Trending now
ស្តូបមិត្តភាពវៀតណាម-កម្ពុជា៖

ជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ

23:03 | 07/01/2022 យោងតាមកាសែតកងទ័ពប្រជាជន

ស្តូបទាំង ២៣ គឺជាការរំលឹកពីរយ:ពេលលំបាកបំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា អំពីការប្រយុទ្ធពិសេសរបស់កងទ័ពនៃប្រទេសទាំងពីរ និងអំពីជ័យជម្នះដែលបានផ្លាស់ប្តូរប្រវត្តិសាស្រ្តនៃប្រជាជាតិមួយ - នោះគឺជ័យជម្នះ ៧ មករា ១៩៧៩។

សម័យប្រជុំលើកទី ១៩ នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស សម័យប្រជុំលើកទី ១៩ នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស
ឯកអគ្គរដ្ឋទូត Nguyen Huy Tang៖ ទំនាក់ទំនងវៀតណាម-កម្ពុជាកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ឯកអគ្គរដ្ឋទូត Nguyen Huy Tang៖ ទំនាក់ទំនងវៀតណាម-កម្ពុជាកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ

ស្តូបមិត្តភាពវៀតណាម-កម្ពុជា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញអុជធូប និងថ្វាយផ្កានៅស្តូបមិត្តភាពវៀតណាម-កម្ពុជា នៅរាជធានីភ្នំពេញ។ ស្តូបមិត្តភាពវៀតណាម-កម្ពុជា ត្រូវបានសាងសង់នៅចុងទសវត្សរ៍ឆ្នាំ ១៩៧០ នៅរាជធានីភ្នំពេញ ជិតព្រះបរមរាជវាំងកម្ពុជា ដើម្បីរំលឹកដល់សម្ព័ន្ធភាពវៀតណាម-កម្ពុជា បន្ទាប់ពីកងទ័ពប្រជាជនវៀតណាមបានចូលមកកម្ពុជា ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ វិមាននេះក៏មានទីតាំងនៅជិតគេហដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី កងទ័ពស្ម័គ្រចិត្តវៀតណាមនៅស្តូបមិត្តភាពវៀតណាម-កម្ពុជា។ (រូបថត៖ thanhnien)
លោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី កងទ័ពស្ម័គ្រចិត្តវៀតណាមនៅស្តូបមិត្តភាពវៀតណាម-កម្ពុជា។ (រូបថត៖ thanhnien)

ជាស្នាដៃស្ថាបត្យកម្មដ៏ល្បីល្បាញបំផុតដែលបង្ហាញពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា ស្តូបមិត្តភាពវៀតណាម-កម្ពុជា គឺជានិមិត្តរូបនៃទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា ដែលសម្តែងនូវការដឹងគុណចំពោះកងទ័ពវៀតណាមដែលបានបំពេញភារកិច្ចអន្តរជាតិដ៏ថ្លៃថ្នជួយប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ស្តូបមិត្តភាពវៀតណាម-កម្ពុជា ទាំង២៣ ត្រូវបានសាងសង់នៅខេត្ត និងក្រុងចំនួន ២៥ នៅកម្ពុជា ដើម្បីគោរពវិញ្ញានក្ខ័ន្ធយុទ្ធជនពលី កងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលបានពលីជីវិតដើម្បីបុព្វហេតុរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

នៅឆ្នាំ២០២២ មានស្តូបមិត្តភាពវៀតណាម-កម្ពុជាចំនួន ៥ ទៀតនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឱកាសរំលឹកខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅតាមមូលដ្ឋាននានារបស់កម្ពុជារួមមាន៖ ខេត្តសៀមរាប ឧត្តរមានជ័យ ត្បូងឃ្មុំ កំពង់ស្ពឺ និងខេត្តប៉ៃលិន។

ស្តូបមិត្តភាពវៀតណាម-កម្ពុជា គឺជានិមិត្តរូបនៃចំណងសាមគ្គីភាព និងភាពស្អិតរមួតរវាងប្រជាជាតិទាំងពីរវៀតណាម និងកម្ពុជា ដែលជាភស្តុតាងប្រវត្តិសាស្ត្រអំពីការបូជាសាច់ស្រស់ឈាមស្រស់របស់ជំនាន់មុន ដើម្បីសន្តិភាព និងសុភមង្គលសម្រាប់ប្រជាជនកម្ពុជា។

ស្តូបទាំង ២៣ គឺជាការរំលឹកពីថ្ងៃដ៏ឃោឃៅបំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា អំពីការប្រយុទ្ធពិសេសរបស់កងទ័ពនៃប្រទេសទាំងពីរ និងអំពីជ័យជម្នះដែលបានផ្លាស់ប្តូរប្រវត្តិសាស្រ្តនៃប្រជាជាតិមួយ - នោះគឺជ័យជម្នះ ៧ មករា ១៩៧៩។

ស្តូបមិត្តភាពវៀតណាម-កម្ពុជា នៅរាជធានីភ្នំពេញ
ស្តូបមិត្តភាពវៀតណាម-កម្ពុជា នៅរាជធានីភ្នំពេញ

ជ័យជម្នះ ៧ មករា ១៩៧៩៖ ជ័យជម្នះរបស់ប្រជាជាតិទាំងពីរ

កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងកណ្តាប់ដៃនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដោយមាន ប៉ុល ពត ជាមេក្លោង។ ក្នុងរយៈពេលត្រឹមតែ ៤ ឆ្នាំកាន់អំណាច របប ប៉ុល ពត បានធ្វើការសម្លាប់រង្គាលដ៏គួរឱ្យរន្ធត់ ដែលបានសម្លាប់ប្រជាជនកម្ពុជាប្រមាណ ៣ លាននាក់។

នៅពេលដែលក្រុមប្រតិកិរិយា ប៉ុល ពត អនុវត្តគោលនយោបាយប្រល័យពូជសាសន៍ដ៏ឃោរឃៅនៅកម្ពុជា និងធ្វើសង្គ្រាមបង្ហូរឈាម រំលោភលើអធិបតេយ្យភាព និងទឹកដីភាគនិរតីរបស់វៀតណាម ឆ្លើយតបនឹងការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងប្រជាជនកម្ពុជា វៀតណាមបានអនុវត្តសិទ្ធិការពារខ្លួនស្របច្បាប់ វាយកម្ទេចអំពើឈ្លានពាន និងស្មាកៀកស្មារួមកម្លាំងជាមួយកងកម្លាំងប្រដាប់អាវុធ ប្រជាជនកម្ពុជា និងការគាំទ្រពីមិត្តអន្តរជាតិ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបង្ហាញជាថ្មីម្តងទៀតនូវទំនាក់ទំនងប្រពៃណីនៃភាពស្មោះត្រង់ និងមនោសញ្ចេតនារវាងប្រជាជាតិទាំងពីរ។ នេះជាជ័យជម្នះរួមដែលប្រជាជននៃប្រទេសទាំងពីរសាមគ្គីគ្នាសម្រេចបាន៖ ការពារយ៉ាងរឹងមាំឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី មិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ ថែមទាំងវៀតណាមទៀតផង។ ជ័យជម្នះ ៧ មករា ១៩៧៩ បានបិទទំព័រដ៏ខ្មៅងងឹតបំផុតនៃប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា និងបើកទំព័រនៃយុគសម័យឯករាជ្យ សេរីភាព សន្តិភាព អព្យាក្រឹតភាព និងការអភិវឌ្ឍ។

ប្រជាជនកម្ពុជាឈរនៅសងខាងផ្លូវដោយគ្រវីដៃលាកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានត្រឡប់មកប្រទេសវិញនៅឆ្នាំ ១៩៨៩ (រូបថត៖ vnanet.vn)
ប្រជាជនកម្ពុជាឈរនៅសងខាងផ្លូវដោយគ្រវីដៃលាកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានត្រឡប់មកប្រទេសវិញនៅឆ្នាំ ១៩៨៩ (រូបថត៖ vnanet.vn)

ជាមួយនឹងជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ទំនាក់ទំនងវៀតណាម-កម្ពុជា បានឈានដល់ទំព័រប្រវត្តិសាស្ត្រថ្មីមួយ៖ សម័យកាលនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដោយឈរលើគោលការណ៍សន្តិភាព និងគោរពឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី និងគោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រទេសនីមួយៗ។

វៀតណាម និងកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ ក្រោមពាក្យស្លោកថា “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង"។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានថ្នាក់ដឹកនាំ និងប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំងពីរពូនជ្រំឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ ទំនាក់ទំនងនេះបានក្លាយជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ។

វៀតណាមនិងកម្ពុជាបានស្មាប្រកៀកស្មាជាមួយគ្នាក្នុងបុព្វហេតុរំដោះជាតិ រួមគ្នាកសាងប្រទេសប្រកបដោយសន្តិភាព ប្រជាជនសម្បូរសប្បាយ មានសុភមង្គល។ រយៈពេលពាក់កណ្តាលសតវត្សនៃការរួមដំណើរជាមួយគ្នា មិនមែនជារយៈពេលដ៏វែងឆ្ងាយនោះទេ ប៉ុន្តែជារយៈពេលដ៏មានអត្ថន័យពិសេសនៅក្នុងទំនាក់ទំនងប្រវត្តិសាស្ត្រពិសេសរវាងប្រជាជាតិទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤