Trending now

ការប្រកួតប្រជែងសម្រាប់អ្នកសារព័ត៌មាន "ផ្សព្វផ្សាយព័ត៌មានអំពីអំពើហិង្សាលើស្ត្រី និងកុមារី"

00:00 | 12/12/2021

ការប្រកួតនេះគឺជាឱកាសមួយសម្រាប់វិទ្យុសម្លេងវៀតណាម និង UNESCO ណែនាំដល់អ្នកសារព័ត៌មានអំពីសៀវភៅណែនាំជាភាសាវៀតណាមអំពី “ការផ្សព្វផ្សាយព័ត៌មានអំពើហិង្សាលើស្ត្រី និងកុមារី” បោះពុម្ពដោយអង្គការ UNESCO ។

អ្នក​កាសែត​ជាមួយបញ្ហា​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ អ្នក​កាសែត​ជាមួយបញ្ហា​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ
UN លើកឡើង​ពី​តួនាទី​ដ៏​សំខាន់​របស់​ស្ត្រី​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ពិភពលោក​ UN លើកឡើង​ពី​តួនាទី​ដ៏​សំខាន់​របស់​ស្ត្រី​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ពិភពលោក​

ការប្រកួតនេះគឺជាឱកាសមួយសម្រាប់វិទ្យុសម្លេងវៀតណាម និងអង្គការ UNESCO ណែនាំដល់អ្នកសារព័ត៌មាន និងអ្នកសារព័ត៌មាននូវសៀវភៅណែនាំជាភាសាវៀតណាមអំពី “ការផ្សព្វផ្សាយស្តីពីអំពើហិង្សាលើស្ត្រី និងកុមារី” បោះពុម្ពដោយអង្គការយូណេស្កូ។

ការប្រកួតប្រជែងសម្រាប់អ្នកសារព័ត៌មាន
សៀវភៅណែនាំអំពី“ការផ្សព្វផ្សាយស្តីពីអំពើហិង្សាលើស្ត្រី និងកុមារី”

ការប្រកួតនេះគឺសម្រាប់អ្នកយកព័ត៌មាន អ្នកកាសែត អ្នកថតរូប អ្នកកែសម្រួលនិងច្រើនទៀត ធ្វើការនៅទីភ្នាក់ងារសារព័ត៌មានវៀតណាម ដូចជា ស្ថានីយ៍ទូរទស្សន៍ ស្ថានីយ៍វិទ្យុ កាសែតអេឡិចត្រូនិក កាសែតបោះពុម្ព។ល។ ការប្រកួតនេះមានសំណួរចំនួន ១០ ដែល​ក្នុងនោះមានសំនួរចំនួន ៩ ជាជម្រើសនិងសំណួរ ១ សរសេរដែលទាក់ទងនឹងប្រធានបទអំពីយេនឌ័រដែលមាននៅក្នុង "សៀវភៅណែនាំសម្រាប់ការផ្សព្វផ្សាយព័ត៌មានអំពីអំពើហិង្សាលើស្ត្រី និងកុមារី" ។

អ្នកចូលរួមក្នុងការប្រឡងនេះអាចចូលទៅកាន់តំណភ្ជាប់ https://bit.ly/3dxTkeY ដើម្បីស្វែងយល់ និងបង្កើនចំណេះដឹងរបស់ពួកគេអំពីរបៀបផ្សព្វផ្សាយព័ត៌មានអំពីអំពើហិង្សាលើស្ត្រី និងកុមារី ហើយចុះឈ្មោះចូលរួមការប្រកួត។ ការប្រកួត​ទទួល​អត្ថបទ​​ដល់​ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១។

ទាក់ទិននឹងរចនាសម្ព័នរង្វាន់ គណៈកម្មាធិការរៀបចំការប្រកួតនឹងផ្តល់រង្វាន់ ០១ រង្វាន់មានតម្លៃ ៩.០០០.០០០ ដុង រង្វាន់ទី ០១ មានតម្លៃ ៧.០០០.០០០ ដុង និង ០១ រង្វាន់ទី ៣ មានតម្លៃ ៥.០០០.០០០ ដុង៕

vov

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra បានបំផុសចលនាដំណាក់កាលគំហុកប្រមូលយក ADN បើកបន្ថែមឱកាសកំណត់អត្តសញ្ញាណយុទ្ធជនពលី
ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន
ហេដ្ឋារចនាសម្ព័ន្ធថាមពល - មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ
ទីលានលេងកីឡារឹតបន្តឹងចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅរុស្ស៊ី
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស