យុគសម័យ នេះគឺជាលើកទី ១ នៅប្រទេសវៀតណាម មានការតាំងពិព័រណ៍តាមអ៊ិនធឺណែតធំបំផុតនៅអាស៊ី - ប៉ាស៊ីហ្វិកបានរៀបចំដែលផ្អែកលើបច្ចេកវិទ្យានិម្មិត (VR) គឺជាស្ពានដែលដ៏មានប្រសិទ្ធភាពសម្រាប់អាជីវកម្មវៀតណាមនិងសហព័ន្ធរុស្ស៊ីភ្ជាប់ទំនាក់ទំនង នាំម៉ាកយីហោរបស់ពួកគេទៅកាន់ទីផ្សារពិភពលោក។
![]() |
![]() |
![]() |
ការតាំងពិព័រណ៍ Internet Expo ឆ្នាំ២០២១។ |
នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ IEXGroup សម្របសម្រួលជាមួយ ក្រុមហ៊ុន V-EXIM Solutions បានរៀបចំសិក្ខាសាលា តាមរយៈអ៊ិនធើណិត ការតាំងពិព័រណ៍អ៊ិនធឺណែត V-EXIM Solutions ស្តីពីការផ្លាស់ប្តូរឌីជីថលនៃសកម្មភាពពាណិជ្ជកម្មរវាងរុស្ស៊ីនិងវៀតណាម ហើយការអនុវត្តទម្រង់ថ្មី ក្នុងការរៀបចំពាណិជ្ជកម្មទ្វេភាគីនិងប្រើប្រាស់ទម្រង់រៀបចំការតាំងពិពណ៌តាមអ៊ិនធើណិត ដូជាឧបករណ៍មួយសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច។
នៅក្នុងសិក្ខាសាលានេះប្រធានស្ថាប័នតំណាងពាណិជ្ជកម្មរុស្ស៊ីនៅប្រចាំនៅប្រទេសវៀតណាម A.M. Pecherin បានចែករំលែកថា ចក្ខុវិស័យរបស់ស្ថាប័នតំណាងពាណិជ្ជកម្ម សម្រាប់ការតាំងពិព័រណ៍តាមអ៊ិនធើណិតដែលជានិន្នាការថ្មីនៃពាណិជ្ជកម្ម។ ឧបករណ៍មួយដែលមានប្រសិទ្ធភាពបំផុតសម្រាប់ការបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីជាប្រពៃណីគឺការចូលរួមក្នុងការតាំងពិព័រណ៌ពាណិជ្ជកម្មនិងវេទិកាអន្តរជាតិ។ នេះគឺជាឱកាសពិសេស ដើម្បីណែនាំក្រុមហ៊ុននិងផលិតផលរបស់ខ្លួនទៅកាន់ដៃគូមានសក្តានុពលនិងអ្នកប្រើប្រាស់នៅប្រទេសផ្សេងទៀតស្វែងយល់អំពីអាជីវកម្មនៅក្នុងឧស្សាហកម្មបង្កើតទំនាក់ទំនងជាមួយអតិថិជនថ្មីនិងស្វែងយល់បន្ថែមអំពីទីផ្សារដែលអាជីវកម្មចាប់អារម្មណ៍។
នៅក្នុងស្ថានភាពដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺ Covid-19 នាពេលបច្ចុប្បន្ននេះដែលពិបាកចូលរួមដោយផ្ទាល់នៅក្នុងព្រឹត្តិការណ៍ក្រៅប្រទេសនិងរៀបចំកិច្ចប្រជុំទល់មុខគ្នា ដូចមុន ទម្រង់ថ្មីសម្រាប់ការទំនាក់ទំនងពីចម្ងាយរួមទាំងការរៀបចំការតាំងពិព័រណ៍ សន្និសីទនិងវេទិកាកំពុងដើរតួយ៉ាងសំខាន់ ជាពិសេស ការអនុវត្តបច្ចេកវិទ្យាថ្មីគឺជាការធានាសម្រាប់ការជំរុញអាជីវកម្មប្រកបដោយភាពជោគជ័យនិងការពង្រីកភាពជាដៃគូនៅជុំវិញពិភពលោក។
សិក្ខាសាលានេះមានការចូលរួមពីប្រតិភូជាង ១៨០ នាក់ដែលតំណាងឱ្យអង្គការនិងអាជីវកម្មធំរបស់ប្រទេសរុស៊្សី ក្នុងនោះមានអាជីវកម្មធំ ៗ ដូចជា៖ ក្រុមហ៊ុន JSC "Rostelecom" ធនាគារសារជីវកម្មវៀតណាម-រុស្ស៊ី សមាគមសាច់ជាតិរុស្ស៊ី (NMAS) សម្ព័ន្ធជាតិផលិតទឹកដោះគោ "Soiuzmoloko" ។
ការចាប់អារម្មណ៍កាន់តែកើនឡើងនៃសហគមន៍អាជីវកម្មរុស្ស៊ីនៅក្នុងទីផ្សារអាស៊ីបង្ហាញថា អាជីវកម្មបានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តវិធីសាស្រ្តថ្មីសហការជាមួយសកម្មភាពថ្មី ក្នុងការធ្វើអាជីវកម្មរបស់ខ្លួន ហើយប្រការនេះនឹងបងកើតកម្លាំងចលករបន្ថែមទៀតសម្រាប់អភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងរុស្ស៊ីនិងវៀតណាម៕
thoidai.com.vn
មតិពីមិត្តអ្នកអាន