Trending now

ទីក្រុងហូជីមិញកំណត់​គោល​ដៅ​ ទទួលភ្ញៀវទេសចរណ៍​អន្តរជាតិចំនួន ៣,៥ លាននាក់ក្នុងឆ្នាំ ២០២២​

11:30 | 26/01/2022 យោងតាមវិឡូសំលេងវៀតណាម

ក្នុងសន្និសីទបូកសរុបការងារនៃវិស័យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ ២០២១ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៤ ខែមករា ទីក្រុងហូជីមិញបានកំណត់គោលដៅទទួលភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៣,៥ លាននាក់។

វៀតណាមខិតខំបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី ៣ នៅចុងត្រីមាសទី ១ ឆ្នាំ ២០២២ វៀតណាមខិតខំបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី ៣ នៅចុងត្រីមាសទី ១ ឆ្នាំ ២០២២
នៅឆ្នាំ ២០២២ នឹងមានកញ្ចប់ជំនួយចំនួន ៣ ដើម្បីជួយអាជីវកម្មជាមួយនឹងការផ្លាស់ប្តូរឌីជីថលដ៏ទូលំទូលាយ នៅឆ្នាំ ២០២២ នឹងមានកញ្ចប់ជំនួយចំនួន ៣ ដើម្បីជួយអាជីវកម្មជាមួយនឹងការផ្លាស់ប្តូរឌីជីថលដ៏ទូលំទូលាយ
សន្និសីទបូកសរុបការងារនៃវិស័យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ ២០២១។ (រូបថត៖ មន្ទីរទេសចរណ៍ទីក្រុងហូជីមិញ)
សន្និសីទបូកសរុបការងារនៃវិស័យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ ២០២១។ (រូបថត៖ មន្ទីរទេសចរណ៍ទីក្រុងហូជីមិញ)

សម្រាប់ភ្ញៀវទេសចរក្នុងស្រុក ទីក្រុងបានដាក់ចេញសេណារីយ៉ូចំនួនពីរគឺ៖ ប្រសិនបើស្ថានភាពជំងឺរាតត្បាតក្នុងប្រទេសត្រូវបានគ្រប់គ្រងយ៉ាងល្អ សកម្មភាពទេសចរណ៍នឹងដំណើរការឡើងវិញក្នុងសភាពធម្មតាថ្មី ហើយនឹងស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងស្រុកប្រមាណ ២៥ លាននាក់ ប្រាក់ចំណូលត្រូវបានប៉ាន់ស្មានសម្រេចបាន ៩៧,៧ ពាន់លានដុង។ ហើយសេណារីយ៉ូទីពីរគឺ ប្រសិនបើស្ថានភាពជំងឺរាតត្បាតនៅតែមានភាពស្មុគស្មាញនោះ ទីក្រុងនឹងព្យាយាមទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងស្រុកប្រហែល ១៨ លាននាក់ និងប្រាក់ចំណូលត្រូវបានប៉ាន់ប្រមាណសម្រេចបាន ៦៧,៧ ពាន់លានដុង។ លោកស្រី Nguyen Thi Anh Hoa ប្រធានមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ បានឲ្យដឹងថា៖

“បច្ចុប្បន្ន យើងខ្ញុំកំពុងស្ថិតក្នុងដំណាក់កាលទី ៣ នៃផែនការស្តារឡើងវិញវិស័យទេសចរណ៍ទីក្រុងហូជីមិញ។ អាចនិយាយបានថា ដំណាក់កាលទាំង ៣ នៃផែនការស្តារឡើងវិញ កំពុងត្រូវបានអនុវត្តន៍យ៉ាងត្រឹមត្រូវ។ នេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលនាំមកនូវទំនុកចិត្តដល់វិស័យទេសចរណ៍របស់ទីក្រុងហូជីមិញ ក្នុងដំណាក់កាលស្តារឡើងវិញបន្តទៀតនៅឆ្នាំ ២០២២។ យើងសង្ឃឹមថានៅឆ្នាំ ២០២២ នេះ នឹងបន្តទទួលបានការរួមដំណើរពីភាគីនានា ជាពិសេសគឺសហគ្រាស ដើម្បីវិស័យទេសចរណ៍ទីក្រុងហូជីមិញអាចស្តារឡើងវិញប្រកបដោយនិរន្តរភាព”៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ