Trending now

បើកទ្វារទេសចរណ៍អន្តរជាតិតាមដំណើរការធានាសុវត្ថិភាព

11:33 | 26/01/2022 យោងតាមវិឡូសំលេងវៀតណាម

គិតត្រឹមថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ វៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៨.៥០០ នាក់ទៅកាន់តំបន់ចំនួន ៣ គឺ Phu Quoc (Kien Giang) Khanh Hoa និង Quang Nam។

ក្រសួងកសិកម្ម ​សហការជាមួយវិស័យឯកជន ដើម្បីធានាការផ្គត់ផ្គង់បន្លែ«សុវត្ថិភាព»នៅលើទីផ្សារ ក្រសួងកសិកម្ម ​សហការជាមួយវិស័យឯកជន ដើម្បីធានាការផ្គត់ផ្គង់បន្លែ«សុវត្ថិភាព»នៅលើទីផ្សារ
ឧទ្ទេសនាមសៀវភៅ “សេចក្តីស្រឡាញ់របស់ប្រជាជន និងមិត្ភភក្តិអន្តរជាតិចំពោះអគ្គលេខាបក្ស Nguyen Phu Trong” ឧទ្ទេសនាមសៀវភៅ “សេចក្តីស្រឡាញ់របស់ប្រជាជន និងមិត្ភភក្តិអន្តរជាតិចំពោះអគ្គលេខាបក្ស Nguyen Phu Trong”
លោក Nguyen Van Hung រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានអញ្ជើញជាអធិបតីសិក្ខាសាលា (រូបថត៖ VOV)
លោក Nguyen Van Hung រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានអញ្ជើញជាអធិបតីសិក្ខាសាលា (រូបថត៖ VOV)

នារសៀលថ្ងៃទី២៤ ខែមករា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានរៀបចំ “សិក្ខាសាលាបង្រួបបង្រួមដំណើរការនិងដំណោះស្រាយបើកសកម្មភាពទេសចរណ៍អន្តរជាតិឡើងវិញ” តាមទម្រង់ផ្ទាល់និងតាមប្រព័ន្ធអនឡាញ តភ្ជាប់បណ្តាញពីទីតាំងចំនួន ២០ នៅតាមបណ្តាខេត្ត ក្រុង ចំណុះមជ្ឈិម។ គិតត្រឹមថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ វៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៨.៥០០ នាក់ទៅកាន់តំបន់ចំនួន ៣ គឺ Phu Quoc (Kien Giang) Khanh Hoa និង Quang Nam។ រហូតមកដល់ពេលនេះ ចំនួនភ្នាក់ងារទេសចរណ៍អន្តរជាតិ គ្រឹះស្ថានស្នាក់នៅទេសចរណ៍ និងអង្គភាពដឹកជញ្ជូនដែលបានចុះឈ្មោះទទួលភ្ញៀវ កំពុងកើនឡើង។ ភ្ញៀវទេសចរអន្តរជាតិដែលចូលរួមក្នុងកម្មវិធីសាកល្បង សុទ្ធតែមានមតិវិជ្ជមានសម្រាប់គោលដៅល្បីៗនៅវៀតណាម។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung បានចាត់ទុកថា៖ វៀតណាមកំពុងនៅចំពោះមុខនឹងឱកាសដ៏ល្អដើម្បីបើកទូលាយដល់ទេសចរណ៍អន្តរជាតិ។

“ជាមួយនឹងលក្ខណៈដូចប្រទេសវៀតណាមនាពេលបច្ចុប្បន្ននេះ នៅពេលដែល អត្រាចាក់វ៉ាក់សាំងស្ថិតក្នុងកំពូលទាំង ១០ លើពិភពលោក ហើយនៅពេលដែលការប្តេជ្ញាចិត្តរបស់វិស័យសុខាភិបាល និងគោលនយោបាយរបស់នាយករដ្ឋមន្រ្តីស្តីពីយុទ្ធនាការនិទាឃរដូវចាក់វ៉ាក់សាំងបង្ការដល់ថ្ងៃទី ៣០ ខែមីនា ពោលគឺ វ៉ាក់សាំងដូសទី៣ នឹងត្រូវបានចាក់ជូនប្រជាជនទាំងមូល នេះក៏ជាឱកាសមួយសម្រាប់យើងដើម្បីពិចារណាការបើកទីផ្សារឡើងវិញ យើងមានពេលវេលាជាក់ស្តែងមួយចាប់ពីពេលនេះរហូតដល់ថ្ងៃបើក ហើយទីផ្សារអន្តរជាតិ អាជីវកម្ម ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារពាក់ព័ន្ធនឹងរៀបចំលក្ខណៈ ដើម្បីទទួលស្វាគមន៍ភ្ញៀវដោយមធ្យោបាយងាយស្រួលបំផុត និងប្រាកដបំផុត”។

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានស្នើឱ្យបើកទាំងស្រុងនូវសកម្មភាពទេសចរណ៍អន្តរជាតិ ស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិមកវៀតណាម និងទទួលភ្ញៀវទេសចរបរទេសតាមច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ចាប់ពីថ្ងៃទី១ ខែ ឧសភាខាងមុខ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទប់ស្កាត់ការប៉ុនប៉ងបំផ្លាញនៅថ្ងៃបោះឆ្នោត
លោកវេជ្ជបណ្ឌិត Michael Parsons (អូស្ត្រាលី)៖ ថ្ងៃបោះឆ្នោតនៅប្រទេសវៀតណាមមានបរិយាកាសរីករាយ។
យល់ដឹងពីបទប្បញ្ញត្តិ ដើម្បីធានាថាសន្លឹកឆ្នោតរបស់អ្នកមានសុពលភាពនៅថ្ងៃបោះឆ្នោត ថ្ងៃទី១៥ ខែមីនា
ការបោះឆ្នោតជ្រើសរើសរដ្ឋសភានីតិកាលទី១៦៖ ការជ្រើសរើសមនុស្សត្រឹមត្រូវសម្រាប់ការងារដោយឈ្លាសវៃ
គំនូរព្រាងយុទ្ធនាការបោះឆ្នោតបណ្តុះការយល់ដឹងអំពីពលរដ្ឋដល់សិស្សានុសិស្ស Xo Dang