Trending now

ក្រសួងចំនួន ៦ រួមគ្នាស្នើរដ្ឋាភិបាលឱ្យបើកទ្វារទេសចរណ៍ទាំងស្រុង ចាប់ពីថ្ងៃទី១៥ ខែមីនា

09:07 | 17/02/2022 ឌីណា

យុគសម័យ - ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ក្រសួងសុខាភិបាល ក្រសួងការបរទេស ក្រសួងដឹកជញ្ជូន ក្រសួងនគរបាល ក្រសួងការពារជាតិ បានឯកភាពនិងស្នើរជាមួយឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អំពីផែនការនូវការបើកទ្វារទេសចរឡើងវិញទាំងស្រុង រាល់ការធ្វើដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវសមុទ្រ ចាប់ពីថ្ងៃទី ១៥ ខែមីនា។

វិស័យទេសចរណ៍ខេត្ត Thua Thien Hue មានការរីកចម្រើន វិស័យទេសចរណ៍ខេត្ត Thua Thien Hue មានការរីកចម្រើន
បើកទ្វារទេសចរណ៍អន្តរជាតិតាមដំណើរការធានាសុវត្ថិភាព បើកទ្វារទេសចរណ៍អន្តរជាតិតាមដំណើរការធានាសុវត្ថិភាព
ក្រសួងចំនួន ៦ រួមគ្នាស្នើរដ្ឋាភិបាលឱ្យបើកទ្វារទេសចរណ៍ទាំងស្រុង ចាប់ពីថ្ងៃទី១៥ ខែមីនា
រូបភាព​ភ្ញៀវ​ទេសច​អន្តរជាតិ​​​មក​ប្រទេស​វៀតណាម​ តាម​​កម្មវិធី​សាកល្បង​ការ​ប្រើប្រាស់​វ៉ាក់សាំងជាលើកដំបូង​ នា​ពេល​ថ្មីៗ មក​នេះ។ (រូបថត៖ Vietnam plus)

ក្នុង​ស្ថានភាពធម្មតាបែបថ្មី ក្រសួង និងស្ថាប័ននឹងយល់ព្រមរាយការណ៍ទៅរដ្ឋាភិបាលសម្រាប់ការអនុញ្ញាត​ រហូត​ដល់ថ្ងៃទី ១៥ ខែមីនា នឹងបញ្ឈប់ការអនុវត្តវិធានការរឹតត្បិតលើការផ្តល់ទិដ្ឋាការ និងអនុវត្តដូចគ្នានឹងមុនការរីករាលដាល រួមទាំងការផ្តល់ទិដ្ឋាការអេឡិចត្រូនិក ការលើកលែងទិដ្ឋាការទ្វេភាគី និងឯកតោភាគី។

ភ្ញៀវទេសចរណ៍អន្តរជាតិពេលមកប្រទេសវៀតណាម មិនចាំបាច់ចុះឈ្មោះតាមដំណើរទេសចរណ៍ ដូចក្នងពេល​វេលាសាកល្បងនោះទេ គឺគ្រាន់តែត្រូវបំពេញតាមបទប្បញ្ញត្តិរបស់ក្រសួងសុខាភិបាលទាំងស្រុង ស្តីពីការចាក់វ៉ាក់សាំងការពារ Covid-19 មានលទ្ធផលតេស្តអវិជ្ជមាន មុនពេលឡើងយន្តហោះ (ក្នុងរយៈពេល ២៤ ម៉ោងសម្រាប់វិធីសាស្ត្រធ្វើតេស្តរហ័ស ៧២ ម៉ោងសម្រាប់វិធីសាស្ត្រ RT-PCR); សម្រាប់ប្រទេសដែលមានបទប្បញ្ញត្តិត្រូវ​អនុវត្ត​តាម​បទបញ្ញត្តិ​របស់ប្រទេសនោះ ដំឡើងកម្មវិធីគ្រប់គ្រងសុខភាពយ៉ាងហោចណាស់មួយតាមការកំណត់ដោយស្ថាប័ន​សមត្ថកិច្ចវៀតណាម ហើយបើកវាជាបន្តបន្ទាប់ក្នុងអំឡុងពេលស្នាក់នៅប្រទេសវៀតណាម…

សម្រាប់ភ្ញៀវអន្តរជាតិដែលចូលតាមអាកាស អ្នកដែលមានរោគសញ្ញាសង្ស័យត្រូវធ្វើតេស្តរហ័សនៅអាកាសយានដ្ឋាន អ្នកដ៍ទែទៀតដែលនៅសល់ត្រូវត្រលប់ទៅកន្លែងស្នាក់នៅដែលបានចុះឈ្មោះជាមុន ហើយ​អនុវត្តវិធានការ​ធ្វើ​ចត្តាឡីស័ក ក្នុងរយៈពេល ២៤ ម៉ោង និងធ្វើតេស្ដលឿនរហ័ស ឬ RT-PCR បន្តការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ។ ក្នុងរយៈពេល ១៤ ថ្ងៃ ក្រោមការណែនាំរបស់ក្រសួងសុខាភិបាល អនុវត្តយ៉ាងតឹងរឹង ៥K ។

ភ្ញៀវ​ជាតិ​អន្តរជាតិ​ដែល​ចូល​តាម​ផ្លូវ​គោក ត្រូវ​បាន​ធ្វើ​តេស្ត​​នៅ​ច្រក​ព្រំដែន​មុន​ពេល​ចូល។

ក្រសួង ស្ថាប័ននានាក៏បានឯកភាពជាមួយគ្នា​​សម្រាប់សំណើរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដែលភ្ញៀវអន្តរជាតិដែលចូលមកប្រទេសវៀតណាមត្រូវបង់ថ្លៃធានារ៉ាប់រង ដើម្បីទទួល​កម្រិតធានារ៉ាប់រងចំនួន ១០,០០០ ដុល្លារ (ជាមធ្យមប្រហែល ៣០ ដុល្លារ/ម្នាក់) ក្នុងករណីត្រូវព្យាបាល​ជំងឺ​កូវីដ-១៩ នៅ​ប្រទេស​វៀតណាម។/.

ឌីណា

Vietnam plus

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការធានាសិទ្ធិមនុស្សក្នុងបរិយាកាសបច្ចេកវិទ្យាឌីជីថល
Dien Bien - គោលដៅយុទ្ធសាស្ត្រសម្រាប់ការវិនិយោគ
វៀតណាម - កូរ៉េខាងត្បូង ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ថាមពល និងសេដ្ឋកិច្ចឌីជីថល
ទិដ្ឋភាពទូទៅនៃពិធីទទួលបដិសណ្ឋារកិច្ចរបស់ប្រធានរដ្ឋចិន លោក Xi Jinping ជូនចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump
ប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម ជួបសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាមនៅកម្ពុជា