Trending now

នូវែលសេឡង់ប្តេជ្ញាជួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងការស្តារសេដ្ឋកិច្ចឡើងវិញ

08:00 | 24/02/2022 យោងតាមវិឡូសំលេងវៀតណាម

នាថ្ងៃទី ២២ ខែកុម្ភៈ នៅទីក្រុង Wellington ប្រទេសនូវែលសេឡង់ ឯកអគ្គរដ្ឋទូត លោក Nguyen Van Trung បានជូនសារតាំងរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ចំពោះអគ្គទេសាភិបាលនូវែលសេឡង់លោកស្រី Dame Cindy Kiro។

ការនាំចូល និងនាំចេញរបស់វៀតណាមបានឈានដល់ ២១,៤១ ពាន់លានដុល្លារក្នុងឆមាសទីមួយនៃខែកុម្ភៈ ការនាំចូល និងនាំចេញរបស់វៀតណាមបានឈានដល់ ២១,៤១ ពាន់លានដុល្លារក្នុងឆមាសទីមួយនៃខែកុម្ភៈ
កូរ៉េខាងត្បូងគាំទ្រគម្រោងវារីវប្បកម្មនៅវៀតណាមតាមរយៈ ODA កូរ៉េខាងត្បូងគាំទ្រគម្រោងវារីវប្បកម្មនៅវៀតណាមតាមរយៈ ODA
ឯកអគ្គរដ្ឋទូត Nguyen Van Trung ជូនសារតាំងរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ជូនចំពោះអគ្គទេសាភិបាលនូវែលសេឡង់លោកស្រី Dame Cindy Kiro (រូបថត៖ TTXVN)
ឯកអគ្គរដ្ឋទូត Nguyen Van Trung ជូនសារតាំងរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ជូនចំពោះអគ្គទេសាភិបាលនូវែលសេឡង់លោកស្រី Dame Cindy Kiro (រូបថត៖ TTXVN)

ក្នុងជំនួបជាមួយអគ្គទេសាភិបាលនូវែលសេឡង់ លោកឯកអគ្គរដ្ឋទូត Nguyen Van Trung បានអះអាងថា ខ្លួននឹងខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជនទាំងពីរនិងជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ លោកឯកអគ្គរដ្ឋទូតបានស្នើឲ្យនូវែលសេឡង់បន្តទទួលយកសិស្សានុសិស្ស និស្សិតវៀតណាមមកសិក្សានៅសាលារបស់ប្រទេសនេះ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញវៀតណាមចូលទីផ្សារនូវែលសេឡង់។ លោកក៏មានបំណងចង់ឲ្យរដ្ឋាភិបាលនូវែលសេឡង់ផ្តោតការយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅនូវែលសេឡង់ផងដែរ។

ចំណែកឯអគ្គទេសាភិបាលនូវែលសេឡង់លោកស្រី Dame Cindy Kiro បានសន្យាថា នូវែលសេឡង់នឹងបន្តរួមដំណើរនិងគាំទ្រដល់ដំណើរការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងដំណើរការស្តារសេដ្ឋកិច្ចរបស់វៀតណាម តាម រយៈជំនួយឧបត្ថម្ភវ៉ាក់សាំង និងជំនួយឧបករណ៍វេជ្ជសាស្ត្រជាដើម។ យោងតាមអគ្គទេសាភិបាលលោកស្រី Dame Cindy Kiro ថា នូវែលសេឡង់មានបំណងចង់បង្កើនពាណិជ្ជកម្មរវាងធុរកិច្ចនិងប្រជាជននៃប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះ ជំរុញការវិនិយោគនិងការអភិវឌ្ឍទេសចរណ៍នៅពេលបើកទ្វារព្រំដែនឡើងវិញ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក