Trending now

ពិធីរំលឹកខួបលើកទី ៤៣ ឆ្នាំ ទិវា​ជ័យជំនះ​នៃ​សង្គ្រាម​ការពារ​ព្រំដែន​ភាគនិរតី

23:22 | 07/01/2022 យោងតាមវិឡូសំលេងវៀតណាម

នាព្រឹកថ្ងៃទី ៧ មករា សម្ព័ន្ធបណ្ដាអង្គការមិត្តភាពនិងសមាគមន៍មិត្តភាពវៀតណាម - កម្ពុជា ទីក្រុងហូជីមិញបានរៀបចំពិធីសំណេះសំណាលក្នុងឱកាសរំលឹកខួបលើកទី ៤៣ ឆ្នាំ នៃទិវាជ័យជំនះនៃសង្គ្រាមការពារព្រំដែនភាគនិរតី និងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាទទួលបានជ័យជំនះលើរបបប្រល័យពូជសាសន៍នៅកម្ពុជា (៧ មករា ១៩៧៩ - ៧ មករា ២០២២)។

ជ័យជំនះនៃសាមគ្គីភាពវៀតណាម-កម្ពុជា ជ័យជំនះនៃសាមគ្គីភាពវៀតណាម-កម្ពុជា
វៀតណាមគ្រប់គ្រងសកម្មភាពឆ្លងដែន​យ៉ាង​តឹងរ៉ឹង​ដើម្បី​ការពារ​កូវីដ-១៩ វៀតណាមគ្រប់គ្រងសកម្មភាពឆ្លងដែន​យ៉ាង​តឹងរ៉ឹង​ដើម្បី​ការពារ​កូវីដ-១៩
ប្រជាជនកម្ពុជាជូនដំណើរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបំពេញកាតព្វកិច្ចអន្តរជាតិ ហើយបានធ្វើដំណើរត្រឡប់ទៅមាតុភូមិវិញ (រូបថត៖ VNA)
ប្រជាជនកម្ពុជាជូនដំណើរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបំពេញកាតព្វកិច្ចអន្តរជាតិ ហើយបានធ្វើដំណើរត្រឡប់ទៅមាតុភូមិវិញ (រូបថត៖ VNA)

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោក Nguyen Van Trieu អនុប្រធានអចិន្ត្រៃយ៍នៃសមាគមមិត្តភាពវៀតណាម-កម្ពុជា នៅទីក្រុងហូជីមិញ បានអះអាងថា ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ត្រូវបាចារឹកក្នុងប្រវត្តិសាស្ត្រ ដែលប្រដូចជាសញ្ញាសម្គាល់នៃស្មារតីសាមគ្គីភាពអន្តរជាតិដ៏ស្មោះត្រង់ និងទំនាក់ទំនងមិត្តភាពពិសេសរវាងប្រជាជាតិទាំងពីរវៀតណាម-កម្ពុជា នាំប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ និងឈានចូលយុគសម័យថ្មី៖ ឯករាជ្យ សេរីភាព ការរស់រានមានជីវិតឡើងវិញ ព្រមទាំងបើកចេញទំព័រថ្មីមួយក្នុងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។ ទំនាក់ទំនងសាមគ្គីភាពរបស់ប្រជាជននៃប្រទេសទាំងពីរគឺជាប្រភពកម្លាំងពលំ ហើយជាកត្តាដ៏សំខាន់ ដែលនាំមកនូវជ័យជំនះដ៏មហិមានៅប្រទេសនីមួយៗ។តត្តានេះត្រូវបានបន្តមរតកដល់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺមនុស្សជំនាន់ក្រោយ។

ចំណែកឯ លោក អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញសុខ ដារ៉េត បានឲ្យដឹងថា៖ ប្រជាជនកម្ពុជាជានិច្ចកាលដឹងគុណ និងចងចាំគុណបំណាច់ដ៏ប្រសើរថ្លៃថ្លានេះ ហើយជានិច្ចកាលចងចាំថា ថ្ងៃទី ៧ មករា គឺជាថ្ងៃកំណើតទី ២ របស់យើងខ្ញុំទាំងអស់គ្នា។ នេះគឺជាសច្ចភាព ដែលគ្មាននរណាម្នាក់អាចបំភ្លៃ មូលបង្កាច់បង្ខូច ឬបំភ្លេចបានឡើយ។

នាថ្ងៃដដែលនោះ នៅរាជធានីភ្នំពេញ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញសារលិខិត៖ កម្ពុជាចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេងរបស់កម្មាភិបាល និងយុទ្ធជននៃ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានបូជាសាច់ស្រស់ឈាមស្រស់ និងពលីកម្មយ៉ាងអង់អាចក្លាហាន ក្នុងការប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរាំងស្កាត់ពូកវាវិលត្រឡប់មកវិញ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ