វិញ្ញាសាកីឡាលោតឆ័ត្រហោះនៅតំបន់ នូយតូ គឺជាផលិតផលទេសចរណ៍ថ្មីមួយក្នុងចំណោមផលិតផលទេសចរណ៍ថ្មីទាំងឡាយ រួមចំណែកជម្រុញស្រុក ទ្រីតូន អភិវឌ្ឍសេដ្ឋកិច្ចវិញ្ញាសាកីឡាលោតឆ័ត្រហោះនៅតំបន់ នូយតូ គឺជាផលិតផលទេសចរណ៍ថ្មីមួយក្នុងចំណោមផលិតផលទេសចរណ៍ថ្មីទាំងឡាយ រួមចំណែកជម្រុញស្រុក ទ្រីតូន អភិវឌ្ឍសេដ្ឋកិច្ច។
![]() |
![]() |
![]() |
វិញ្ញាសាកីឡាលោតឆ័ត្រហោះនៅតំបន់ នូយតូ គឺជាផលិតផលទេសចរណ៍ថ្មីមួយក្នុងចំណោមផលិតផលទេសចរណ៍ថ្មីទាំងឡាយ រួមចំណែកជម្រុញស្រុក ទ្រីតូន អភិវឌ្ឍសេដ្ឋកិច្ច |
ដើម្បីលើកបង្កើនជីវភាពរស់នៅរបស់ប្រជាជន ស្រុក ទ្រីតូន ថែមទាំងផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការកសាងគំរូកសិកម្មបច្ចេកវិទ្យាខ្ពស់ផ្សេងៗ ទៀតផង។ យោងតាមលោក ង្វៀន វ៉ាន់វ៉ាន់ ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ ស្រុក ទ្រីតូន រហូតមកទល់ពេលនេះ មានគំរូជាច្រើនបានផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជំហានៗ ដូចជា៖ គំរូប្រើប្រាស់ប្រព័ន្ធស្រោចស្រពបាញ់សាចដោយស្វ័យប្រវត្តិលើចម្ការខ្នុរនៅឃុំ ចូវឡាំង គំរូស្រោចស្រពទឹកសន្សំសំចៃសម្រាប់ដំណាំក្រូច ស្វាយ ទៀប ពូជ ថៃ ជាដើមនៅតាមបណ្តាឃុំ តឹនទ្វៀន ឡេទ្រី លឿងភី អានទឹក អូឡឹម។ល។ ជាពិសេស នៅតំបន់ខាងក្រោមបឹង ស្វាយចេក ប្រជាជនបានត្រៀមលក្ខណៈជាមុនក្នុងការអនុវត្តបណ្តា គំរូចម្ការកូនភ្នំគួបផ្សំជាមួយនឹងការចិញ្ចឹមមាន់ព្រលែងក្នុងចម្ការតាមទិសដៅ VietGAP។
![]() |
ការប្រណាំងគោ បៃនូយ ជាពិធីបុណ្យប្រពៃណីមួយក្នុងចំណោមពិធីបុណ្យប្រពៃណីផ្សេងៗ របស់បងប្អូនជនជាតិ ខ្មែរ នៅស្រុក ទ្រីតូន តែងតែទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនា |
ស្រុក ទ្រីតូន មានផលិតផលអង្ករចំនួនពីរគឺ ST24 plus និង ST25*17 acid amin សម្រេចស្តង់ដារ OCOP ផ្កាយ ២ លំដាប់ថ្នាក់ស្រុក ផលិតផលប្រេងក្រូច សើចចំនួន ១ ត្រូវបានទទួលស្គាល់ជាផលិតផលឧស្សាហកម្មជនបទគំរូ តួយ៉ាងលំដាប់ថ្នាក់ជាតិឆ្នាំ ២០២១។
![]() |
កម្មាភិបាលកសិកម្មឃុំ នូយតូ ស្រុក ទ្រីតូន ឧទ្ទេសនាមអំពីលក្ខណៈប្រសិទ្ធភាពពេលធ្វើបរិវត្តកម្មពីការធ្វើស្រែងាកមកដាំសណ្តែកដីចំពោះផ្ទៃដីដាំដុះនៅតំបន់ភ្នំដែលខ្វះទឹកបង្កបង្កើនផល |
ឆ្នាំ ២០២១ ទោះបីត្រូវប្រឈមមុខជាមួយនឹងការលំបាកលំបិនជាច្រើនដោយសារការជះឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ ក៏ប៉ុន្តែស្រុក ទ្រីតូន ទាក់ទាញបានគម្រោងវិនិយោគចំនួន ៧ ដែរ។ លេចធ្លោក្នុងចំណោមនោះ គឺគម្រោងចិញ្ចឹមគោយកទឹកដោះនិងកែច្នៃទឹកដោះគោបច្ចេកវិទ្យាខ្ពស់របស់ក្រុមហ៊ុន TH ក្រុប នៅឃុំចំនួនពីរគឺ វិញយ៉ា និង វិញភឿក កម្រិត ទុនវិនិយោគសរុបចំនួន ២.៦៥៥ ពាន់លានដុង។
![]() | |
|
និទាឃរដូវថ្មីកំពុងចូលមកដល់ អាជ្ញាធរនិងប្រជាជនស្រុក ទ្រីតូន ត្រេកអរ សោមនស្សរីករាយជាមួយសមិទ្ធផលទាំងឡាយដែលសម្រេចបាន រួមគ្នាឆ្ពោះទៅរកអនាគតមួយដែលពោរពេញទៅដោយក្តីសង្ឃឹមនៅលើដែនដីរឿងព្រេងអស្ចារ្យមួយនេះ៕
Dan toc mien nui
មតិពីមិត្តអ្នកអាន