Trending now

ការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលកសិកម្មទៅជាការកែច្នៃ

21:10 | 17/01/2022 ហេង វុធ្ធី

យុគសម័យ - នាព្រឹកថ្ងៃទី១៣ ខែមករា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានរៀបចំវេទិកាតភ្ជាប់កសិផល ៩៧០ ក្រោមប្រធានបទ “ពង្រឹងទំនាក់ទំនងរវាងផលិតកម្ម ការកែច្នៃ និងការប្រើប្រាស់បន្លែ និងផ្លែឈើ ដើម្បីទប់ទល់នឹងការលំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩”។

ការកសាងច្បាប់ត្រូវតែច្បាមជាប់នឹងតម្រូវការនៃស្ថានភាពជាក់ស្ដែង ការកសាងច្បាប់ត្រូវតែច្បាមជាប់នឹងតម្រូវការនៃស្ថានភាពជាក់ស្ដែង
វៀតណាម-ឡាវ ចែករំលែកបទពិសោធន៍ក្នុងការកសាងបក្ស វៀតណាម-ឡាវ ចែករំលែកបទពិសោធន៍ក្នុងការកសាងបក្ស
ការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលកសិកម្មទៅជាការកែច្នៃ

ការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលកសិកម្មទៅជាការកែច្នៃ

នៅក្នុងវេទិកានេះ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Tran Thanh Nam បានគូសបញ្ជាក់ថា នាពេលថ្មីៗនេះ វៀតណាមកំពុងផ្តោតសំខាន់លើការនាំចេញផលិតផលស្រស់ ប៉ុន្តែមិនបានយកចិត្តទុកដាក់ច្រើនក្នុងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីនាំផលិតផលទៅកាន់ទីផ្សារ រោងចក្រកែច្នៃ ដើម្បីពង្រីកបណ្តាញប្រើប្រាស់។

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីកសាងតំបន់នៃវត្ថុធាតុដើមមានគុណភាពសម្រាប់កែច្នៃ និងនាំចេញ។ នៅឆ្នាំ ២០២១ ក្រសួងបានសាកល្បងសាងសង់ក្នុងខេត្តចំនួន ១១ នៃតំបន់វត្ថុធាតុដើមផ្លែឈើ កាហ្វេ ឈើ គ្រឿងសមុទ្រ... ដើម្បីជាមូលដ្ឋានក្នុងការចម្លងនៅទូទាំងប្រទេសនាពេលខាងមុខ ក្នុងទិសដៅកសាងតំបន់វត្ថុធាតុដើមធំៗ។

ឈរលើមូលដ្ឋាននោះ លោកអនុរដ្ឋមន្ត្រី Tran Thanh Nam បានសង្កត់ធ្ងន់ថា ដើម្បីកសាងខ្សែសង្វាក់ប្រកបដោយនិរន្តរភាពក្នុងផលិតកម្ម ការពារ និងកែច្នៃផលិតផល ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការគ្រប់ផ្នែកពីសហគ្រាស និងសហករណ៍ ជាដើម។ បន្ថែមពីលើការកសាងខ្សែសង្វាក់នាំចេញ មូលដ្ឋាន និងតំបន់វត្ថុធាតុដើមត្រូវយកចិត្តទុកដាក់លើការកសាងទំនាក់ទំនងដើម្បីនាំផលិតផលចូលទៅក្នុងរោងចក្រកែច្នៃ៕

ហេង វុធ្ធី

vietnamplus.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការ FAVIJA និងនិស្សិតជប៉ុនបរិច្ចាគរទេះរុញដល់ជនពិការនៅប្រទេសវៀតណាម
វៀតណាមបន្តអះអាងពីតួនាទីសកម្មរបស់ខ្លួននៅក្នុងសហគមន៍ភាសាបារាំង
ទីក្រុងហូជីមិញ និងខេត្តយ៉ាម៉ាហ្គូជី កំពុងពង្រឹងការផ្លាស់ប្តូរប្រជាជន និងសម្របសម្រួលការបណ្តុះបណ្តាលតំណាងរាស្ត្រជាប់ឆ្នោត
ការចេញកម្មវិធីសកម្មភាពដើម្បីអនុវត្តសេចក្តីសម្រេចលេខ 80-NQ/TW ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម
ផែនការសម្រាប់ការអនុវត្តច្បាប់ស្តីពីសារព័ត៌មាន