Trending now

កម្មវិធី «និទាឃរដូវសម្រាប់ប្អូនកុមារ» លើកទី ១៥

10:58 | 11/01/2022 យោងតាមវិឡូសំលេងវៀតណាម

នាយប់ថ្ងៃទី ៩ មករា នៅទីក្រុងហាណូយ ក្រុមប្រឹក្សានៃមូលនិធិគាំពារកុមារវៀតណាមបានសម្របសម្រួលជាមួយអង្គភាពផ្សេងៗ រៀបចំកម្មវិធីសិល្បៈលើកទី ១៥ «និទាឃរដូវសម្រាប់ប្អូនៗកុមារ» ដោយប្រធានបទ «ដើម្បីថ្ងៃស្អែកភ្លឺស្វាង»។

កម្មវិធី “ការធ្វើសកម្មភាពស្ម័គ្រចិត្តរដូវរងារ និងនិទាឃរដូវ” កម្មវិធី “ការធ្វើសកម្មភាពស្ម័គ្រចិត្តរដូវរងារ និងនិទាឃរដូវ”
កម្មវិធី “ចំណងមេត្រីភាពរវាងកងទ័ពនិងប្រជាជន” លើកតម្កើងគំរូឆ្នើមក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ កម្មវិធី “ចំណងមេត្រីភាពរវាងកងទ័ពនិងប្រជាជន” លើកតម្កើងគំរូឆ្នើមក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩
ការសម្តែងសិល្បៈក្នុងកម្មវិធី
ការសម្តែងសិល្បៈក្នុងកម្មវិធី

តាមរយៈបទយកការណ៍ខ្លីៗនៅក្នុងកម្មវិធី អ្នកទស្សនាអាចយល់ពីការឈឺចាប់ និងការបាត់បង់របស់ប្អូនៗកុមារក្នុងអំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតនេះ ហើយនៅពេលជាមួយគ្នានេះ មានអារម្មណ៍ថា មានការចែករំលែកភាពកក់ក្ដៅទឹកចិត្តសប្បុរធម៌និងការយកចិត្តទុកដាក់ពីសប្បុរសជន ភ្នាក់ងារ អង្គការ និងអាជីវកម្ម។ ថ្លែងមតិនៅកម្មវិធីនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ប្រធានក្រុមប្រឹក្សានៃមូលនិធិគាំពារកុមារវៀតណាមបានសង្កត់ធ្ងន់ថា៖ “ខ្ញុំសង្ឃឹមនិងជឿជាក់ថា អង្គការមហាជន គ្រួសារនិងសាលាសង្គមកិច្ច សប្បុរសជន បន្តយកចិត្តទុកដាក់ និងគាំទ្របុព្វហេតុនៃការថែទាំ ការអប់រំ និងការពារកុមារជាទូទៅ និងមូលនិធិគាំពារកុមារវៀតណាមនិយាយដោយឡែក។ គ្មានប្អូនៗកុមារណាមួយត្រូវទុកចោលនៅពីក្រោយឡើយ ហើយយើងត្រូវជួយក្មេងៗទាំងអស់ឲ្យរស់នៅ សិក្សារៀនសូត្រ ក្នុងស្ថានភាពល្អបំផុត ដើម្បីប្អូនៗអាចក្លាយជាពលរដ្ឋមានប្រយោជន៍សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត”។

តាមរយៈរៀបចំចំនួន ១៤ លើកមក កម្មវិធី “និទាឃរដូវដើម្បីប្អូនៗកុមារ” បានរៃអង្គាសប្រាក់បានជាង ១.២០០ ពាន់លានដុង និងជួយដល់កុមារប្រហែល ១ លាននាក់ តាមរយៈកម្មវិធីផ្សេងៗផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦
សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)