Trending now

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ កៀរគរគ្រប់ប្រភពធនធានទាំងអស់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម

21:24 | 07/02/2022

យោងតាមឯកសារ ប្រវត្តិសាស្ត្រថា កាលពីមុននេះ ១០៣៥ឆ្នាំ ស្ដេច Le Dai Hanh បានយាងមកដល់តំបន់ ភ្នំ Doi នេះ ដើម្បីបំផុសពិធីច្រត់ព្រះនង្គ័ល ហើយទ្រង់បានកាន់នង្គ័លចុះស្រែដោយខ្លួន ឯងផងដែរ។

សារជូនពរ ឆ្នាំថ្មីរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen​ Xuan Phuc សារជូនពរ ឆ្នាំថ្មីរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen​ Xuan Phuc
មិនទុកចោលនរណាម្នាក់នៅពីក្រោយ ហើយ មិនទុកឲ្យនរណាម្នាក់គ្មានតេតឡើយ មិនទុកចោលនរណាម្នាក់នៅពីក្រោយ ហើយ មិនទុកឲ្យនរណាម្នាក់គ្មានតេតឡើយ

នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ (ពោលគឺថ្ងៃទី៧បុណ្យតេតឆ្នាំខាល ចត្វាស័ក ២០២២) នៅឃុំ Doi Son ស្រុក Duy Tien គណៈកម្មាធិការប្រជាជនខេត្ត Ha Nam និងស្រុក Duy Tien បានរៀបចំពិធីបុណ្យច្រត់នង្គ័ល Doi Son ឆ្នាំ២០២២។ យោងតាមឯកសារ ប្រវត្តិសាស្ត្រថា កាលពីមុននេះ១០៣៥ ឆ្នាំ ស្ដេច Le Dai Hanh បានយាងមកដល់តំបន់ ភ្នំ Doi នេះ ដើម្បីបំផុសពិធីច្រត់ព្រះនង្គ័ល ហើយទ្រង់បានកាន់នង្គ័លចុះស្រែដោយខ្លួន ឯងផងដែរ។ ចាប់តាំងពីពេលនោះមក ពិធីបុណ្យច្រត់នង្គ័លត្រូវបានចាត់ទុកជា បុណ្យ ថ្នាក់ជាតិអញ្ចឹង ដែលជាពិធីបុណ្យចុះស្រែទ្រង់ទ្រាយធំបំផុតនៅតំបន់ដីសណ្ដភាគខាង ជើង ពីព្រោះវាបង្កប់នូវអត្ថន័យមនុស្សសាស្ត្រ ព្រមទាំងលើកទឹកចិត្តប្រជាជនធ្វើ ពលកម្ម បង្កបង្កើនផលផងដែរ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញថ្វាយធូបនៅពិធីបុណ្យច្រត់នង្គ័ល។
លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញថ្វាយធូបនៅពិធីបុណ្យច្រត់នង្គ័ល។

អញ្ជើញថ្លែងនៅពិធី លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ពិធីបុណ្យច្រត់ នង្គ័លរបស់ខេត្ត Ha Nam បានក្លាយជាលក្ខណៈដ៏ស្រស់ស្អាតមួយ នៅក្នុងជីវភាពវប្បធម៌សហ គមន៍ ដែលជាពិធីបុណ្យមួយសម្បូរដោយលក្ខណៈមនុស្ស សាស្ត្រ មានអត្ថន័យដ៏ជ្រាលជ្រៅក្នុងការលើកទឹកចិត្តការធ្វើកសិកម្ម សម្ដែងការដឹង គុណដល់បុព្វបុរស ក៏ដូចជាលើកត្រដែតទស្សនៈទានអំពីការយកកសិកម្មធ្វើជា មូលដ្ឋាន ចាត់ទុកកសិកម្មជាមូលដ្ឋានគ្រឹះនៃស្ថិរភាពជាតិ ស្ថិរភាពសង្គម។ បក្សនិងរដ្ឋ តែងតែលើកទឹកចិត្តហើយផ្ដោតការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍកសិកម្មក្នុងបុព្វ ហេតុកសាងនិងការពារមាតុភូមិវៀតណាមសង្គមនិយម។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យកៀរគរគ្រប់ប្រភពធនធាន ទាំងអស់ដើម្បីវិនិយោគលើការអភិវឌ្ឍកសិកម្ម ជនបទ ជាពិសេសគឺប្រព័ន្ធធារាសាស្ត្រ ទំនើបនៅតំបន់ដីសណ្ដភាគខាងជើង។ ទន្ទឹមនឹងនោះ ផ្ដោតសំខាន់លើការស្រាវជ្រាវ អនុវត្តនិងផ្ទេរប្រគល់វិទ្យាសាស្ត្របច្ចេកវិ ទ្យាក្នុងដំណាក់កាលនានានៃខ្សែសង្វាក់តម្លៃ បង្កើតឡើងខឿនកសិកម្មដ៏ឆ្លាតវៃ។ ក្នុងឱកាសនេះដែរ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញប្រគល់អំណោយចំនួន២០០ចំណែកជូនប្រជាជននៅ ក្នុងតំបន់ផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី