Trending now

IHS Markit កត់​សំគាល់​ គម្លាំង​ចលករ​សម្រាប់​កំណើនផលិតកម្មរបស់​វៀតណាមក្នុងឆ្នាំ ២០២២​

08:32 | 10/02/2022 យោងតាមវិឡូសំលេងវៀតណាម

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IHS Markit (អង់គ្លេស) ទើបបានប្រកាសរបាយការណ៍មួយ ដែលបានឲ្យដឹងថា ក្នុងខែមករា ឆ្នាំ ២០២២ វិស័យផលិតកម្មរបស់វៀតណាមបានកត់ត្រាការកើនឡើងយ៉ាងខ្លាំងក្លានៃទិន្នផល និងការបញ្ជាទិញ ខណៈពេលដែលបរិមាណការងារធ្វើក៏បានកើនឡើងក្នុងខែទីពីរជាប់ៗគ្នាផងដែរ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិង​ពាណិជ្ជកម្មគឺ​ជាកម្លាំង​ចលករ​ដ៏សំខាន់សម្រាប់ជំរុញ​ទំនាក់ទំនង​វៀតណាម សហរដ្ឋអាមេរិក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិង​ពាណិជ្ជកម្មគឺ​ជាកម្លាំង​ចលករ​ដ៏សំខាន់សម្រាប់ជំរុញ​ទំនាក់ទំនង​វៀតណាម សហរដ្ឋអាមេរិក
«​កម្ពុជា​​-​មី​យ៉ាន់​ម៉ា​​-​ថៃ​​-​វៀតណាម​​»​និង​ក្លាយជា​​“​ចលករ​ដ៏​មាន​ឥទ្ធិពល​ជំរុញ​កំណើនសេដ្ឋកិច្ច​”​ «​កម្ពុជា​​-​មី​យ៉ាន់​ម៉ា​​-​ថៃ​​-​វៀតណាម​​»​និង​ក្លាយជា​​“​ចលករ​ដ៏​មាន​ឥទ្ធិពល​ជំរុញ​កំណើនសេដ្ឋកិច្ច​”​
IHS Markit កត់​សំគាល់​ គម្លាំង​ចលករ​សម្រាប់​កំណើនផលិតកម្មរបស់​វៀតណាមក្នុងឆ្នាំ ២០២២​
IHS Markit កត់​សំគាល់​ គម្លាំង​ចលករ​សម្រាប់​កំណើនផលិតកម្មរបស់​វៀតណាមក្នុងឆ្នាំ ២០២២​

ជាក់ស្តែង យោងតាម IHS Markit សន្ទស្សន៍អភិបាលកិច្ចទិញទំនិញ (PMI) នៃវិស័យផលិតកម្មរបស់វៀតណាមសម្រេចបាន ៥៣,៧ពិន្ទុ កើនឡើងបើប្រៀបធៀបនឹងកំរិត ៥២,៥ពិន្ទុ កាលពីខែមុន។ សន្ទស្សន៍នេះ បានបង្ហាញពីភាពប្រសើរឡើងយ៉ាងរឹងមាំនៃលក្ខខណ្ឌធ្វើអាជីវកម្ម ចាប់តាំងពីខែមេសា ឆ្នាំ២០២១។ ទាំងបរិមាណផលនិងការបញ្ជាទិញថ្មីបានកើនឡើងក្នុងល្បឿនយ៉ាងឆាប់រហ័ស ដោយសារតម្រូវការរបស់អតិថិជនបន្តកាន់តែប្រសើរឡើង។

មជ្ឈដ្ឋានអ្នកជំនាញបានពន្យល់ថា ការប្រសើរឡើងនៃបរិមាណការបញ្ជាទិញថ្មី គឺដោយសារតែសកម្មភាពរបស់សហគ្រាសបរទេសមានអត្រាកំណើនយ៉ាងឆាប់រហ័ស នាពេលថ្មីៗនេះ។ បណ្តាក្រុមហ៊ុនក៏មានទំនុកចិត្ត លើយថាទស្សន៍ផលិតកម្មសម្រាប់ឆ្នាំ២០២២ ផងដែរ។ ក្នុងចំណោមអ្នកឆ្លើយការស្ទង់មតិ មានប្រហែល ៦០% បានព្យាករណ៍ពីការកើនឡើងនៃទិន្នផល ដែលឆ្លុះបញ្ចាំងពីកម្រិតសុទិដ្ឋិនិយមដ៏ខ្ពស់បំផុតក្នុងរយៈពេលជាង ៣ឆ្នាំកន្លងទៅ។

ការកើនឡើងនៃចំនួនការងារធ្វើត្រូវបានកត់ត្រាជាបន្តបន្ទាប់ក្នុងខែមករា នៅពេលដែលក្រុមហ៊ុនជាច្រើនបានបន្តកសាងកម្លាំងពលករឡើងវិញ បន្ទាប់ពីរលកជំងឺកាលពីឆ្នាំ២០២១ ដោយសារតែការរីករាលដាលនៃវីរុសបំប្លែងខ្លួន Delta។ យោងតាម IHSMarkit កំណើនការងារធ្វើបានអនុញ្ញាតឱ្យអ្នកផលិត រក្សាបរិមាណការងារភាគច្រើន ក្នុងបរិបទដែលការបញ្ជាទិញកំពុងកើនឡើងយ៉ាងខ្លាំង៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៧៩ និងតម្រូវការក្នុងការកែលម្អសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋ
ការអនុវត្តសេចក្តីសម្រេចលេខ ៧៩៖ ការបង្កើតកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដើម្បីដើរតួនាទីនាំមុខគេ
សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦