Trending now
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖

ធានាជីវភាពរស់នៅប្រចាំថ្ងៃជូនប្រជាជនក្នុងគ្រប់កាលៈទេសៈ ដោយគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ

09:24 | 24/01/2022

នាព្រឹកថ្ងៃទី២៣ ខែមករា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយ និងជូនពរបុណ្យតេតដល់កម្មាភិបាល ប្រជាជន និងកងកម្លាំងប្រដាប់អាវុធនៅទីក្រុង Can Tho។

មាតុភូមិវៀតណាមតែងតែស្ថិតជានិច្ចក្នុងបេះដូងប្រជាជនវៀតណាមគ្រប់រូប មាតុភូមិវៀតណាមតែងតែស្ថិតជានិច្ចក្នុងបេះដូងប្រជាជនវៀតណាមគ្រប់រូប
ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន AstraZeneca វៀតណាមចូលជួបសម្តែងការគួរសមលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន AstraZeneca វៀតណាមចូលជួបសម្តែងការគួរសមលោកនាយករដ្ឋមន្ត្រី Pham Minh Chinh

អញ្ជើញជូនពរបុណ្យតេត និងជូនអំណោយដល់គ្រួសារគោលនយោបាយនិងគ្រួសារក្រីក្រ; សមាជិកសហជីព កម្មករ កម្មករក្រីក្រ ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩; ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅទីក្រុង Can Tho, លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា បក្ស រដ្ឋតែងតែកំណត់ថា ប្រជាជនជាមជ្ឈមណ្ឌល ជាប្រធានបទនិងកម្លាំងចលករ ជាគោលដៅសម្រាប់ការអភិវឌ្ឍ ពោលគឺ មិនលះបង់បរិស្ថាន វប្បធម៌និងសន្តិសុខសង្គម ជាថ្នូរនឹងកំណើនសេដ្ឋកិច្ចសាមញ្ញទៀតសោត។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ បក្ស រដ្ឋក៏ខិតខំធានាជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ដោយមិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជូនអំណោយនិងសួរសុខទុក្ខគ្រួសារគោលនយោបាយ (រូបថត៖ VGP/Nhat Bac)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជូនអំណោយនិងសួរសុខទុក្ខគ្រួសារគោលនយោបាយ (រូបថត៖ VGP/Nhat Bac)

លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ គឺជាទំនៀមទម្លាប់ដែលបង្កប់ដោយអត្តសញ្ញាណ ដែលជាលក្ខណៈវប្បធម៌ស្រស់ស្អាតរបស់ប្រទេសជាតិនិងប្រជាជនវៀតណាម។ តេត គឺជាឱកាសមួយដើម្បីបង្ហាញពីគោលការណ៍ “ផឹកទឹកនឹកឃើញប្រភពដើម” ផ្សព្វផ្សាយពីស្មារតី “ស្រលាញ់រាប់អានជួយទំនុកបំរុងគ្នាទៅវិញទៅមក”។ ទីក្រុង Can Tho ត្រូវរៀបចំឱ្យបានល្អសម្រាប់ប្រជាជនអំណរបុណ្យតេត ប្រកបដោយភាពសប្បាយរីករាយ សុវត្ថិភាព ជាពិសេសសម្រាប់អ្នកទទួលផលគោលនយោបាយ និងជនងាយរងគ្រោះ។ ជាមួយគ្នានោះ ប្រជាជនត្រូវអនុវត្តន៍វិធានការសុខាភិបាលឱ្យបានល្អក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត គោរពតាមបទបញ្ញត្តិធានាសុវត្ថិភាពចរាចរណ៍ សណ្តាប់ធ្នាប់និងសន្តិសុខសង្គម។

នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យតេត នៅបញ្ជាការដ្ឋានយោធភូមិភាគទី៩ និងទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់ នគរបាលក្រុង Can Tho។ ក្នុងឱកាសនេះផងដែរ លោកនាយករដ្ឋមន្ត្រីបានអញ្ជើញទៅសួរសុខទុក្ខសមមិត្ត Le Phuoc Tho អតីតប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម; បានទៅសួរសុខទុក្ខវីរៈអ្នកម្តាយវៀតណាម Duong Thi Nga នៅសង្កាត់ Hung Loi និងវីរៈអ្នកម្តាយវៀតណាម Dang Thi Guong នៅសង្កាត់ An Hoa ស្រុក Ninh Kieu ផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ