Trending now

គោលនយោបាយ និងការអភិវឌ្ឍ៖ រួមដៃគ្នាប្រយុទ្ធជាមួយបញ្ហាអាពាហ៍ពិពាហ៍កុមារ

09:19 | 15/01/2022

Huong Hoa និង Dakrong គឺជាស្រុកតំបន់ភ្នំពីរនៃខេត្ត Quang Tri ដែលមានប្រជាជនជាង ៥០% ជាជនជាតិភាគតិច។

កម្មវិធី «និទាឃរដូវសម្រាប់ប្អូនកុមារ» លើកទី ១៥ កម្មវិធី «និទាឃរដូវសម្រាប់ប្អូនកុមារ» លើកទី ១៥
ការប្រកួតប្រជែងសម្រាប់អ្នកសារព័ត៌មាន ការប្រកួតប្រជែងសម្រាប់អ្នកសារព័ត៌មាន "ផ្សព្វផ្សាយព័ត៌មានអំពីអំពើហិង្សាលើស្ត្រី និងកុមារី"

ប៉ុន្មានឆ្នាំមកនេះ ស្ថានភាពអាពាហ៍ពិពាហ៍កុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិតនៅតែមាននៅទីនេះ។ ដើម្បីលើកកម្ពស់ជីវភាពរបស់កុមារ និងសហគមន៍ ក្នុងរយៈពេលកន្លងមក មន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ច រួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្ត Quang Tri បានអនុវត្តកម្មវិធី និងគម្រោងជាច្រើន ស្តីពីការការពារកុមារ។

គោលនយោបាយ និងការអភិវឌ្ឍ៖ រួមដៃគ្នាប្រយុទ្ធជាមួយបញ្ហាអាពាហ៍ពិពាហ៍កុមារ
ស្ថានភាពអាពាហ៍ពិពាហ៍កុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិតនៅតែមាននៅទីនេះ

លោកស្រី Nguyen Thi Ai Loan ប្រធានផ្នែកការពារកុមារ និងសមភាពយេនឌ័រ ខេត្ត Quang Tri បានឲ្យដឹងថា៖ “ក្នុងរយៈពេលកន្លងមក ផែនការលេខ ៦៧៨/KH-UBND ត្រូវបានអនុវត្តនាថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៧ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការអនុវត្តគម្រោង “ការបង្ការ និងឆ្លើយតបចំពោះអំពើហិង្សាលើមូលដ្ឋានដំណាក់កាល ២០១៦-២០២០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៣០”; កម្មវិធីជាតិស្តីពីការការពារកុមារសម្រាប់ឆ្នាំ ២០១៦-២០២០; ផែនការលេខ ១០៣/KH-UBND ចុះថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៦ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការអនុវត្តគម្រោង “កាត់បន្ថយបញ្ហាអាពាហ៍ពិពាហ៍កុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិតនៅតំបន់ជនជាតិភាគតិច ឆ្នាំ២០១៥-២០២០” មន្ទីរការងារ-យុទ្ធជនពិការ និងសង្គមកិច្ច បានសម្របសម្រួលជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់…។ យ៉ាងណាក៏ដោយ ក៏ចំនួនករណីអាពាហ៍ពិពាហ៍ដែលមិនគ្រប់អាយុនៅតែមានច្រើនដែរ។

ប្រឈមមុខនឹងស្ថានភាពនោះ មន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ច របស់ខេត្តបានដឹកនាំការអនុវត្តនូវរាល់ដំណោះស្រាយដើម្បីបង្កើតការឯកភាពគ្នាក្នុងសហគមន៍ភូមិ សម្រាប់ការបង្ការ និងគ្រប់គ្រងការរៀបការមុនអាយុកំណត់។ បន្ថែមពីលើការរៀបចំការស៊ើបអង្កេតឯករាជ្យលើអាពាហ៍ពិពាហ៍កុមារ ការបន្តសកម្មភាពឃោសនា ការផ្តល់ជំនួយខាងជីវភាព និងការបង្កើតការងារ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាលា និងសហគមន៍ ... សំដៅកាត់បន្ថយចំនួនកុមាររងគ្រោះ ការរំលោភបំពាន និងអំពើហិង្សា ជាពិសេសដោយសារមានការសម្របសម្រួលជាមួយអាជ្ញាធរនៃស្រុក Huong Hoa និង Dakrong បានជាភូមិៗនៅតំបន់ជនជាតិភាគតិចបានអនុវត្តការមិនឱ្យអាពាហ៍ពិពាហ៍កុមារ។ នៅឆ្នាំ២០២១ ស្ថាប័នមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានរៀបចំបទកំណត់ “ភូមិគ្មានអាពាហ៍ពិពាហ៍កុមារ” នៅតាមភូមិ៖ A Dang, Ra Po, Thanh 1...

តាមលោកស្រី Nguyen Thi Ai Loan បន្ទាប់ពីរយៈពេលជាង ៥ ឆ្នាំនៃការអនុវត្តគម្រោង ដោយមានការចូលរួមយ៉ាងសកម្មរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ ស្ថាប័ននយោបាយសង្គម បានជាស្ថានភាពនៃអាពាហ៍ពិពាហ៍កុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិតនៅខេត្ត Quang Tri មានករណីថយចុះគួរឱ្យកត់សម្គាល់។

ទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពលមិនបានសម្រេចដូចការរំពឹងទុកនោះទេ គឺនៅតែមានករណីអាពាហ៍ពិពាហ៍កុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិតកើតមានឡើង។ ពោលគឺមានហេតុផលជាច្រើនដែលនាំអោយមានបញ្ហាខាងលើ ក្នុងនោះភាគច្រើនគឺដោយសារការយល់ដឹងមានកម្រិត ទំនៀមទំលាប់ដែលដើរថយក្រោយរបស់ប្រជាជន នៅតែជាគោលគំនិតនៃការអាពាហ៍ពិពាហ៍ក្នុងត្រកូលដើម្បីរក្សាការពារទ្រព្យសម្បត្តិគ្រួសារ មិននាំទ្រព្យសម្បត្តិទៅគ្រួសារនៃត្រកូលផ្សេងទៀត។ ក្រៅពីនេះនៅមានគំនិតចង់មានកូន មានកម្លាំងពលកម្មច្រើនក្នុងគ្រួសារ...

ជាពិសេសក្នុងដំណើរការអនុវត្តគម្រោងនៅមានការលំបាក និងចំណុចខ្វះខាត។ ដែលក្នុងនោះ ការលំបាកដ៏ធំបំផុតនាពេលបច្ចុប្បន្ននៅពេលអនុវត្តច្បាប់ និងគោលនយោបាយស្តីពីសមភាពយេនឌ័រ គឺថាចំនួនបុគ្គលិកដែលធ្វើការលើផ្នែកនេះមានការខ្វះខាត និងជំនាញមានកម្រិត។ ការងារអប់រំ និងឃោសនាមិនត្រូវបានគេអនុវត្តឲ្យបានទូលំទូលាយទេ។

ម៉្យាងវិញទៀត ការយល់ដឹងត្រឹមត្រូវនៃច្បាប់ស្តីពីសមភាពយេនឌ័រនៅក្នុងស្ថាប័ន អង្គការ មូលដ្ឋាន និងកម្មាភិបាល និងប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយ ធនធានហិរញ្ញវត្ថុដើម្បីអនុវត្តលើសកម្មភាពទ្រង់ទ្រាយធំដើម្បីគាំទ្រជួយស្ត្រីក្នុងការសម្រេចបាននូវគោលដៅសមភាពយេនឌ័រ៕

Quan doi Nhan dan

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកប្រាជ្ញចិន៖ សមាជជាតិលើកទី១៤ បើកដំណាក់កាលថ្មីមួយនៅក្នុងដំណើរការកែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម
លោក Thomas Gass ឯកអគ្គរដ្ឋទូតស្វីស៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១៦ គឺជាឱកាសមួយដើម្បីធានាថា គោលនយោបាយ និងគំនិតផ្តួចផ្តើមទាំងអស់ត្រូវបានអនុ
ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន Kohdayar Marri៖ វៀតណាមកំពុងដើរលើផ្លូវឆ្ពោះទៅរកភាពជោគជ័យដ៏អស្ចារ្យជាមួយនឹងស្មារតីនៃ "ការសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យ"
កោះភូកុកនៅតែជាប់ក្នុងបញ្ជីកោះស្អាតបំផុតទាំង ១០ នៅអាស៊ី
ការលើកកម្ពស់ដំណើរការផ្លាស់ប្តូរឌីជីថលជាតិ ដោយមានគោលបំណងឆ្ពោះទៅរកការបង្កើតប្រទេសឌីជីថលមួយ