Trending now
អបអរសាទរខួបលើកទី ៤៣ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារព្រំដែនភាគនិរតីនៃមាតុភូមិ និងជាមួយកងទ័ព និងប្រជាជនកម្ពុជាកម្ចាត់របបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ / ៧ មករា ២០២២)

ជ័យជំនះនៃសាមគ្គីភាពវៀតណាម-កម្ពុជា

23:14 | 07/01/2022 យោងតាមកាសែតកងទ័ពប្រជាជន

ថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ បានឆ្លាក់ក្នុងប្រវត្តិសាស្ត្រ ជាព្រឹត្តិការណ៍សំខាន់ៗនៃសាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ ភក្តីភាព និងមិត្តភាពពិសេសរវាងវៀតណាម និងកម្ពុជា។ ដោយសារជំនួយរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម កម្ពុជាបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីរស់ឡើងវិញ ហើយឈានចូលសម័យឯករាជ្យ សន្តិភាព សេរីភាព និងការអភិវឌ្ឍ។

ជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ ជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ
សម័យប្រជុំលើកទី ១៩ នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស សម័យប្រជុំលើកទី ១៩ នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស

កងទ័ពព្រះពុទ្ធ

បន្ទាប់ពីជ័យជំនះដ៏អស្ចារ្យនៃសង្រ្គាមតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិក សង្គ្រោះជាតិ ប្រទេសជិតខាងទាំងពីរ វៀតណាម និងកម្ពុជា មានក្តីប្រាថ្នាដូចគ្នា ពោលគឺចង់រស់នៅក្នុងសន្តិភាព ឯករាជ្យ និងសេរីភាព ដើម្បីព្យាបាលស្នាមរបួសនៃសង្រ្គាម កសាង និងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនសម្បូររុងរឿង។ ប៉ុន្តែបន្ទាប់ពីឡើងកាន់អំណាចនៅកម្ពុជាក្នុងខែមេសា ឆ្នាំ១៩៧៥ ក្រុមប្រតិកិរិយា ប៉ុល ពត បានអនុវត្តនូវគោលនយោបាយទាំងក្នុងស្រុក និងបរទេសដ៏ឃោរឃៅ សាហាវព្រៃផ្សៃជាទីបំផុត។ ក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ (ចាប់ពីខែមេសា ឆ្នាំ១៩៧៥ ដល់ចុងឆ្នាំ១៩៧៨) ក្រុមបក្ខពួក ប៉ុល ពត បានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់ជិត ៣ លាននាក់។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងពេលជាមួយគ្នានេះ ពួកវាបានបញ្ជូនកម្លាំងទ័ពទៅឈ្លានពានព្រំដែនភាគនិរតីនៃប្រទេសវៀតណាមដោយបានសម្លាប់ជនស៊ីវិលរាប់ម៉ឺននាក់ដែលភាគច្រើនជាមនុស្សចាស់ ស្ត្រី និងកុមារ ព្រមទាំងបានដុតបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរាប់ពាន់ខ្នងថែមទៀត...

ប្រជាជនកម្ពុជាដឹងគុណកងទ័ពស្ម័គ្រចិត្តវៀតណាមជារៀងរហូត។ (រូបថត៖ TTXVN)
ប្រជាជនកម្ពុជាដឹងគុណកងទ័ពស្ម័គ្រចិត្តវៀតណាមជារៀងរហូត។ (រូបថត៖ TTXVN)

ប្រឈមមុខនឹងទង្វើឈ្លានពាន និងប្រល័យពូជសាសន៍ដែលមិនអាចអត់អោនបានរបស់បក្ខពួក ប៉ុល ពត នោះ ទោះបីមិនទាន់បានស្តារឡើងវិញក្រោយសង្គ្រាមក៏ដោយ ក៏ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមបានប្តេជ្ញាចិត្តឈរប្រកៀកស្មាជាមួយប្រជាជនកម្ពុជាក្នុងការប្រយុទ្ធ ប្រឆាំងពួកសត្វត្រូវនេះផងដែរ។ ដោយអនុវត្តនូវសិទ្ធិការពារខ្លួនឯងដ៏សមហេតុសមផលនោះ ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៧៨ ដោយមានការវាយបក និងវាយលុកយ៉ាងខ្លាំងក្លា កងទ័ព និងប្រជាជនរបស់វៀតណាមបានបញ្ចប់ភារកិច្ចដោយជោគជ័យក្នុងការបណ្តេញកម្លាំងពួក ប៉ុល ពត ចេញពីទឹកដីនៃប្រទេស។ បន្ទាប់មក ឆ្លើយតបនឹងការអំពាវនាវជាបន្ទាន់របស់ រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា ដើម្បីសង្គ្រោះកម្ពុជា វៀតណាមបានបញ្ជូនកងទ័ពស្ម័គ្រចិត្តមកជួយប្រជាជនកម្ពុជា។ នៅពេលប្រជាជនកម្ពុជាជិតស្លាប់ ពួកគេមិនដឹងធ្វើអ្វីក្រៅពីការលើកដៃបួងសួងដល់ព្រះពុទ្ធជួយសង្គ្រោះពួកគេ នៅពេលនោះកងទ័ពស្ម័គ្រចិត្តវៀតណាម បានបង្ហាញខ្លួន ហើយប្រជាជនកម្ពុជាបានចាត់ទុក កងទ័ពវៀតណាមគឺជាកងទ័ពរបស់ព្រះពុទ្ធបញ្ជូនមកជួយពួកគេ។

ទោះបីជាមានការលំបាក ការលះបង់យ៉ាងណាក៏ដោយ ក៏កងទ័ពស្ម័គ្រចិត្តវៀតណាមបានសហការជាមួយកងកម្លាំងប្រដាប់អាវុធកម្ពុជាដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍។ ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ រាជធានី ភ្នំពេញ ត្រូវបានរំដោះទាំងស្រុង។

សេចក្ដីស្រឡាញ់ស្ថិតនៅជារៀងរហូត

បន្ទាប់ពីទទួលបានជ័យជំនះ កងទ័ពស្ម័គ្រចិត្តវៀតណាម បានបន្តធ្វើការជាមួយកងកម្លាំងប្រដាប់អាវុធកម្ពុជា ដើម្បីតាមប្រមាញ់កម្លាំងបាក់ទ័ពរបស់ ប៉ុល ពត ដោយជួយកសាង និងស្តារសេដ្ឋកិច្ចប្រទេសឡើងវិញពីគំនរបាក់បែកដែលបន្សល់ទុកពីរបបប្រល័យពូជសាសន៍។ នៅខែមិថុនា ឆ្នាំ១៩៨៩ តាមកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ វៀតណាម បានដកកងទ័ពស្ម័គ្រចិត្តទាំងអស់ឱ្យត្រឡប់ទៅប្រទេសវិញដោយបំពេញយ៉ាងជោគជ័យនូវកាតព្វកិច្ចអន្តរជាតិដ៏រុងរឿងរបស់ខ្លួន។

ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ចងចាំជានិច្ចនូវជំនួយ បរិសុទ្ធ ស្មោះត្រង់ និងសុចរិតរបស់វៀតណាម ក្នុងការផ្តួលរំលំរបប ប៉ុល ពត ។ យោងតាមបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នេះ ក្នុងឱកាសគម្រប់ខួប ៤២ ឆ្នាំ នៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្ននេះជារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។

ជ័យជំនះនៃសាមគ្គីភាពវៀតណាម-កម្ពុជា
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និង នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហុ៊នសែន។

ការពិតបានបង្ហាញថា បន្ទាប់ពីបិទប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត និងឈឺចាប់របស់ប្រទេសជាតិ កម្ពុជាពិតជាបានរស់ឡើងវិញ។ សព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំង សន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមត្រូវបានរក្សា។

ជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ គឺជាជ័យជំនះរួម សេចក្តីអំណររួមរបស់ប្រជាជនវៀតណាម និងកម្ពុជា ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងពីរយ៉ាងរឹងមាំ។ កាយវិការដ៏បរិសុទ្ធ និងការលះបង់ដ៏ថ្លៃថ្នូរបស់វៀតណាម ក្នុងការជួយសង្គ្រោះជាតិទាំងមូលឱ្យរួចផុតពីគ្រោះមហន្តរាយនៃអំពើប្រល័យពូជសាសន៍គឺមិនអាចប្រកែកបានឡើយ។ សាមគ្គីភាពក្នុងការប្រយុទ្ធ រវាងវៀតណាម និងកម្ពុជា នឹងត្រូវចារឹកក្នុងប្រវត្តិសាស្ត្រជារៀងរហូត ហើយគ្មានកម្លាំងណាអាចបំភ្លៃបានជាដាច់ខាត។

ក្រឡេកមើលទៅក្រោយរយៈពេល ៤៣ ឆ្នាំកន្លងមក យើងមានមោទនភាព និងសប្បាយរីករាយដែលឃើញ “ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពយូរអង្វែង” រវាងវៀតណាម និងកម្ពុជាដែលត្រូវបានថ្នាក់ដឹកនាំ និងប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំងពីរពូនជ្រំ អភិវឌ្ឍយ៉ាងល្អប្រសើរ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន