Trending now

ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន AstraZeneca វៀតណាមចូលជួបសម្តែងការគួរសមលោកនាយករដ្ឋមន្ត្រី Pham Minh Chinh

06:00 | 22/01/2022 យោងតាមកាសែតកងទ័ពប្រជាជន

លោក Nitin Kapoor ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន AstraZeneca វៀតណាម និងទីផ្សារអាស៊ានថ្មី បានអញ្ជើញចូលជួបសម្តែងការគួរសមនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh នារសៀលថ្ងៃទី១៩ មករា នៅទីស្តីការរដ្ឋាភិបាល។

សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញខិតខំប្រឹងប្រែងក្លាយជាសាកលវិទ្យាល័យ “គុណភាពខ្ពស់” ជួរមុខនៅអាស៊ីនិងលើពិភពលោក សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញខិតខំប្រឹងប្រែងក្លាយជាសាកលវិទ្យាល័យ “គុណភាពខ្ពស់” ជួរមុខនៅអាស៊ីនិងលើពិភពលោក
វៀតណាមអនុវត្តន៍ការប្ដេជ្ញាចិត្តនៅកិច្ចប្រជុំ COP ២៦ វៀតណាមអនុវត្តន៍ការប្ដេជ្ញាចិត្តនៅកិច្ចប្រជុំ COP ២៦
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក Nitin Kapoor ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន AstraZeneca វៀតណាមក្នុងជំនួប
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក Nitin Kapoor ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន AstraZeneca វៀតណាមក្នុងជំនួប

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់ AstraZeneca Group ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 លើឆាកអន្តរជាតិ និងនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានសាទរចំពោះក្រុមហ៊ុន AstraZeneca វៀតណាមដែលបានធ្វើការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពជាមួយក្រសួងសុខាភិបាល ក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធនានាដើម្បីបំពេញឱ្យបានទាន់ពេលវេលានូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្គត់ផ្គង់វ៉ាក់សាំង Covid-19 ចំនួន ៣០ លានដូស Covid-19 ឱ្យវៀតណាមក្នុងឆ្នាំ ២០២១។ ប្រការនេះបានរួមចំណែកជួយឱ្យវៀតណាមអនុវត្តយ៉ាងជោគជ័យនូវយុទ្ធសាស្រ្តវ៉ាក់សាំងសម្រាប់វៀតណាមអាចរស់នៅបែបគន្លងថ្មីដោយគ្រប់គ្រងជំងឺរាតត្បាត Covid-19 បានប្រសិទ្ធភាព។

លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា នាពេលកន្លងមក ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស បានអភិវឌ្ឍយ៉ាងឆាប់រហ័ស និងខ្លាំងក្លាលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ដែលក្នុងនោះមានទាំងការរួមចំណែកសំខាន់របស់ AstraZeneca Group។

ជាការឆ្លើយតប លោក Nitin Kapoor បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា និងមានប្រសិទ្ធភាពរបស់រដ្ឋាភិបាល វៀតណាម ក្នុងវិស័យការទូតវ៉ាក់សាំង ការពារ និងគ្រប់គ្រងជំងឺ។ លោកបានអះអាងថា វៀតណាមគឺជាគំរូលើពិភពលោកក្នុងការគ្រប់គ្រងជំងឺនេះ។

សម្តែងការប្តេជ្ញាចិត្តចំពោះនាយករដ្ឋមន្ត្រី លោកអគ្គនាយកក្រុមហ៊ុន AstraZeneca វៀតណាមបានអះអាងជាថ្មីម្តងទៀតថា លោកនឹងលើកកំពស់តួនាទីជាតំណាងក្រុមហ៊ុន AstraZeneca នៅវៀតណាម និងក្នុងតំបន់ អនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាម និង AstraZeneca ព្រមទាំងគាំទ្រ វៀតណាមក្លាយជាមជ្ឈមណ្ឌលឱសថឈានមុខគេក្នុងតំបន់៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស