Trending now

ការតាំងពិព័រណ៍ “ពណ៌ចម្រុះនៃវប្បធម៌វៀតណាម និងហ្វីលីពីន”

10:05 | 13/12/2021 ឌីណា

យុគសម័យ - ការតាំងពិព័រណ៍ “វៀតណាម - ហ្វីលីពីន៖ ពណ៌វប្បធម៌” នឹងប្រព្រឹត្តទៅនៅសារមន្ទីរវិចិត្រសិល្បៈវៀតណាម (Ba Dinh រដ្ឋធានី Ha Noi) ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១។

ការតាំងពិព័រណ៍ «លំហបេតិកភ័ណ្ឌវប្បធម៌វៀតណាម» ការតាំងពិព័រណ៍ «លំហបេតិកភ័ណ្ឌវប្បធម៌វៀតណាម»
ការតាំងពិព័រណ៍ Internet Expo ឆ្នាំ២០២១៖ បង្កើតជំហានលោតផ្លោះនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី ការតាំងពិព័រណ៍ Internet Expo ឆ្នាំ២០២១៖ បង្កើតជំហានលោតផ្លោះនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី
ការតាំងពិព័រណ៍ “ពណ៌ចម្រុះនៃវប្បធម៌វៀតណាម និងហ្វីលីពីន”
អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Ta Quang Dong ថ្លែងសុន្ទរកថា ក្នុងពិធីបើកការតាំងពិព័រណ៌។

ក្នុងឱកាសអបអរសាទរខួបលើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម សម្របសម្រួលជាមួយ​ស្ថានទូតហ្វីលីពីនប្រចាំនៅវៀតណាម ដើម្បីរៀបចំការតាំងពិព័រណ៌ “វៀតណាម - ហ្វីលីពីន៖ ពណ៌ចម្រុះនៃវប្បធម៌”។

ថ្លែងសុន្ទរកថាក្នុងពិធីបើកការតាំងពិព័រណ៍នេះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Ta Quang Dong បានឲ្យដឹងថា ការតាំងពិព័រណ៍នេះគឺជាឱកាសសម្រាប់សាធារណជនយល់ដឹង និងស្វែងយល់បន្ថែមអំពីប្រទេស ប្រជាជន និងសមិទ្ធិផលរបស់វៀតណាម និងហ្វីលីពីន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ .

កន្លែងតាំងពិព័រណ៍បង្ហាញរូបថតដែលបង្កើតឡើងវិញនូវទេសភាព វប្បធម៌ ប្រទេស និងប្រជាជន​វៀតណាម និងហ្វីលីពីន។ តាមរយៈការថតរូបរបស់អ្នកថតរូប សាធារណជនមានឱកាសគយគន់សម្រស់ដ៏រស់រវើករបស់ប្រទេសវៀតណាម និងប្រទេសកោះហ្វីលីពីន ក្នុងនោះមានកេរ្តិ៍ដំណែលល្បីល្បាញជាច្រើនដែលជាបេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិដែលអង្គការ UNESCO បានទទួលស្គាល់ ។

ការតាំងពិព័រណ៍ “ពណ៌ចម្រុះនៃវប្បធម៌វៀតណាម និងហ្វីលីពីន”

ការតាំងពិព័រណ៌បាន​ដាក់តាំងផលិតផលវាយនភណ្ឌ ក្រណាត់ដែល​តម្បាញ​ដោយ​ជន​ជាតិ​ភាគ​តិច និងសំលៀកបំពាក់ជាតិរបស់វៀតណាម ជាមួយនឹងវប្បធម៌តម្បាញប្រពៃណីដ៏យូរលង់។ វាយនភណ្ឌ​ក៏​ជាសម្រស់​មួយ​ក្នុង​វប្បធម៌​​របស់​ប្រទេសហ្វីលីពីន​ដែរ។ នៅ​ក្នុង​ប្រទេស​កោះ​នេះ​ដែល​មាន​ក្រុម​ជនជាតិ​ភាគតិច​រាប់​រយក្រុម ការ​តម្បាញ​គឺជា​ប្រភេទសិល្បៈ​មួយ​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ និង​លក្ខណៈ​ប្រពៃណី​របស់​បុគ្គល​ម្នាក់ៗ ឬ​ជំនាន់​នីមួយៗ។

ការតាំង​ពិព័រណ៍នេះគឺជាសកម្មភាពដ៏មានអត្ថន័យក្នុងការជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងហ្វីលីពីនលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍៕

ឌីណា

vov

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី