Trending now

សេតវិមាន បញ្ចេញព័ត៌មានលម្អិតជុំវិញកិច្ចសន្ទនាតាមទូរស័ព្ទរបស់លោក Trump ជាមួយប្រធានាធិបតី អ៊ុយក្រែន

05:42 | 26/09/2019

សេតវិមាន នៅថ្ងៃពុធនេះ បានបញ្ចេញព័ត៌មានលម្អិតពាក់ព័ន្ធនឹងកិច្ចសន្ទនាតាមទូរស័ព្ទរវាង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក្រោយ គណបក្សប្រជាធិបតេយ្យបើកការស៊ើបអង្កេតមួយ ដើម្បីដំណើរការនិតិវិធីចោទប្រកាន់ ឬទម្លាក់រូបលោកចេញ ពីតំណែង។

បើតាមព័ត៌មានលម្អិតខាងលើ លោក Trump បានស្នើលោក Zelensky កាលពីថ្ងៃទី ២៥ ខែកក្កដាកន្លងទៅ ឱ្យបើកការស៊ើបអង្កេតពីបទពុករលួយ លើគូប្រជែងរបស់លោកគឺ បេក្ខជនប្រធានាធិបតីអាមេរិកនៃ គណបក្សប្រជាធិបតេយ្យ លោក Joe Biden។ ពោលគឺការស៊ើបអង្កេតនេះ មានបំណងបញ្ជាក់ថាតើលោក Biden បានរារាំង ឬក៏បញ្ឈប់ការស៊ើបអង្កេតលើក្រុមហ៊ុនឧស្ម័នដ៏ធំមួយរបស់អ៊ុយក្រែន ដែលកូនប្រុសរបស់ លោកកំពុងធ្វើការឱ្យ ឬក៏យ៉ាងណា។

ព័ត៌មានលម្អិតបានស្រង់សម្ដីលោក Trump ដូច្នេះថា៖ "មានគេនិយាយជាច្រើនពីរឿងកូនប្រុសរបស់លោក Biden ហើយលោក Biden ផ្ទាល់បានព្យាយាមបញ្ឈប់ការស៊ើបអង្កេត ហើយមានមនុស្សជាច្រើនចង់ដឹងថាមានរឿង អ្វីកើតឡើងឱ្យបា្រកដ..."។ លើសពីនេះទៅទៀត លោក Donald TRump ក៏បានប្រាប់លោក Zelensky ផងដែរ ពីវិធីដែលលោក Biden កាលនៅកាន់តំណែងជាអនុប្រធានាធិបតីអាមេរិក បញ្ចុះបញ្ចូលអ៊ុយក្រែនឱ្យបណ្ដេញ រដ្ឋអាជ្ញាកំពូលលោក Viktor Shokin ចេញពីតំណែងកាលពីឆ្នាំ២០១៦។

គួរបញ្ជាក់ថា ក្រុមសមាជិកសភានៃសភាតំណាងរាស្ត្រអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ បានបើកការ ស៊ើបអង្កេតមួយជាផ្លូវការហើយ នៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីដំណើរការនីតិវិធីចោទប្រកាន់ ឬទម្លាក់ លោក Donald Trump ចេញពីតំណែងដោយចោទថាប្រធានាធិបតីអាមេរិករូបនេះបានស្វះស្វែងរកការគំាទ្រពីបរទេស ដើម្បីផ្ដួលរំលំគូប្រជែងលោក Joe Biden មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០។ ប៉ុន្តែលោក TRump បានទាត់ចោលការចោទប្រកាន់នេះ ជាមួយការសន្យាថានឹងបញ្ចេញព័ត៌មានលម្អិតពី កិច្ចសន្ទនាជាមួយលោក Zelensky៕

(ប្រភព៖ FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Pedro da Oliveira៖ ពីសាលបង្រៀន Sao Paulo ទៅស្ពានតភ្ជាប់វៀតណាម-ប្រេស៊ីល
Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា