Trending now

វៀតណាមកំណត់ទិសដៅកំណើនសេដ្ឋកិច្ចពី ៦ ទៅ ៦,៥% នៅឆ្នាំ ២០២២

14:50 | 11/01/2022

ដោយកំណត់ថា ឆ្នាំ ២០២២នេះ នឹងជាឆ្នាំដែលបញ្ហាប្រឈមច្រើនជាងអំណោយផល រដ្ឋាភិបាលបានបង្កើតដំណោះស្រាយព្រមៗគ្នាជាច្រើន ដោយបានខិតខំសម្រេចកំណើន ៦-៦.៥% និង GDP សម្រាប់មនុស្សម្នាក់សម្រេចបាន ៣.៩០០ ដុល្លារអាមេរិក។

UOB ព្យាករថា កំណើន GDP របស់វៀតណាមនឹងសម្រេចបាន ៦.៨% នៅក្នុងឆ្នាំ ២០២២ UOB ព្យាករថា កំណើន GDP របស់វៀតណាមនឹងសម្រេចបាន ៦.៨% នៅក្នុងឆ្នាំ ២០២២
នៅឆ្នាំ ២០២២ វៀតណាមនឹងក្លាយជាទីផ្សារដ៏សំខាន់សម្រាប់សម្ព័ន្ធក្រុមហ៊ុនលក់រាយរបស់ជប៉ុន នៅឆ្នាំ ២០២២ វៀតណាមនឹងក្លាយជាទីផ្សារដ៏សំខាន់សម្រាប់សម្ព័ន្ធក្រុមហ៊ុនលក់រាយរបស់ជប៉ុន
វៀតណាមកំណត់ទិសដៅកំណើនសេដ្ឋកិច្ចពី ៦ ទៅ ៦,៥% នៅឆ្នាំ ២០២២
វៀតណាមកំណត់ទិសដៅកំណើនសេដ្ឋកិច្ចពី ៦ ទៅ ៦,៥% នៅឆ្នាំ ២០២២

គោលដៅទាំងនេះត្រូវបានលើកឡើងនៅក្នុងសេចក្តីសម្រេចចិត្ត លេខ ០១ដែលរដ្ឋាភិបាលទើបតែបានចេញផ្សាយអំពីភារកិច្ចនិងដំណោះស្រាយសំខាន់ៗ ដើម្បីអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការប៉ាន់ប្រមាណថវិការដ្ឋក្នុងឆ្នាំ ២០២២នេះ។

វិស័យផ្តោតសំខាន់ចំនួនបីដែលត្រូវបានរដ្ឋាភិបាលស្នើឲ្យផ្តោតការយកចិត្តទុកដាក់គឺ៖ ការស្តារនិងជំរុញផលិតកម្មនិងអាជីវកម្ម;ជំរុញការនាំចេញ; ជំរុញការបើកចំណាយដើមទុនសាធារណៈ និងកៀរគរធនធានទាំងអស់ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។ ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់នោះ ដំណោះស្រាយទីមួយដែលរដ្ឋាភិបាលបញ្ជាឲ្យប្រតិបត្តិគឺត្រូវអនុវត្តន៍យ៉ាងបត់បែន និងប្រកបដោយប្រសិទ្ធភាពនូវគោលដៅទាំងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទន្ទឹមនឹងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា