Trending now

សហគ្រាសសិង្ហបុរីចង់ពង្រីកការវិនិយោគនៅទីក្រុង Ha Noi

16:23 | 12/02/2022 ឌីណា

យុគសម័យ - សហគ្រាសសិង្ហបុរីចង់ពង្រីកការវិនិយោគនៅទីក្រុង Ha Noi និងតំបន់ជុំវិញ ភាគីទាំងពីរត្រូវតភ្ជាប់ និងផ្លាស់ប្តូរឱ្យបានឆាប់ ដើម្បីទទួលបានសំឡេងរួម ...

បរិយាកាស​រីករាយ​នៃ​ការ​ប្រកួតវេច​នំអន្សម​​វៀតណាម​នៅ​សិង្ហបុរី បរិយាកាស​រីករាយ​នៃ​ការ​ប្រកួតវេច​នំអន្សម​​វៀតណាម​នៅ​សិង្ហបុរី
វៀតណាម - សិង្ហបុរី៖ កិច្ចពិគ្រោះយោបល់នយោបាយ លើកទី ១២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាម - សិង្ហបុរី៖ កិច្ចពិគ្រោះយោបល់នយោបាយ លើកទី ១២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
សហគ្រាសសិង្ហបុរីចង់ពង្រីកការវិនិយោគនៅទីក្រុង Ha Noi
លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung ទទួលជួបឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅវៀតណាម លោក Jaya Ratnam

ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសិង្ហបុរីប្រចាំនៅវៀតណាម លោក Jaya Ratnam បាននិយាយដូច្នេះក្នុងជំនួបសន្ទនាជាមួយលេខាគណៈកម្មាធិការបក្សទីក្រុង Ha Noi លោក Dinh Tien Dung នាថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២។

លេខាគណៈកម្មាធិការបក្សទីក្រុង Ha Noi លោក Dinh Tien Dung បានចែករំលែកទិដ្ឋភាពទូទៅនៃការអភិវឌ្ឍន៍រដ្ឋធានី ក្នុងរយៈពេលកន្លងមក។

ទីក្រុង Ha Noi និងសិង្ហបុរីនឹងមានឱកាសសហប្រតិបត្តិការជាច្រើន ជាពិសេសលើវិស័យដែល​មានសក្តានុពលច្រើន​មួយចំនួនដូចជា៖ នយោបាយ ការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត ការវិនិយោគពាណិជ្ជកម្ម ទេសចរណ៍ ការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ ការអប់រំ-បណ្តុះបណ្តាល វប្បធម៌…

លោក Dinh Tien Dung បានស្នើឱ្យសិង្ហបុរីស្រាវជ្រាវនិងពង្រីកការវិនិយោគលើវិស័យផ្សេងទៀត ក្រៅពីវិស័យអចលនទ្រព្យ វិនិយោគលើការអភិវឌ្ឍន៍ភូមិសិប្បកម្មប្រពៃណី ដោយពិចារណាលើលទ្ធភាពនៃការបង្កើតសួនឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP)… នៅក្នុងទីក្រុង។

ឯកអគ្គរដ្ឋទូត លោក Jaya Ratnam បានយល់ព្រមថា ភាគីទាំងពីរចាំបាច់រឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នាពេលខាងមុខ។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា ការជឿទុកចិត្តខាងនយោបាយខ្ពស់រវាងវៀតណាម និងសិង្ហបុរី គឺជាគុណសម្បត្តិដ៏ធំធេងសម្រាប់ភាគីទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការដូចជា ការអភិវឌ្ឍន៍ធនធានមនុស្ស; ជំរុញការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព; ការពង្រីកការជួប​ប្រាស្រ័យ​រវាងប្រជាជន និងប្រជាជន...

លោកឯកអគ្គរដ្ឋទូត លោក Jaya Ratnam បានឲ្យដឹងថា សហគ្រាសសិង្ហបុរីចង់ពង្រីកការវិនិយោគនៅទីក្រុង Ha Noi និងតំបន់ជុំវិញ ដោយស្នើថា ភាគីទាំងពីរចាំបាច់តភ្ជាប់ និងផ្លាស់ប្តូរនាពេលឆាប់ៗដើម្បី​ទទួលបានសំឡេងរួម និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដែល Ha Noi ចាប់អារម្មណ៍។

លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា ដោយមាន “សកម្មភាពជាក់ស្តែង លទ្ធផលជាក់ស្តែង” ជាបាវចនានៃកិច្ចសហប្រតិបត្តិការនោះ ទីក្រុង​​​ Ha Noi និងសិង្ហបុរីនឹងចាត់វិធានការនាពេលឆាប់ៗ ដើម្បីប្រែក្លាយសេចក្តីប្រាថ្នានូវកិច្ចសហប្រតិបត្តិការទៅជាសកម្មភាពជាក់ស្តែង រួមចំណែកជាក់ស្តែងក្នុងឱកាសអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និង ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីក្នុងឆ្នាំ២០២៣៕

ឌីណា

Dang Cong san

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី