Trending now

ពិព័រណ៍ Hoang Sa, Truong Sa របស់វៀតណាម - ភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិនៅខេត្ត Binh Thuan

21:20 | 30/09/2019 (ប្រភព៖ vovworld.vn)

នាថ្ងៃទី ៣០ ខែកញ្ញា នៅស្រុក Tanh Linh មន្ទីរព័ត៌មាននិងគមនាគមន៍ខេត្ត Binh Thuan បានសហការជាមួយគណៈកម្មាធិការប្រជាជនស្រុក Tanh Linh បានរៀបចំពិព័រណ៍តាំងបង្ហាញផែនទីនិងឯកសារ “Hoang Sa, Truong Sa របស់វៀតណាម - ភស្តុតាងប្រវត្តិ សាស្ត្រនិងគតិយុត្តិ”។



ផែនទីចំនួន ៩៥ ច្បាប់, សៀវភៅអាត្លាសចំនួន ៤ ក្បាល ដែលត្រូវបានជ្រើសរើសពីផែនទី និងអាត្លាសជាង ២៦០ ច្បាប់ ទាក់ទងទៅនឹងបញ្ហាអធិបតេយ្យភាពរបស់ វៀតណាម ចំពោះប្រជុំកោះ Hoang Sa និង Truong Sa ដែលត្រូវបានបង្ហាញនៅពិព័រណ៍នេះ គឺជាភ័ស្តុតាងជាក់លាក់បញ្ជាក់ពីអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះទាំងពីរគឺប្រជុំកោះ Hoang Sa និង Truong Sa តែម្តង។ ទន្ទឹមជាមួយគ្នានោះ ត្រូវ បដិសេធរាល់ឧបាយកលបំប្លែងការពិត ក៏ដូចជាការទាមទារអធិបតេយ្យភាពដោយមិនសមហេតុផលរបស់ចិន លើប្រជុំកោះទាំងពីរពោលខាង លើ រួមទាំងតំបន់ដែនសមុទ្រផ្សេងទៀតនៅសមុទ្រខាងកើត។

ពិព័រណ៍នេះនឹងបញ្ចប់នៅថ្ងៃទី ៣ ខែតុលាឆ្នាំ ២០១៩៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា