្នាក់ការចំនួន ៣២ ដល់នគរបាលនៃភូមិជាប់ព្រំដែនក្នុងស្រុក Sop Bau ខេត្ត Houaphanh ។

អញ្ជើញមកតំបន់ អញ្ជើញមកតំបន់ 'Sa Pa' នៃខេត្ត Thanh Hoa ដើម្បីគយគន់ទេសភាពនិទាឃរដូវមកដល់
ខេត្ត Thanh Hoa ៖ ជំនះ លើ“កាតពណ៌លឿង” IUU ជួយអោយប្រជានេសាទសកម្មក្នុងការនេសាទ ខេត្ត Thanh Hoa ៖ ជំនះ លើ“កាតពណ៌លឿង” IUU ជួយអោយប្រជានេសាទសកម្មក្នុងការនេសាទ
ខេត្ត Thanh Hoa ប្រគល់អគារស្នាក់ការចំនួន ៣២ នៅភូមិជាប់ព្រំដែនវៀតណាម-ឡាវ
នគរបាលខេត្ត Thanh Hoa សម្របសម្រួលជាមួយ​នគរបាលខេត្ត Houaphanh បានសម្ពោធ និងប្រគល់អគារទីស្នាក់ការចំនួន ៣២ ដល់នគរបាលនៅតាមភូមិព្រំដែនក្នុងខេត្ត Houaphanh។

ឧត្តមសេនីយត្រី លោក Tran Phu Ha នាយក​នគរបាល​ខេត្ត Thanh Hoa បានឲ្យដឹងថា ដោយការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ការសាងសង់សំណង់បានជួបប្រទះការលំបាកជាច្រើនទាក់ទងនឹងការដឹកជញ្ជូនសម្ភារសំណង់ ការជួលកម្មករ ក៏ដូចជាកាត្រួតពិនិត្យ និងតាមដាន។ យ៉ាងណាក៏ដោយ ដោយមានការយកចិត្តទុកដាក់ និងគាំទ្រពីក្រសួងនគរបាលវៀតណាម គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងនគរបាលខេត្ត Thanh Hoa ការឯកភាព និងការសម្របសម្រួលរបស់អាជ្ញាធរ នគរបាលខេត្ត Houaphanh និងការសម្របសម្រួលយ៉ាងសកម្មរបស់អ្នកម៉ៅការ ការិយាល័យធ្វើទាំង ៣២ របស់នគរបាលឃុំជាប់ព្រំដែនបាន​កសាង​រួច​រាល់​ហើយ និងប្រគល់ឱ្យនគរបាលខេត្ត Houaphanh ដើម្បីគ្រប់គ្រង និងប្រើប្រាស់។

ការយកចិត្តទុក​ដាក់និងជំនួយរបស់ក្រសួងនគរបាលវៀតណាម និងនគរបាល​សខេត្ត Thanh Hoa ចំពោះក្រសួងនគរបាលឡាវ និងនគរបាលខេត្ត Houaphanh បានបង្ហាញពីសាមគ្គីភាព និងភាពស្អិតរមួតរវាងកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ និង ខេត្តពីរ។ នេះជាសកម្មភាពដ៍មានអត្ថន័យពិសេស ដើម្បីអបអរសាទរ “ឆ្នាំនៃសាមគ្គីភាព និងមិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម ឆ្នាំ២០២២”៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់
ដំណើរហែក្បួននាំយកយុទ្ធជនពលីត្រឡប់មកវិញពីប្រទេសមិត្ត