Trending now

វៀតណាម-ឡាវ ចែករំលែកបទពិសោធន៍ក្នុងការកសាងបក្ស

09:13 | 18/10/2021

នាថ្ងៃទី១៥ ខែតុលា នៅទីស្នាក់ការមជ្ឈិមបក្ស លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស បានពិភាក្សាជាមួយលោក Bounthong Chitmany សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្សប្រជាជនបដិវត្តឡាវ អនុប្រធានរដ្ឋសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវតាមប្រព័ន្ធវីដេអូ។

វៀតណាម - ឡាវ ដាក់ឱ្យដំណើរការច្រកព្រំដែនអន្តរជាតិ Nam Giang និង Dac Ta Ooc វៀតណាម - ឡាវ ដាក់ឱ្យដំណើរការច្រកព្រំដែនអន្តរជាតិ Nam Giang និង Dac Ta Ooc
ពិធីបុណ្យចូលឆ្នាំប្រពៃណីនៅកម្ពុជា ឡាវ និងថៃនៅទីក្រុង Vung Tau បានរួមចំណែកដល់ការរឹតបន្តឹងសាមគ្គីភាពនិងមិត្តភាព ពិធីបុណ្យចូលឆ្នាំប្រពៃណីនៅកម្ពុជា ឡាវ និងថៃនៅទីក្រុង Vung Tau បានរួមចំណែកដល់ការរឹតបន្តឹងសាមគ្គីភាពនិងមិត្តភាព

ក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីររូបបានជូនដំណឹងអំពីស្ថានភាពនៃបក្សនិមួយៗ ប្រទេសនិមួយៗ និងចែករំលែកបទពិសោធន៍ក្នុងការកសាងបក្ស កសាងប្រព័ន្ធនយោបាយ និងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតរបស់បក្សនិមួយៗ។ ថ្នាក់ដឹកនាំទាំងពីរការក៏បានចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនិងគ្រប់គ្រងជំងឺ Covid-19 ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅប្រទេសនិមួយៗ នៅពេលកន្លងមក ហើយសង្កត់ធ្ងន់ថា ទោះបីជួបការលំបាកខ្លាំងក៏ដោយ ប៉ុន្តែ ភាគីទាំងពីរតែងតែជួយគាំទ្រគ្នាទៅវិញទៅមក ប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា បង្ហាញភាពជិតស្និទ្ធនិងប្រពៃណីជួយគ្នាទៅវិញទៅមករវាងប្រជាជាតិវៀតណាម - ឡាវ។

វៀតណាម-ឡាវ ចែករំលែកបទពិសោធន៍ក្នុងការកសាងបក្ស
លោក Vo Van Thuong ថ្លែងនៅកិច្ចសន្ទនា (រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំងពីរ ប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្ដែងឲ្យប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកាភាពសហការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរនិងប្រទេសទាំងពីរ ហើយផ្តោតទៅលើការរៀបចំដោយជោគជ័យនូវដំណើរទស្សនកិច្ច កិច្ចសន្ទនារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរ បង្កើនការចែករំលែកព័ត៌មាននិងបទពិសោធន៍ក្នុងការកសាងបក្ស កសាងប្រព័ន្ធនយោបាយ អភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធ្វើសមាហរណកម្មអន្តរជាតិ រៀបចំវគ្គបណ្ដុះបណ្ដាលនិងបំប៉ន់សម្រាប់កម្មាភិបាលគ្រប់លំដាប់ថ្នាក់នៃបក្សប្រជាជនបដិវត្តឡាវ ជម្រុញផ្សព្វផ្សាយឲ្យប្រជាជន ជាពិសេសគឺជំនាន់ក្រោយ អំពីទំនាក់ទំនងពិសេសវៀតណាម-ឡាវ សហការរៀបចំសកម្មភាពរំលឹកខួបលើកទី៦០ នៃទិវាបង្កើតទំនាក់ទំនងការទូតនិងលើកទី៤៥នៃថ្ងៃចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ ឡាវ-វៀតណាមនៅឆ្នាំ ២០២២ អនុវត្តយ៉ាងសកម្មនូវគម្រោងសហប្រតិបត្តិការទ្វេភាគីមួយចំនួន៕

kh.qdnd.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត និងក្រុងចំនួនប្រាំពីរនៅភាគខាងត្បូងកំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ដោយទូកឆ្លងកាត់ព្រំដែន និងប្រយុទ្ធប្រឆាំងនឹ
នាយករដ្ឋមន្ត្រី៖ បន្តផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង និងម៉ឺងម៉ាត់លើការអនុវត្តភារកិច្ច IUU
បញ្ជាការដ្ឋានតំបន់លេខ ៤ នៃកងឆ្មាំសមុទ្រលើកទឹកចិត្តនាយទាហាន និងពលទាហានមុនបេសកកម្មប្រឆាំងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
អ្នកប្រាជ្ញហ្វាំងឡង់៖ វៀតណាមគួរតែផ្តល់អាទិភាពដល់សេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទាំងអស់របស់ខ្លួន
លោកបណ្ឌិត Nguyen Hong Son៖ ទាញយកប្រយោជន៍ពីបញ្ញារបស់ជនជាតិវៀតណាមនៅក្រៅប្រទេស ដើម្បីលើកកម្ពស់ការអភិវឌ្ឍ និងនវានុវត្តន៍វិស័យឯកជន