នាថ្ងៃទី ២១ មករា នៅទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្តភាពវៀតណាម សហការជាមួយសមាគមមិត្តភាពវៀតណាម - អ៊ុយក្រែន និងស្ថានទូតអ៊ុយក្រែនប្រចាំនៅវៀតណាមបានប្រារព្ធ ពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអ៊ុយក្រែន។ (ថ្ងៃទី ២៣ មករា ឆ្នាំ ១៩៩២ - ថ្ងៃទី ២៣ មករា ឆ្នាំ ២០២២)។
![]() |
![]() |
![]() |
សម្ព័ន្ធអង្គការមិត្តភាពវៀតណាម សហការជាមួយសមាគមមិត្តភាពវៀតណាម - អ៊ុយក្រែន និងស្ថានទូតអ៊ុយក្រែនប្រចាំនៅវៀតណាមបានប្រារព្ធ ពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអ៊ុយក្រែន។ |
អញ្ជើញចូលរួមមានលោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម; ប្រធានសមាគមមិត្តភាពវៀតណាម-អ៊ុយក្រែន លោក Dang Van Chien; ភារធារីស្ថានទូតអ៊ុយក្រែនប្រចាំនៅវៀតណាមលោកស្រី Natalya Zhynkina ។
ថ្លែងមតិនៅពិធីនេះ លោក Dang Van Chien បានអះអាងថា ក្នុងដំណើរការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ អ៊ុយក្រែនតែងតែជាមិត្តប្រពៃណី និងជិតស្និទ្ធរបស់ប្រជាជនវៀតណាម។
ប្រជាជនវៀតណាមជាច្រើនជំនាន់តែងតែចងចាំ និងដឹងគុណជានិច្ចចំពោះជំនួយ និងការគាំទ្រដ៏មានតម្លៃរបស់មិត្តអ៊ុយក្រែនក្នុងប៉ុន្មានឆ្នាំតស៊ូទាមទារឯករាជ្យ ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ជាពិសេស ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតក្នុងខែមករា ឆ្នាំ១៩៩២ មកដល់បច្ចុប្បន្នេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីបានអភិវឌ្ឍយ៉ាងខ្លាំងក្លា។
ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវបានជំរុញយ៉ាងខ្លាំងក្លា និងនៅមានសក្ដានុពលខ្លាំងជាច្រើន ជាពិសេសលើវិស័យមួយចំនួនដូចជា កសិកម្ម ជលផល វាយនភណ្ឌ ការផលិតគ្រឿងយន្ត និងគ្រឿងបន្លាស់ និងការផ្ទេរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទេសចរណ៍…
ភារធារីស្ថានទូតអ៊ុយក្រែនប្រចាំនៅវៀតណាមលោកស្រី Natalya Zhynkina បានវាយតម្លៃថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ទំនាក់ទំនងរវាងវៀតណាម និងអ៊ុយក្រែនកាន់តែជិតស្និទ្ធ។ លោកស្រី Natalya Zhynkina អះអាងថា អ៊ុយក្រែនត្រៀមខ្លួនជាដៃគូជឿទុកចិត្តរបស់វៀតណាមនៅអឺរ៉ុប។ ស្ថានទូតអ៊ុយក្រែនប្រចាំនៅវៀតណាមត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលនិងគាំទ្រសមាគមមិត្តភាពវៀតណាម-អ៊ុយក្រែន ក្នុងសកម្មភាពផ្លាស់ប្តូរ មិត្តភាពរវាងប្រជាជនទាំងពីរ៕
មតិពីមិត្តអ្នកអាន