Trending now

អូស្ត្រាលីត្រៀមខ្លួនជាស្រេចជំរុញទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម

16:21 | 12/02/2022

នាថ្ងៃទី ៩ ខែកុម្ភៈ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Nguyen Tat Thanh បានចូលជួបសម្តែងការគួរសមជាមួយប្រធានសភាជាន់ទាបអូស្ត្រាលី លោក Andrew Wallace។

វៀតណាមឆ្ពោះទៅគោលដៅនាំចេញព្រៃឈើឱ្យបានដល់១៨ពាន់លានទៅ២០ពាន់លានដុល្លារ វៀតណាមឆ្ពោះទៅគោលដៅនាំចេញព្រៃឈើឱ្យបានដល់១៨ពាន់លានទៅ២០ពាន់លានដុល្លារ
វៀតណាមចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសហគមន៍ជនវៀតណាមនៅឯបរទេស រួមទាំងកូរ៉េខាងត្បូងផងដែរ វៀតណាមចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសហគមន៍ជនវៀតណាមនៅឯបរទេស រួមទាំងកូរ៉េខាងត្បូងផងដែរ

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត Nguyen Tat Thanh ប្រធានសភាជាន់ទាបអូស្ត្រាលី លោក Andrew Wallace បានវាយតំលៃខ្ពស់ចំពោះវឌ្ឍនភាពជាវិជ្ជមានក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលី ហើយស្វាគមន៍ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរបន្តអភិវឌ្ឍន៍ ជាក់ស្តែង និងស៊ីជម្រៅ ជាពិសេសយុទ្ធសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចត្រូវបានសម្រេច និងដាក់ឱ្យអនុវត្ត។

ប្រធានសភាជាន់ទាប លោក Andrew Wallace បានអបអរសាទរចំពោះសមិទ្ធិផលសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ ២០២១ របស់វៀតណាម។ សេដ្ឋកិច្ចវៀតណាមបន្តរីកចម្រើនជាវិជ្ជមាន ហើយអូស្ត្រាលីបានក្លាយជាដៃគូពាណិជ្ជកម្មទី ១០ របស់វៀតណាម ទោះបីមានការលំបាកដោយសារជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ។

លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh ចូលជួបសម្តែងការគួរសមជាមួយប្រធានសភាជាន់ទាបអូស្ត្រាលី លោក Andrew Wallace (រូបថត៖ vnanet.vn)
លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh ចូលជួបសម្តែងការគួរសមជាមួយប្រធានសភាជាន់ទាបអូស្ត្រាលី លោក Andrew Wallace (រូបថត៖ vnanet.vn)

ដោយវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបង្ការជំងឺរបស់វៀតណាម និងសមិទ្ធិផលលេចធ្លោក្នុងការចាក់វ៉ាក់សាំង COVID-19 លោកប្រធានសភាជាន់ទាប Andrew Wallace ជឿជាក់ថា នេះគឺជាមូលដ្ឋានសម្រាប់ប្រទេសទាំងពីរតភ្ជាប់ការហោះហើរឡើងវិញក្នុងពេលឆាប់ៗនេះ ក៏ដូចជាពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh បានចែករំលែកជាមួយមតិរបស់ប្រធានសភាជាន់ទាប Andrew Wallace ដោយសំដែងថា វៀតណាមចងចាំជានិច្ចនូវជំនួយដ៏មានតម្លៃរបស់អូស្ត្រាលីក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ និងថ្មីៗនេះ ជាពិសេសគឺការដែលអូស្ត្រាលីបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនប្រជាជនវៀតណាមយ៉ាងឆាប់ៗ និង​បានចូលរួមចំណែកយ៉ាងសំខាន់ចំពោះជោគជ័យរបស់វៀតណាមក្នុងការបង្ការជំងឺរាតត្បាត និងការងើបឡើងវិញក្រោយការរាតត្បាត។

លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh និងប្រធានសភាជាន់ទាបអូស្ត្រាលីបានឯកភាពរួមគ្នាជំរុញទំនាក់ទំនងទ្វេភាគី ជាពិសេសរវាងរដ្ឋសភានៃប្រទេសទាំងពីរ ឆ្ពោះទៅរក​ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣) រួមទាំងការពិចារណាលើការបង្កើតក្រុមសមាជិកសភាលើវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា ដើម្បីសម្របសម្រួលក្នុងការលើកកម្ពស់ទំនាក់ទំនងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរសង្ឃឹមថា នាពេលឆាប់ៗខាងមុខនឹងមានដំណើរទស្សនកិច្ចទៅវិញទៅមកជាច្រើនរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរ រួមទាំងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និងស្ថាប័នរដ្ឋសភា ដើម្បីលើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឡើងកម្រិតកម្ពស់ថ្មីមួយ​ទៀត៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា