Trending now

ការតាំងពិព័រណ៍គំនូរ ដើម្បីអបអរសាទរខួបលើកទី ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអ៊ុយក្រែន

09:08 | 17/02/2022 ឌីណា

យុគសម័យ - ការតាំងពិព័រណ៍នេះបានទាក់ទាញការចូលរួមរបស់វិចិត្រករអ៊ុយក្រែនជាង ៩០ នាក់ទូទាំងប្រទេសអ៊ុយក្រែន​ ដែល​មានគំនូរប្រហែល ១២០ ផ្ទាំងបង្ហាញយ៉ាងរស់រវើកនូវរូបភាពនៃប្រទេសជាតិ និងប្រជាជនវៀតណាម។

ការតាំងពិព័រណ៍ “តេតសម័យបុរាណ” ឧទ្ទេសនាមនូវឯកសារ និងរូបភាពប្លែកៗជាង ១០០ អំពីតេតប្រពៃណី ការតាំងពិព័រណ៍ “តេតសម័យបុរាណ” ឧទ្ទេសនាមនូវឯកសារ និងរូបភាពប្លែកៗជាង ១០០ អំពីតេតប្រពៃណី
ការតាំងពិព័រណ៍ “ពណ៌ចម្រុះនៃវប្បធម៌វៀតណាម និងហ្វីលីពីន” ការតាំងពិព័រណ៍ “ពណ៌ចម្រុះនៃវប្បធម៌វៀតណាម និងហ្វីលីពីន”
ការតាំងពិព័រណ៍គំនូរ ដើម្បីអបអរសាទរខួបលើកទី ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអ៊ុយក្រែន
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែន លោក Nguyen Hong Thach ថ្លែងមតិក្នុងពិធីបើកការតាំងពិព័រណ៍។

ថ្លែងមតិក្នុងពិធីបើកការតាំងពិព័រណ៍នេះ ប្រធានសមាគមវិចិត្រករអ៊ុយក្រែន លោក Cherniavskyy Kostiantyn Volodymyrovych បានឲ្យដឹងថា សមាគម និងស្ថានទូតវៀតណាមបានបើកយុទ្ធនាការបង្កើតស្នាដៃលើប្រធានបទវៀតណាម​សម្រាប់វិចិត្រករអ៊ុយក្រែនតាំងពីខែតុលា ឆ្នាំ២០២១។ លោក Cherniavskyy បានសម្តែងនូវសេចក្តីរីករាយដែលក្នុងរយៈពេលដ៏ខ្លីមួយ វិចិត្រករជាច្រើនមកពីទូទាំងប្រទេសអ៊ុយក្រែនបានឆ្លើយតប និងបង្កើតស្នាដៃដើម្បីបញ្ជូនទៅការតាំងពិព័រណ៍នេះ។

លោកឯកអគ្គរដ្ឋទូត Nguyen Hong Thach បានថ្លែងអំណរគុណចំពោះសមាគមវិចិត្រករអ៊ុយក្រែន មូលនិធិវប្បធម៌ Gorchakov និងជាពិសេសលោក Kostiantyn Cherniavskyy និងជាពិសេសចំពោះលោក Andrey Gorchakov ដែលបានខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍នេះប្រកបដោយជោគជ័យ។ ការតាំងពិព័រណ៍នេះបានទាក់ទាញការចូលរួមរបស់វិចិត្រករអ៊ុយក្រែនជាង ៩០ នាក់នៅទូទាំងប្រទេស ដែល​មានគំនូរប្រហែល ១២០ ផ្ទាំងដែលបង្ហាញយ៉ាងរស់រវើកនូវរូបភាពនៃប្រទេស និងប្រជាជនវៀតណាមតាមរយៈសិល្បៈ។ នេះគឺជាក្តីស្រលាញ់ពិសេសដែលសិល្បករ និងមិត្តភក្តិអ៊ុយក្រែនចំពោះប្រជាជន និងប្រទេសវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Nguyen Hong Thach បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់ប្រទេសទាំងពីរក្នុងរយៈពេល ឆ្នាំកន្លងមក។ បច្ចុប្បន្នអ៊ុយក្រែនជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយក្នុងចំណោមដៃគូយុទ្ធសាស្ត្រចំនួន ៣០ របស់វៀតណាម។ វៀតណាម​ជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​មួយ​ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​កំពូល​ទាំង ៥ របស់​អ៊ុយក្រែន​ នៅ​អាស៊ី។ ការតាំងពិព័រណ៌សិល្បៈ រួមចំណែកក្នុងគោលដៅរួមក្នុងការកសាងទំនាក់ទំនងវៀតណាម - អ៊ុយក្រែន ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ នយោបាយ សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ...

ការតាំងពិព័រណ៍សិល្បៈនេះបើកសម្រាប់​សាធារណជនដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២២ នៅទីស្នាក់ការកណ្តាលនៃសមាគមវិចិត្រករអ៊ុយក្រែន ១ - ៥ ផ្លូវSichovykh Striltsiv ទីក្រុងគៀវ។ បន្ទាប់ពីនោះ ការតាំងពិព័រណ៍នឹងប្រព្រឹត្តទៅនៅទីក្រុងធំៗ ផ្សេងទៀតនៃប្រទេសអ៊ុយក្រែនពេញមួយឆ្នាំ ២០២២៕

ឌីណា

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម