អនុវត្តទម្រង់បង្កើនសាមគ្គីភាពជាមួយប្រជាជនជនជាតិភាគតិច និងអ្នកកាន់សាសនា ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Binh Thuan វៀតណាម បានបញ្ជាឲ្យស្ថាប័ន និងអង្គភាពទាំងឡាយ បង្កើនការចង់សម្ព័ន្ធមេត្រីភាព ជំនួបប្រាស្រ័យ និងការជួយអាជ្ញាធរ និងប្រជាជនជនជាតិភាគតិច អ្នកកាន់សាសនា។
![]() |
![]() |
![]() |
បញ្ជាការដ្ឋានយោធាខេត្ត Binh Thuan ជូនអំណោយដល់ប្រជាជនជនជាតិភាគតិចក្រីក្រ (រូបថត៖ mattran.org.vn) |
តាំងពីឆ្នាំ២០១៦ ដល់បច្ចុប្បន្ន កងកម្លាំងប្រដាប់អាវុធខេត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការសាសនា សាងសង់ផ្ទះ “មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន” ចំនួន ៣៧ ខ្នង ដោយមានថវិកាជាង ៣.៥ ពាន់លានដុង សហការសាងសង់សំណង់វប្បធម៌និងកីឡានៅគ្រឹះស្ថានសាសនា អាគារវប្បធម៌សម្រាប់ជនជាតិភាគតិច រៀបចំល្អសកម្មភាព “ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីតេតសម្រាប់កងទ័ពនិងប្រជាជន” “ផ្សារទំនើបលក់ទំនិញមានតម្លៃសូន្យដុងសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីតេត” ផ្សព្វផ្សាយដល់អង្គការសាសនា អ្នកមុខអ្នកការ អ្នកកាន់សាសនា អំពីសាមគ្គីភាព ពង្រីកស្មារតីមនុស្សធម៌ ហើយរួមជាមួយគ្នាក្នុងការយកឈ្នះជំងឺ Covid-19៕
Quan doi Nhan dan
មតិពីមិត្តអ្នកអាន