Trending now

«​កម្ពុជា​​-​មី​យ៉ាន់​ម៉ា​​-​ថៃ​​-​វៀតណាម​​»​និង​ក្លាយជា​​“​ចលករ​ដ៏​មាន​ឥទ្ធិពល​ជំរុញ​កំណើនសេដ្ឋកិច្ច​”​

19:46 | 15/08/2019 (ប្រភព៖ vayofm.com សរុបដោយ ហេង វុធ្ធី)

លោក ថោង រដ្ឋ​សក្តិ អគ្គនាយក​នៃ​ក្រសួង​ទេសចរណ៍ បាន​ដឹកនាំ​ក្រុមការងារ​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​ទេសចរណ៍​ភាគខាងត្បូង​លើក​ទី​៦ នៅ​ក្រុង​កាន់​ធើ ប្រទេស​វៀតណាម នៅ​ថ្ងៃទី​១៤ សីហា ដោយមាន​ការចូលរួម​ពី​ប្រទេស​ទាំង ០៤ (​កម្ពុជា​-​មី​យាន់​ម៉ា​-​ថៃ​-​វៀតណាម​)​។

តំណាងនានាបានថតរូបទុកអនុស្សាវរីយ៍ (រូបថត៖ vayofm.com)

ស្របតាម​កាលានុវត្តភាព​ថ្មីៗ​នៃ​តំបន់ និង​អន្តរជាតិ សភាពការណ៍​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍ ការរៀបចំ​ប្រែក្លាយ​តំបន់​សក្តានុពល​ទេសចរណ៍​ភាគខាងត្បូង គឺជា​កត្តា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​ក្នុង​ការជំរុញ​កិច្ច​អភិវឌ្ឍ​ក្នុង​ក្របខណ្ឌ​សេដ្ឋកិច្ច​-​សង្គម ទាំងមូល តាមរយៈ​វិស័យ​ទេសចរណ៍ ដោយ​បង្កើតឡើង​នូវ​ផលិតផល​ទេសចរណ៍​ថ្មី ហើយ​ផ្តល់ឱកាស​ឲ្យ​ទេសចរ និង​អ្នកវិនិយោគ​មាន​សិទ្ធិ​ចូល​-​ចេញ​ច្រើនដង ការ​ទស្សនា ការ​ស្នាក់នៅ និង​ការចូលរួម​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។

តំណាងនានាបានថតរូបទុកអនុស្សាវរីយ៍ (រូបថត៖ vayofm.com)

នៅក្នុង​កិច្ចប្រជុំ​បាន​ពិភាក្សា​លើ​ចំណុច​មួយចំនួន ដូចជា ការអភិវឌ្ឍ​ផលិតផល និង​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​។ ការសិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា​។ ការអភិវឌ្ឍន៍​ធនធានមនុស្ស​។ ការសម្រួល​ការធ្វើដំណើ​រ​ដល់​ភ្ញៀវទេសចរ​។ ការតភ្ជាប់​នាវា​ទេសចរណ៍​តំបន់​សមុទ្រ និង​ទន្លេមេគង្គ​។​ការ​ជម្រុញ​ឲ្យ​ប្រទេ​សមី​យ៉ាន់​ម៉ា ត​ភ្ជាប់​នាវា​ទេសចរណ៍​សមុទ្រ​ក្នុង​តំបន់​ភាគខាងត្បូង​។​ការ​ត​ភា្ជ​ប់ទេស​ចរណ៍​បេតិកភណ្ឌ​ភាគខាងត្បូង​។ ការ​ជម្រុញ​រៀបចំ​ខ្សែ​ទស្សនកិច្ច​បែប Caravan Tour និង​ទេសចរ​បើកបរ​ដោយ​ខ្លួនឯង Self-Driving Tour និង​ការតភ្ជាប់​ការហោះហើរ​ត្រង់​នៅ​តំបន់​ភាគខាងត្បូង​។​

គួរ​បញ្ជាក់ថា កិច្ចប្រជុំ​នេះ​រៀបចំឡើង​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល នៅតាម​ច្រករបៀង​ទេសចរណ៍ និង​ពិនិត្យ​ការជំរុញឲ្យ​ផ្នែក​ឯកជន រៀបចំ​កញ្ចប់​ទស្សនកិច្ច​នៃ​ប្រទេស​ទាំង​បួន ក្នុង​ការរៀបចំ​កញ្ចប់​ទស្សនកិច្ច​ឲ្យ​កាន់​តែមាន ប្រសិទ្ធភាព​ខ្ពស់ រួមចំណែក​ការអភិវឌ្ឍ ទេសចរណ៍​ប្រកបដោយ​ចិរភាព និង​ការទទួលខុសត្រូវ ជាពិសេស​ជំរុញ​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម ការថែរក្សា ការការពារ និង​ការអភិរក្ស​សម្បត្តិ​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធនធានធម្មជាតិ បង្កើត​ឱកាស​ការងារ កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ លើកស្ទួយ​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ និង​កិច្ចសហប្រតិបត្តិកា​រទេស​ចរណ៍​ក្នុង​តំបន់​៕

(ប្រភព៖ vayofm.com សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ vayofm.com សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR