Trending now
លោកប្រធានរដ្ឋ Nguyen Xuan Phuc៖

មិនទុកចោលនរណាម្នាក់នៅពីក្រោយ ហើយ មិនទុកឲ្យនរណាម្នាក់គ្មានតេតឡើយ

22:44 | 26/01/2022 យោងតាមវិឡូសំលេងវៀតណាម

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ២០២២ នាថ្ងៃទី ២៦ ខែមករានៅទីក្រុង Hai Phong ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរបុណ្យតេតដល់គ្រួសារដែលតំណាងឱ្យគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ កម្មករដែលមានស្ថានភាពលំបាកនិងប្រជាជនរងផលប៉ះពាល់ដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតនៅក្នុងទីក្រុង។

វ៉ាក់សាំង Pfizer ដែលជាជំនួយរបស់អាមេរិកបានមកដល់ទីក្រុង Ho Chi Minh ហើយ វ៉ាក់សាំង Pfizer ដែលជាជំនួយរបស់អាមេរិកបានមកដល់ទីក្រុង Ho Chi Minh ហើយ
"ដំរី​ឯកា​បំផុត"​របស់​ពិភពលោក ទីបំផុត​ បាន​មកដល់ផ្ទះថ្មី នៅលើទឹកដី​កម្ពុជា​ហើយ
មិនទុកចោលនរណាម្នាក់នៅពីក្រោយ ហើយ មិនទុកឲ្យនរណាម្នាក់គ្មានតេតឡើយ
មិនទុកចោលនរណាម្នាក់នៅពីក្រោយ ហើយ មិនទុកឲ្យនរណាម្នាក់គ្មានតេតឡើយ

អញ្ជើញជូនពរឆ្នាំថ្មីចំពោះបក្ខភាគ អាជ្ញាធរ យុទ្ធជននិងប្រជាជនទីក្រុង Hai Phong ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋ បានណែនាំឲ្យក្រសួង ស្ថាប័ននិងមូលដ្ឋានផ្តោតការយកចិត្តទុកដាក់ចំពោះគ្រប់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ កម្មករជួបការលំបាកនិងប្រជាជនដែលរងផលប៉ះពាល់ដោយសារជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត ដោយមិនទុកចោលនរណាម្នាក់នៅពីក្រោយ ហើយមិនទុកឲ្យនរណាម្នាក់គ្មានតេតឡើយ។ លោកប្រធានរដ្ឋក៏បានក្រើនរំលឹកថា ទីក្រុង Hai Phong ត្រូវមានកម្មវិធីលុបបំបាត់ភាពក្រីក្រឱ្យបានមឹងមាត់ថែមទៀត។ ក្រៅពីនោះ ទីក្រុងត្រូវយកចិត្តទុកដាក់លើការសាងសង់លំនៅឋានសម្រាប់កម្មករ ជាពិសេសនៅតាមតំបន់ឧស្សាហកម្ម តំបន់កែច្នៃ និងកំពង់ផែសមុទ្រ។

បន្ទាប់មក ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនារោងចក្រផលិតរថយន្ត Vinfast ផ្តល់អំណោយនិងជូនពរបុណ្យតេតដល់កម្មករនិយោជិតក្នុងឱកាសចូលឆ្នាំថ្មីនៅរោងចក្រផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ