Trending now

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិង​ពាណិជ្ជកម្មគឺ​ជាកម្លាំង​ចលករ​ដ៏សំខាន់សម្រាប់ជំរុញ​ទំនាក់ទំនង​វៀតណាម សហរដ្ឋអាមេរិក

20:15 | 08/01/2021

នាថ្ងៃទី ៧ ខែមករា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh ក្នុងនាមជាប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មនិងវិនិយោគវៀតណាម - អាមេរិក (TIFA) នោះ បានធ្វើកិច្ចសន្ទនាតាម ទូរសព្ទ័ជាមួយលោក Robert Lighthizer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ដើម្បីពិភាក្សាអំពីបណ្ដាបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។

ដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh (រូបថត៖ TTXVN)

ភាគីទាំងពីរបានឯកភាពគ្មាដោយវាយតម្លៃថាទំនាក់ទំនងវៀតណាម - អាមេរិកកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យដែលក្នុងនោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មគឺជាចំណុចស្នូល ហើយជាកម្លាំងចលករដ៏សំខាន់ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីផងដែរ។ ក្នុងឱកាសនេះ លោក Tran Tuan Anh បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការដែលសហរដ្ឋអាមេរិកបានធ្វើការស៊ើបអង្កេតតាមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ទាក់ទងនឹងគោលនយោបាយរូបិយវត្ថុនិងការនាំចូល រួមទាំងការប្រើប្រាស់ ឈើរបស់វៀតណាម។ លោក Tran Tuan Anh បានស្នើឱ្យក្រសួងរតនាគារសហរដ្ឋអាមេរិកគួរតែស៊ើបអង្កេតប្រកបដោយយុត្តិធម៌ ហ្មត់ចត់ និងតម្លាភាព ដើម្បីភាគីទាំងពីរបិទបញ្ចប់សំណុំរឿងនេះយ៉ាងងាយស្រួល ហើយមិនយកពន្ធលើមុខទំនិញរបស់វៀតណាម។ ជាការឆ្លើយតប លោក Robert Lighthizerប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឲ្យដឹងថា នាបច្ចុប្បន្ននេះក្រសួងរតនាគារសហរដ្ឋអាមេរិកកំពុងដំណើរការស៊ើបអង្កេត និងវាយតម្លៃមលើតិយោបល់ ដែលទាក់ទងនឹងករណីនេះ ហើយមិនទាន់ពិភាក្សាអំពីសេចក្ដីសន្និដ្ឋានណាមួយចំពោះវៀតណាមឡើយ ព្រមទាំងបានឲ្យដឹងថាព័ត៌មានមិនពិតមួយចំនួនអំពីផែនការយកពន្ធរបស់អាមេរិកលើទំនិញនាំចេញរបស់វៀតណាមគឺមិនត្រឹមត្រូវទាល់តែសោះផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦
សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)