Trending now

UOB ព្យាករថា កំណើន GDP របស់វៀតណាមនឹងសម្រេចបាន ៦.៨% នៅក្នុងឆ្នាំ ២០២២

09:00 | 02/01/2022

- យោងតាមការវាយតម្លៃរបស់ធនាគារ United Oversea Bank កំណើន GDP របស់វៀតណាមក្នុងត្រីមាសទី ៤ ឆ្នាំ ២០២១ បានងើបឡើងវិញដល់ ៥.២២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ធនាគារ Standard Chartered ព្យាករណ៍ថា GDP វៀតណាមនឹងកើន ៧,៣%ក្នុងឆ្នាំ២០២២ ធនាគារ Standard Chartered ព្យាករណ៍ថា GDP វៀតណាមនឹងកើន ៧,៣%ក្នុងឆ្នាំ២០២២
វៀតណាមកាត់បន្ថយចំណាយបង្កើនការចូលរួមវិភាគទានដល់ផលិតផលក្នុងស្រុកសរុប (GDP) វៀតណាមកាត់បន្ថយចំណាយបង្កើនការចូលរួមវិភាគទានដល់ផលិតផលក្នុងស្រុកសរុប (GDP)

កំណើនសេដ្ឋកិច្ចវៀតណាមនៅក្នុងឆ្នាំ២០២២ត្រូវបានព្យាករថា​មានប្រហែល ៦,៨%។ នោះគឺជាការព្យាករណ៍របស់ធនាគារ United Oversea bank (UOB) ដែលមានទីស្នាក់ការនៅប្រទេសសិង្ហបុរីសម្រាប់កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២២។ ការព្យាករណ៍នេះគឺទាបជាងតួលេខ ៧.៤% របស់ UOB សម្រាប់កំណើនសេដ្ឋកិច្ចវៀតណាមពីមុន។

UOB ព្យាករថា កំណើន GDP របស់វៀតណាមនឹងសម្រេចបាន ៦.៨% នៅក្នុងឆ្នាំ ២០២២
រូបឧទាហរណ៍៖ vov.vn

យោងតាមការវាយតម្លៃរបស់ធនាគារ United Oversea Bank កំណើន GDP របស់វៀតណាមក្នុងត្រីមាសទី ៤ ឆ្នាំ ២០២១ បានងើបឡើងវិញដល់ ៥.២២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយផ្ទុយទៅនឹងការធ្លាក់ចុះ -6.02% ក្នុងត្រីមាសទីបីនៃឆ្នាំ២០២១។ ហេតុផលគឺថាវាត្រូវបានជួយគាំទ្រដោយសកម្មភាពពាណិជ្ជកម្មបរទេស ខណៈពេលដែលវិស័យនានាក្នុងស្រុកបន្តដំណើរការតិចតួចចំពេលមានជំងឺរាតត្បាត។ បរិយាកាសអតិផរណាមានស្ថិរភាពបង្ហាញថា ធនាគាររដ្ឋវៀតណាមមានសមត្ថភាពរក្សាគោលនយោបាយអត្រាការប្រាក់ឱ្យមានស្ថិរភាព ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ។ ធនាគារ United Oversea Bank (UOB) ចាត់ទុកការស្ទុះងើបឡើងវិញក្នុងកម្រិតវិជ្ជមាននៅក្នុងត្រីមាសទី ៤ បាន​បង្ហាញថាសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសវៀតណាមកំពុងវិលទៅរកភាពប្រក្រតីជាបណ្តើរៗ៕

kh.qdnd.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម