Trending now

បំពេញសំណុំឯកសារដាក់បញ្ជូលមណ្ឌលកេរ្តិ៍ដំណែល និងរមណីយដ្ឋាន Yen Tu ទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក

08:58 | 23/02/2022 យោងតាមវិឡូសំលេងវៀតណាម

Yen Tu គឺជាជួរភ្នំដ៏ពិសិដ្ឋមួយដែលមានរហស្សនាមថា "ទឹកដីព្រះពុទ្ធ" ជាកន្លែងសម្រាប់ធ្វើធម្មយាត្រា គយគន់វត្តអារាមបុរមបុរាណ ដែលលាក់ខ្លួនក្នុងទេសភាពដ៏ធំអស្ចារ្យ។

ភូមិដើមក្រូច​ឃ្វិច Tu Lien មានភាពមមាញឹកក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម («បុណ្យតេត») ភូមិដើមក្រូច​ឃ្វិច Tu Lien មានភាពមមាញឹកក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម («បុណ្យតេត»)
ពិធីអរគុណឪពុកម្ដាយក្មេករបស់ជនជាតិ Co Tu (ប្រទេសវៀតណាម) ពិធីអរគុណឪពុកម្ដាយក្មេករបស់ជនជាតិ Co Tu (ប្រទេសវៀតណាម)
បំពេញសំណុំឯកសារដាក់បញ្ជូលមណ្ឌលកេរ្តិ៍ដំណែល និងរមណីយដ្ឋាន Yen Tu ទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក
បំពេញសំណុំឯកសារដាក់បញ្ជូលមណ្ឌលកេរ្តិ៍ដំណែល និងរមណីយដ្ឋាន Yen Tu ទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក

ដោយមានគុណតម្លៃលេចធ្លោដ៏វិសេសវិសាលនោះ មណ្ឌលកេរ្តិ៍ដំណែល និងរមណីយដ្ឋាន Yen Tu មានឱកាសត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភណ្ឌពិភពលោកអន្តរខេត្តដើមដំបូងនៅវៀតណាម។ នាបច្ចុប្បន្ននេះ ខេត្ត Quang Ninh, Bac Giang និង Hai Duong កំពុងខិតខំប្រឹងប្រែងបំពេញសំណុំឯកសារជាផ្លូវការ ដើម្បីដាក់ជូន UNESCO ក្នុងឆ្នាំ ២០២២។

Yen Tu គឺជាជួរភ្នំដ៏ពិសិដ្ឋមួយដែលមានរហស្សនាមថា "ទឹកដីព្រះពុទ្ធ" ជាកន្លែងសម្រាប់ធ្វើធម្មយាត្រា គយគន់វត្តអារាមបុរមបុរាណ ដែលលាក់ខ្លួនក្នុងទេសភាពដ៏ធំអស្ចារ្យ។ គុណតម្លៃនៃមណ្ឌលកេរ្តិ៍ដំណែល និងរមណីយដ្ឋាន Yen Tu មានអាយុកាលប្រវត្តិសាស្ត្រជាង ៧០០ ឆ្នាំ ហើយជាសក្ខីភាពនៃដំណាក់កាលអភិវឌ្ឍន៍ដ៏ខ្លាំងក្លានៃរាជរង្ស Tran និងនិកាយ Truc Lam Yen Tu ។

នាខែមករា ឆ្នាំ 2021 រដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Bac Giang និង Hai Duong រួមទាំងស្ថាប័នពាក់ព័ន្ធនានា ដើម្បីកសាងសំណុំឯកសារជ្រើសតាំងមណ្ឌលកេរ្តិ៍ដំណែល និងរមណីយដ្ឋាន Yen Tu ដាក់ជូន UNESCO ស្នើ ធ្វើការពិចារណា និងដាក់បញ្ជូលទៅក្នុងបញ្ជីឈ្មោះបេតិកភណ្ឌពិភពលោក។

បច្ចុប្បន្ននេះ ខេត្តទាំងបីគឺ Quang Ninh, Bac Giang និង Hai Duong បានសម្រេចជាមូលដ្ឋាននូវសំណុំឯកសារវិទ្យាសាស្ត្រ Yen Tu។ តាមផែនការ ឯកសារជ្រើសតាំងជាផ្លូវការដើម្បីដាក់ជូន UNESCO នឹងសម្រេចរួចរាល់មុនថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២២ ខាងមុខផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី